
នាព្រឹកថ្ងៃសុក្រ ៤កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំស្តីពី ការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន ទីប្រឹក្សា ជំនួយការ អគ្គ-អគ្គលេខាធិការរង និងប្រធាន-អនុប្រធាននាយកដ្ឋាន អាជ្ញាធរជាតិប្រុយុទ្ធនឹងជំងឺអេដស៍។
កិច្ចប្រជុំប្រព្រឹត្តទៅតាមរបៀបវារៈដូចខាងក្រោម៖
1.ប្រសាសន៍បើកកិច្ចប្រជុំដោយឯកឧត្តមទេសរដ្ឋមន្រ្តី ប្រធាន។
2.សូចនាករសមិទ្ធកម្មនៃការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ របស់រាជរដ្ឋាភិបាល សម្រាប់គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួង ស្ថាប័ន រាជធានី ខេត្ត ដោយឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត។
3.លទ្ធផលនៃការឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ឆ្នាំ២០២៥ និងទិសដៅឆ្នាំ២០២៦ ដោយឯកឧត្តមវេជ្ជបណ្ឌិត ទា ផលា។
4.មតិសមាជិកកិច្ចប្រជុំ។
5.ប្រសាសន៍បូកសរុប និងបិទកិច្ចប្រជុំដោយឯកឧត្តមទេសរដ្ឋមន្រ្តី ប្រធាន។