នៅព្រឹកថ្ងៃពុធ ២កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈឆ្នាំ២០២៦ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបសេដ្ឋ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធីវេទិកាសាធារណៈ ដើម្បីផ្សព្វផ្សាយត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ នៅវត្តពោធិ៍ម្រាល ឃុំពោធិ៍ម្រាល ស្រុកបសេដ្ឋ។
អញ្ជើញចូលរួមក្នុងពិធីនេះមាន ឯកឧត្តម ជាវ វេជ្ជាក់ លោកជំទាវ ជិន សំនៀង សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំពោធិ៍ម្រាល តំណាងមន្ទីរ កងកម្លាំងអាវុធទាំងបីប្រភេទ អង្គភាពចំណុះរដ្ឋបាលខេត្ត ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ការិយាល័យចំណុះរដ្ឋបាលស្រុក កងកម្លាំងអាវុធទាំងបីប្រភេទចំណុះរដ្ឋបាលស្រុក និងប្រជាពលរដ្ឋទាំង១៨ភូមិ ក្នុងមួយភូមិចំនួន៥នាក់។
កម្មវិធីប្រព្រឹត្តទៅតាមរបៀបវារៈដូចខាងក្រោម ៖
១- ប្រកាសហេតុ ប្រកាសសមាសភាពចូលរួម គោរពទង់ជាតិ និងគោរពវិញ្ញាណក្ខន្ធវីរកងទ័ព
២- មតិសំណេះសំណាល របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបសេដ្ឋ
៣- របាយការណ៍ និងលទ្ធផលការងាររបស់រដ្ឋបានឃុំពោធិ៍ម្រាល
៤- វេទិកាចូលរួមរបស់ប្រជាពលរដ្ឋ
៥- មតិឆ្លើយតបនៃវេទិកា
៦- រាយការណ៍លទ្ធផល ថ្លែងអំណគុណ និងគោរពទង់ជាតិបិទកម្មវិធី។