
នៅរសៀលថ្ងៃសៅរ៍ ៨កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នៅវត្តបសេដ្ឋចាស់ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបរសេដ្ឋបានអញ្ជើញជាអធិបតី តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ជួបសំណេះសំណាលជាមួយគ្រួសារយុទ្ធជនជួរមុខ ចំនួន១១៥គ្រួសារ មកពីឃុំទាំង១៥នៃស្រុកបសេដ្ឋ។
អញ្ជើញចូលរួមក្នុងពិធីនេះមាន ឯកឧត្តម លោកជំទាវ លោក លោកស្រីជា ប្រធាន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានទាំង១៥ឃុំ ប្រធានក្រុមប្រឹក្សាស្រុក អភិបាល-អភិបាលរងស្រុក នាយករដ្ឋបាលស្រុក អធិការស្រុក មេបញ្ជាការកងកម្លាំងប្រដាប់អាវុធថ្នាក់ស្រុក និងគ្រួសារយុទ្ធជនជួរមុខ។