ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

សន្និសីទសារព័ត៌មាន ព្រះរាជាណាចក្រកម្ពុជា សម្រេចគោលដៅសកលមេរោគអេដស៍ ៩៥-៩៥-៩៥
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី១ ឆ្នាំ២០២៦
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី១ ឆ្នាំ២០២៦
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ពិធីផ្សព្វផ្សាយ ស.ជ.ណ ស្តីពីកិច្ចសហប្រតិបត្តិការ រវាង ផែ្នកឯកជន និង ផ្នែកសាធារណៈក្នុងវិស័យសុខាភិបាល

       កាលពីថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០១៤ នៅទីស្តីការក្រសួងសុខាភិបាល លោកឧបនាយករដ្ឋមន្រ្តី​

យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារ និង អភិវឌ្ឍន៏វិស័យកសិកម្ម និង ជនបទ អមដំណើរដោយ

លោកទេសរដ្ឋមន្រ្តី អៀង មូលីប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជម្ងឺអេដស៍  បានអញ្ចើញជាអធិបតី

នៃពិធីបើកការផ្សព្វផ្សាយ ស.ជ.ណ ស្តីពីកិច្ចសហប្រតិបត្តិការរវាងផែ្នកសាធារណៈ  និង ផែ្នកឯកជន

ក្នុងវិស័យសុខាភិបាល ។លោកឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី បានថ្លែងការកោតសរសើរចំពោះ

ក្រសួងសុខាភិបាលដែលបានយកចិត្តទុកដាក់ផ្តល់សេវាសុខាភិបាលកាន់តែល្អប្រសើរឡើងដល់

ប្រជាពលរដ្ឋខ្មែរ ។ លោកឧបនាយករដ្ឋមន្រ្តី បានលើកទឹកចិត្តដល់សហគ្រាសផលិតឳសថក្នុង

ស្រុកអោយខំបង្កើនគុណភាព និង  ផលិតផលនៃឳសថក្នុងស្រុកអោយកាន់តែមានកំរិតខ្ពស់ឡើង  និង  អោយមានតំលៃសមស្របដើម្បីអោយប្រជាពលរដ្ឋអាចទទួលបានជំនួសឳសថនាំចូល

ពីបរទេស​។ចំណែកឯ  លោកទេសរដ្ឋមន្រ្តី អៀង មូលី  បានឡើងអធិប្បាយអំពីការរៀបចំសមាសភាពដឹកនាំ  នៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដែលក្នុងនោះ

លោករដ្ឋមន្រ្តី ក្រសួង​សុខាភិបាល ម៉ម ប៊ុនហេង  បានត្រូវតែងតាំងជាអនុប្រធានទី១  ​នៃអាជ្ងាធរនេះ ដើម្បីអោយអាជ្ញាធរ និង ក្រសួងសហការគ្នាកាន់តែជិត

ស្និទ្ធឡើង ក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ ៕