ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ត្រូវបានជាប់ឆ្នោត ជាប្រធាន CCC នៃមូលនិធិសកល (Global Fund) នៅកម្ពុជា

នៅថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០១៤​ នៅទីស្តីការក្រសួងសុខាភិបាល មានការប្រជុំគណៈកម្មាការ

សម្របសម្រួលប្រចាំប្រទេសកម្ពុជានៃមូលនិធិសកល​ហៅកាត់ថា ស៊ី ស៊ី ស៊ី (CCC ) ដើម្បីធ្វើ

ការបោះឆ្នោតជ្រើសរើសប្រធានថ្មីសម្រាប់អាណត្តិឆ្នាំ ២០១៤ - ២០១៥   ជំនួសប្រធានចាស់គឺ

  ឯកឧត្តម វេជ្ជបណ្ឌិត ទា ផលា  ដែលត្រូវផុតកំណត់អាណត្តិ ។  សមាសភាពគណៈកម្មាការ

សម្របសម្រួលនេះមានចំនួន ២០នាក់​គឺ៖

តំណាងផ្នែករដ្ឋាភិបាល ៦ នាក់.  តំណាងប្រទេសផ្តល់ជំនួយ ៤ នាក់.  តំណាងបណ្តាញសុខភាព

ក្រៅរដ្ឋាភិបាល ១​ នាក់. តំណាងបណ្តាញអ្នកជំងឺអេដស៍ ១ នាក់.  តំណាងអ្នកជំងឺឯទៀត ១ នាក់

តំណាងប្រជាពលរដ្ឋរងផលប៉ះពាល់ ២ នាក់. តំណាងអ្នកជឿសាសនា ១ នាក់. តំណាងសង្គម

ស៊ីវិលបន្ថែម ១នាក់. តំណាងវិស័យឯកជន​ ១ នាក់. តំណាងស្ថាប័នសិក្សាសាធារណៈ ១ នាក់.

តំណាងស្ថាប័នសិក្សាឯកជន ១ នាក់ ។  ឯកឧត្តមទេសរដ្ឋមន្រ្តី  ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ មកពីផ្នែករដ្ឋាភិបាលជាបេក្ខជនតែមួយគត់គ្មានគូប្រជែង

ក្នុងការបោះឆ្នោតដណ្តើមតំណែងប្រធាន CCC នេះ ។  លទ្ធផលនៃការបោះឆ្នោតសម្ងាត់បាន ១៥ សមេ្លងគាំទ្រ  ១ សម្លេងប្រឆាំង និង ៤ សមេ្លង អនុប្បវាទ ។

បន្ទាប់ពីជាប់ឆ្នោតភ្លាម   ឯកឧត្តមប្រធានថ្មី បានចូលកាន់តំណែងភ្លាមដោយដឹកនាំអង្គប្រជុំដើម្បីពិភាក្សាលើរបៀបវារៈផ្សេង‌ៗទៀត ៕