ពិធីបើកការដ្ឋានកសាងស្ពានជ្រៃធំ
កាលពីថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០១៤ សមេ្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជា
ណាចក្រកម្ពុជា រួមជាមួយ ឯកឧត្តម ង្វៀន តាន់ យ៉ុង បានអញ្ចើញជាអធិបតីក្នុងពិធីបើកការ
ដ្ឋានសាងសង់ស្ពានជ្រៃធំ ក្នុងស្រុកកោះធំ ខេត្តកណ្តាល តភ្ជាប់ប្រទេសកម្ពុជាទៅសាធារណ
រដ្ឋសង្គមវៀតណាម។ ស្ពាននេះមានប្រវែងជាង ៤០០ម៉ែត្រ ដោយប្រើថវិកាជាប្រាក់កម្ចីដែល
ប្រទេសវៀតណាមអោយខ្ចីក្នុងការកសាងស្ពានសម្រាប់កំណាត់ផ្នែកកម្ពុជា ឯកំណាត់ខាងវៀត
ណាមជាអ្នកចំណាយថវិការបស់គេ ។លោកទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិ
ប្រយុទ្ធនឹងជម្ងឺអេដស៏ក៏មានវត្តមានក្នុងពិធីបើកការដ្ឋានស្ពានជ្រៃធំនេះដែរ ៕