ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

សន្និសីទសារព័ត៌មាន ព្រះរាជាណាចក្រកម្ពុជា សម្រេចគោលដៅសកលមេរោគអេដស៍ ៩៥-៩៥-៩៥
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី បានអញ្ជើញ​ជាអធិបតី​ដ៏ខ្ពង់ខ្ពស់ ក្នុងវេទិការ​សាធារណៈ ដើម្បី​ត្រួតពិនិត្យ និងគាំទ្រ​ការអនុវត្ត​កម្មវិធីនយោបាយ​និងយុទ្ធសាស្រ្ត​បញ្ចកោណ​ដំណាក់កាលទី១ របស់ក្រុម​ការងារ រាជរដ្ឋាភិបាល​ចុះមូលដ្ឋាន​ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹង​ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវត្ត​បរសេដ្ឋចាស់ ឯកឧត្តម​ទេសរដ្ឋមន្ត្រី អៀង មូលី អនុប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះមូលដ្ឋាន​ខេត្តកំពង់ស្ពឺ និងជាប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះមូលដ្ឋាន​ស្រុកបរសេដ្ឋបានអញ្ជើញ​ជាអធិបតី​ដ៏ខ្ពង់ខ្ពស់ ក្នុងវេទិការ​សាធារណៈ ដើម្បី​ត្រួតពិនិត្យ និងគាំទ្រ​ការអនុវត្ត​កម្មវិធីនយោបាយ​និងយុទ្ធសាស្រ្ត​បញ្ចកោណ​ដំណាក់កាលទី១ របស់ក្រុម​ការងារ រាជរដ្ឋាភិបាល​ចុះមូលដ្ឋាន​ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ 
អញ្ជើញចូលរួម​ក្នុងពិធីនេះមាន ឯកឧត្តម លោកជំទាវ លោក លោកស្រីជា ប្រធាន អនុប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះមូលដ្ឋាន​ទាំង១៥ឃុំ អនុប្រធាន​អចិន្ត្រៃយ៍ទាំង១៥ និងប្រជាពលរដ្ឋ សរុប​ប្រមាណ ៣០០នាក់។
កម្មវិធីប្រព្រឹត្ត​ទៅតាម​របៀបវារៈដូច​ខាងក្រោម៖
-ប្រកាសហេតុ
-គោរពទង់ជាតិ​នៃព្រះរាជា​ណាចក្រកម្ពុជា
-របាយការណ៍ស្វាគមន៍​របស់លោកឈុំ វណ្ណរក្ស អភិបាលរងស្រុក តំណាងលោក​សំអឿន សុបញ្ញា
-មតិសំណេះសំណាល និងបើកអង្គវេទិកា ដោយឯកឧត្តម​ទេសរដ្ឋមន្ត្រី អៀង មូលី
-វេទិកាសំណួរនិងចម្លើយ
-របាយការណ៍​បូកសរុបវេទិការ
-មតិសំណេះ​សំណាល បិទវេទិកា
-គោរពទង់ជាតិ​នៃព្រះរាជា​ណាចក្រ​កម្ពុជា​បិទកម្មវិធី