ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

សន្និសីទសារព័ត៌មាន ព្រះរាជាណាចក្រកម្ពុជា សម្រេចគោលដៅសកលមេរោគអេដស៍ ៩៥-៩៥-៩៥
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី អញ្ជើញជាអធិបតីប្រគល់រង្វាន់ដល់ជ័យលាភីក្នុងប្រឡងសរសេរតាមអានភាសាខ្មែរ

នាព្រឹកថ្ងៃចន្ទ ៧កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់រង្វាន់ជូនជ័យលាភីក្នុងការប្រឡងសរសេរតាមអានភាសាខ្មែរ ដែលរៀបចំដោយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដើម្បីពង្រឹងអត្តសញ្ញាណជាតិ និងសមត្ថភាពថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តី។ ការប្រឡងបានប្រព្រឹត្តទៅដោយមានការចូលរួមពីបេក្ខជនជា ទីប្រឹក្សា អគ្គលេខាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្រ្តីសរុបចំនួន ៤៣រូប។ 

មានប្រសាសន៍ទៅកាន់អង្គពិធី ឯកឧត្តមទេសរដ្ឋមន្ត្រីបានថ្លែងអំណរគុណនិងកោតសរសើរបេក្ខជនទាំងអស់ដែលបានចូលរួម និងហ៊ានចូលរួមដោយមិនគិតពីឋានៈ។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានបន្តថា ការប្រឡងនេះជាការវាស់ស្ទង់សមត្ថភាពមន្ត្រីតាមលក្ខណៈជាក់ស្តែង។ ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានណែនាំឱ្យថ្នាក់ដឹកនាំនិងមន្ត្រីទាំងខិតខំពង្រឹងសមត្ថភាព ដើម្បីចូលរួមក្នុងការប្រឡងនៅលើកក្រោយបន្តទៀត។ 

បន្ទាប់មក ឯកឧត្តម គង់ រដ្ឋា អនុប្រធានប្រចាំការ និងជាប្រធានគណៈមេប្រយោគបានជម្រាបជូនអង្គពិធី អំពីនីតិវិធីនៃការរៀបចំការប្រឡង ដែលក្នុងនោះរួមមាន ការរៀបចំវិញ្ញាសា សន្លឹកកិច្ចការ ការកាត់ក្បាលសន្លឹកកិច្ចការដើម្បីរក្សាការសម្ងាត់និងភាពមិនលម្អៀង ការកែកិច្ចការបេក្ខជនដោយយកចិត្តទុកដាក់ ការប្រជុំគណៈមេប្រយោគដើម្បីរៀបចំរបាយការណ៍ប្រកាសលទ្ធផលជូនឯកឧត្តមទេសរដ្ឋមន្រ្តីពិនិត្យនិងសម្រេច។ ទន្ទឹមនឹងនេះ ឯកឧត្តមអនុប្រធានប្រចាំការក៏បានលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំនិងមន្រ្តីបន្តចូលរួមក្នុងការប្រឡងលើកក្រោយផងដែរ។

នៅទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រី បានប្រកាសលទ្ធផល និងប្រគល់រង្វាន់ជូនជ័យលាភីចំនួន៣រូបរួមមាន : ១- លេខ១ ឯកឧត្តមបណ្ឌិត ស៊ឹម សូផៃ ២- លេខ២ លោកស្រី ឈឹម មូនីន និង៣- លេខ៣ លោកវេជ្ជបណ្ឌិត ទេព ណាវុធ។