
នៅព្រឹកថ្ងៃអាទិត្យ ១កើត ខែអស្សុជ ឆ្នំាថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នំា២០២៣ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ អញ្ជើញដឹកនាំប្រតិភូ ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទ ចូលរួម ព្រះរាជពិធីរំលឹកខួប១១ឆ្នាំ នៃការយាងសោយព្រះទិវង្គតរបស់សម្តេចព្រះបិតាឯករាជ្យជាតិ ព្រះបរមសព ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ។
ទូលព្រះបង្គំ ខ្ញុំព្រះករុណា ព្រមទាំងមន្ត្រីរាជការក្រោមឱវាទទាំងអស់ សូមសម្តែងនូវការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយចំពោះ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ និងបូជាព្រះកាយពលដ៏ធំធេងបំផុតចំពោះជាតិមាតុភូមិកម្ពុជា។
សូមថ្វាយព្រះរាជកុសលព្រះវិញ្ញាណក្ខន្ធ ព្រះបរមសព ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ សូមស្តេចសោយសុខក្នុងព្រះបរមសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕