ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ អញ្ជើញជា​អធិបតី​ដឹកនាំ​កិច្ចប្រជុំស្តីពី ការជំរុញ​ការអនុវត្ត​គោលនយោបាយជាតិ​បញ្ចប់អេដស៍ និងចីរភាព​កម្មវិធីអេដស៍​សម្រាប់ឆ្នាំ២០២៣-​២០២៨

នាព្រឹកថ្ងៃអង្គារ ១រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសណ្ឋាគារឯករាជ្យ ខេត្តព្រះសីហនុ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ អញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការជំរុញការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះរួមមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ប្រធាន អនុប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួង ស្ថាប័ន អង្គការក្រៅរដ្ឋាភិបាល សង្កាត់ជំវិញក្រុងព្រះសីហនុ សរុបប្រមាណ២០០នាក់ និងគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍រាជធានីខេត្ត លេខាធិការដ្ឋានរាជធានីខេត្ត រដ្ឋបាលរាជធានីខេត្ត តាមប្រព័ន្ធនិម្មិត ZOOM សរុបប្រមាណ២១៨គណនី។

គោលបំណងនៃកិច្ចប្រជុំ៖  
១.បង្កើនការយល់ដឹងរួមគ្នាលើការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣-២០២៨

២.កំណត់នូវសូចនាករសម្រាប់ក្រសួង ស្ថាប័ន រាជធានី ខេត្ត ស្របតាមភារកិច្ច ដូចមានចែងក្នុង ឧបសម្ព័ន្ធ១ នៃគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨

៣.បង្កើនការយល់ដឹងបន្ថែមដល់គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួងស្ថាប័ន រាជធានី ខេត្ត ដើម្បីជំរុញការអនុវត្តលិខិតលេខ២១ សជណ.កប ចុះថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ ស្តីពីករណីវិធានការជំរុញប្រសិទ្ធភាពនឹងការឆ្លើយតបនៃមេរោគអេដស៍ និងជំងឺអេដស៍របស់ទីស្តីការគណៈរដ្ឋមន្រ្តី

៤.ពង្រឹងភាពជាម្ចាស់ក្នុងការពង្រឹងប្រព័ន្ធជាតិឆ្លើយតបជាពហុវិស័យចំពោះមេរោគអេដស៍ និងជំងឺអេដស៍

៥.លើកកម្ពស់ការយល់ដឹង និងប្រើប្រាស់មូលនិធិក្រុង ស្រុក និងមូលនិធិឃុំ សង្កាត់ក្នុងការងារ ឆ្លើយតបមេរោគអេដស៍និងជំងឺអេដស៍

៦.ធ្វើឱ្យកាន់តែប្រសើរឡើងនូវយន្តការឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍រវាងថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។