ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

សន្និសីទសារព័ត៌មាន ព្រះរាជាណាចក្រកម្ពុជា សម្រេចគោលដៅសកលមេរោគអេដស៍ ៩៥-៩៥-៩៥
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

កិច្ចប្រជុំថ្នាក់ដឹកនាំប្រចាំខែសីហា ឆ្នាំ២០២៥ ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម​ទេសរដ្ឋមន្ត្រី អៀង មូលី ប្រធាន​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍

នៅព្រឹកថ្ងៃអង្គារ ១០រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹង​ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ ចាប់ពី​ម៉ោង៩៖០០ អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ រៀបចំ​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ ប្រចាំខែសីហា ឆ្នាំ២០២៥ ក្រោម​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរ។ កិច្ចប្រជុំ​នេះរៀបចំឡើង​ដើម្បីពិនិត្យមើល​ការងារដែលត្រូវ​អនុវត្តបន្ត បន្ទាប់ពីការរៀបចំ​សេចក្តីព្រាងរបាយការណ៍​វឌ្ឍនភាពស្តីពីការ​ឆ្លើយតបនឹង​មេរោគអេដស៍​និងជំងឺអេដស៍ឆ្នាំ២០២៤ ដោយមានការ​ចូលរួមពី ឯកឧត្តម លោកជំទាវ លោក និងអ្នកស្រី ជា អនុប្រធាន អគ្គលេខាធិការ នាយក​ខុទ្ទកាល័យ អគ្គលេខា​ធិការរង ប្រធាន​នាយកដ្ឋាន និងមន្រ្តីពាក់ព័ន្ធ នៅសាលប្រជុំ ខ។

របៀបវារៈនៃ​កិច្ចប្រជុំរួមមាន៖
១- ប្រសាសន៍​បើកកិច្ចប្រជុំ ដោយ​ឯកឧត្តម​ទេសរដ្ឋមន្រ្តី ប្រធាន។
២- ប្រសាសន៍ណែនាំស្តីពី​ការពិនិត្យមើល​ការងារដែលត្រូវ​អនុវត្តបន្ត បន្ទាប់ពីការ​រៀបចំសេចក្តីព្រាង​របាយការណ៍វឌ្ឍនភាព​ស្តីពីការឆ្លើយតប​នឹងមេរោគអេដស៍​និងជំងឺអេដស៍ឆ្នាំ២០២៤ ដោយឯកឧត្តម​ទេសរដ្ឋមន្រ្តី ប្រធាន។
៣- មតិពីថ្នាក់ដឹកនាំ​ទទួលបន្ទុក​តាមគោល​នយោបាយ អគ្គលេខាធិការ និងសមាជិក​កិច្ចប្រជុំ។
៤- ប្រសាសន៍​បូកសរុប និងបិទកិច្ចប្រជុំ ដោយឯកឧត្តម​ទេសរដ្ឋមន្រ្តី ប្រធាន។