កាលពីព្រឹកថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០១៤ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តម អៀង មូលី
ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសសកម្មពិសេស និង ជាប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និង
ជាប្រធានគណៈកម្មការសម្របសម្រួលមូលនិធិសកល C C C បានជួបសន្ទនាជាមួយ លោកស្រី
នីកូល ដឺឡា ណៃយ ( Nicole Delanoy) អ្នកគ្រប់គ្រងជាន់ខ្ពស់នៃមូលនិធិសកល និង កញ្ញា
ស៊ីមេណា ណាវីយ៉ា ហេណៅ (Ximena Novia Henao) លេខាធិការរបស់មូលនិធិសកលដោយ
មានការចូលរួមពីសមាជិកគណៈកម្មាធិការប្រត្តិបត្តិ Execomរបស់គណៈកម្មាធិការសម្របសម្រួល
នៃមូលនិធិសកលជាច្រើនរូប និង តំណាងអង្គការសហប្រជាជាតិខាងជំងឺអេដស៍ (UNAIDS) ចូលរួមផងដែរ ។
លោកស្រី នីកូល ដឺឡាណៃយ បានជំរាបជូនអង្គប្រជុំ Execom អំពីលទ្ធផលនៃការជួបសន្ទនា
របស់លោកស្រីជាមួយមន្រ្តីពាក់ពន្ធ័ និង កម្មវិធីរបស់មូលនិធិសកលនៅកម្ពុជា និង អំពីទិសដៅសម្រាប់ឆ្នាំ ២០១៤ និង ឆ្នាំខាងមុខ នៃកិច្ចសហប្រតិបត្តិការបន្តរវាងមូលនិធិសកល
និង រាជរដ្ឋាភិបាលកម្ពុជា ។ សូមរំលឹកថាក្នុងរយៈពេល ១០ ឆ្នាំ កន្លងទៅនេះមូលនិធិសកលបានផ្តល់ជំនួយជាង ៤០០ លានដុល្លារអាមេរិកក្នុងវិស័យសុខាភិបាលនៅក្នុងព្រះរាជា
ណាចក្រកម្ពុជា ៕