ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

សន្និសីទសារព័ត៌មាន ព្រះរាជាណាចក្រកម្ពុជា សម្រេចគោលដៅសកលមេរោគអេដស៍ ៩៥-៩៥-៩៥
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី១ ឆ្នាំ២០២៦
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី១ ឆ្នាំ២០២៦
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯកឧត្តម​ទេស​រដ្ឋមន្ត្រី អៀង មូលី អញ្ជើញ​ជា​អធិបតី​បើក​សិក្ខាសាលា​ជាតិ​ស្តី​ពី​ការ​ផ្តល់​សុពលភាព​លើ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ទូលំទូលាយ និង​ពហុ​វិស័យ ឆ្លើយតប​នឹង​មេរោគ​អេដស៍ និង​ជំងឺអេដស៍ លើក​ទី៦ (២០២៤-២០២៨)

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១១កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ចាប់ពី​ម៉ោង៩៖០០ នៅ​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា ឯកឧត្តម​ទេស​រដ្ឋមន្ត្រី អៀង មូលី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ បើក​សិក្ខាសាលា​ជាតិ​ស្តី​ពី​ការ​ផ្តល់ សុពលភាព​លើ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ទូលំទូលាយ និង​ពហុ​វិស័យ​ឆ្លើយតប​នឹង​មេរោគ​អេដស៍ និង​ជំងឺ អេដស៍ លើក​ទី៦ (២០២៤-២០២៨)។ សិក្ខាសាលា​នេះ​មានការ​ចូលរួម​ពី ឯកឧត្តម លោកជំទាវ លោក អ្នកស្រី និង​នាងកញ្ញា​ជា តំណាង​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល UNAIDS USAID អង្គការ​សង្គម​ស៊ីវិល ប្រជាជន​គន្លឹះ យុវវ័យ និង​អ្នក​រស់នៅ​ជាមួយ​មេរោគ​អេដស៍។

ថ្លែង​ទៅកាន់​អង្គ​សិក្ខាសាលា ឯកឧត្តម​ទេស​រដ្ឋមន្រ្តី​បាន​ថ្លែងអំណរគុណ អង្គការUNAIDS និង​ទីភ្នាក់ងារ​សហរដ្ឋ​អាម៉េរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ(USAID) ចំពោះ​ការ​គាំទ្រ​ប្រទេស​កម្ពុជា ក្នុង​ការគ្រប់គ្រង​ការ​រីក​រាលដាល​នៃ​មេរោគ​អេដស៍ និង​ការ​ពង្រឹង​សមត្ថភាព​មូលដ្ឋាន ដើម្បី​ជំរុញ​ការ​ឆ្លើយតប​នឹង​មេរោគ អេដស៍ និង​ជំងឺអេដស៍ ឱ្យ​មានប្រសិទ្ធភាព ប្រសិទ្ធ​ផល និង​ចីរភាព។ ជាមួយគ្នា​នេះ ឯកឧត្តម​ទេស​រដ្ឋមន្រ្តី​ក៏បាន​ថ្លែងអំណរគុណ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ជាពិសេស​ប្រជាជន​គន្លឹះ និង​អ្នក​ផ្ទុកមេរោគ​អេដស៍ ដែល​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការ​ឆ្លើយតប​នឹង​មេរោគ​អេដស៍ និង​ជំងឺអេដស៍ ក្នុងរយៈពេល​បី​ទសវត្ស​កន្លងមក​ផង​ដែរ។

ឯកឧត្តម​ទេស​រដ្ឋមន្រ្តី​បាន​រំឭក​ថា នៅចន្លោះ​ឆ្នាំ២០១១ដល់២០១៧ កម្ពុជា​បាន​ទទួល​ពានរង្វាន់​អង្គការសហប្រជាជាតិ​ចំនួន២ ហើយ​ត្រូវ​បាន​ទទួលស្គាល់​ថា​ជា​ប្រទេស​មួយ​ក្នុងចំណោម​ប្រទេស​កំពូល​ទាំង១០ នៅ​លើ​ពិភពលោក ដែល​សម្រេច​បាន​នូវ​គោលដៅ​ជាស​កល​ក្នុង​ការ​ឆ្លើយតប​នឹង​មេរោគ​អេដស៍ និង​ជំងឺ អេដស៍។ ឯកឧត្តម​ទេស​រដ្ឋមន្រ្តី​បាន​គូសបញ្ជាក់​ថា ការ​ប្តេជ្ញា​ចិត្ត​រួម​របស់​យើង​នៅ​ថ្ងៃនេះ និង​ឆ្នាំខាងមុខ​នឹង​ធ្វើ​ឱ្យ​បេសកកម្ម​របស់ ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ទូលំទូលាយ និង​ពហុ​វិស័យ​ឆ្លើយតប​នឹង​មេរោគ​អេដស៍ និង​ជំងឺអេដស៍ លើក​ទី៦ (២០២៤-២០២៨) អាច​ធ្វើ​ទៅ​បាន​ពិតប្រាកដ។ ក្នុងរយៈពេល៥ឆ្នាំខាងមុខ កម្ពុជា​យើង​នឹងអាច​ធានា​ថា​ការ​ឆ្លើយតប​មេរោគ​អេដស៍ និង​ជំងឺអេដស៍​ជា​ពហុ​វិស័យ​មានការ​សម្របសម្រួល​យ៉ាង​ល្អ មា​នប​រិយា​បន្ន មាន​សហគមន៍​ដែល​ម្ចាស់ការ មានការ​អនុវត្ត​អភិក្រម​ដែល​យក​ប្រជាជន​ជាធំ មាន​ភាព​ធន់ និង​ធានា​បាន​ចីរភាព ក្នុង​ការ​បញ្ចប់​ជំងឺអេដស៍​មិន​ឱ្យ​ក្លាយជា​ការ​គំរាមកំហែង​សុខភាព​សាធារណៈ​នា​ឆ្នាំ២០២៨ខាងមុខនេះ បាន​ក្លាយទៅជា​ពិត​ជាក់ស្តែង។

មុននឹង​ប្រកាស​បើក​សិក្ខាសាលា ឯកឧត្តម​ទេស​រដ្ឋមន្រ្តី​បាន​សង្កត់ធ្ងន់​ថា ការ​បញ្ចប់​ជំងឺអេដស៍​តម្រូវ​ឱ្យ​យើង​ទាំងអស់គ្នា​កសាង​ភាពជា​អ្នកដឹកនាំ​ដ៏​រឹងមាំ ដើម្បី​ជំរុញ​ភាពជា​ដៃគូ​ដែល​មា​នប​រិយា​បន្ន និង​ការ វិនិយោគ​ធនធាន និង​ពេលវេលា​ក្នុង​ការ​ដោះស្រាយ​តម្រូវការ​របស់​ជន​ងាយ​រងគ្រោះ និង​អ្នក​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​មេរោគ​អេដស៍ និង​ជំងឺអេដស៍។ ជាមួយនឹង​ផែនការ​យុទ្ធ​សាស្រ្ត​ជាតិ លើក​ទី៦ ឯកឧត្តម ទេស​រដ្ឋមន្រ្តី​ផ្ញើ​សេចក្តី​សង្ឃឹមលើ​អ្នកចូលរួម​ទាំងអស់ ក្នុង​ការ​លើកទឹកចិត្ត​ឱ្យ​សហការី​ធ្វើការ​ជាមួយ​សហគមន៍ ពិសេស​យុវវ័យ ១) ក្នុង​ការ​បិទ​គម្លាត​នៃ​គោលដៅ៩៥ដំបូង ២) រក្សា​បាន​នូវ​ផល​ចំណេញ​នៃ​ការ​ព្យាបាល​ដោយ​ផ្តោត​លើ​សមធម៌ និង៣)ជំរុញ​ឱ្យ​មាន​ចីរភាព​និង​ភាពជា​ម្ចាស់​ក្នុង​ការ​ឆ្លើយនឹង​មេរោគ​អេដស៍ និង​ជំងឺអេដស៍។ ឯកឧត្តម​ទេស​រដ្ឋមន្រ្តី​បាន​បន្ត​ថា ដោយ​ឈរ​លើ​គោលនយោបាយ​ជាតិ​បញ្ចប់​ជំងឺអេដស៍ និង​ចីរភាព​នៃ​ការ​ឆ្លើយតប​នៅ​ឆ្នាំ២០២៣-២០២៨ យើង​គួរតែ​ចាប់ផ្តើម​ពង្រីក​វិសាលភាព​នៃ​កម្មវិធី​នានា ស្វែងយល់​ស៊ីជម្រៅ​អំពី​វិធី​សាស្រ្ត​អន្តរា​គម​ន៍​ថ្មីៗ និង​រៀបចំ​សកម្មភាព​ផ្លាស់​ប្តូរ ដើម្បី​បង្កើន​ប្រសិទ្ធភាព ប្រសិទ្ធ​ផល និង​ចីរភាព​នៃ​ការ​ឆ្លើយតប​នឹង​មេរោគ​អេដស៍ និង​ជំងឺអេដស៍។