
នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែភទ្របទ ឆ្នំាថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នំា២០២៣ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបសេដ្ឋ និងលោកជំទាវ អមដំណើរដោយឯកឧត្តម លោកជំទាវ អនុប្រធាន ទីប្រឹក្សា និងជំនួយការ អ.ជ.ប.ជ.អ ព្រមទាំងក្រុមប្រឹក្សាស្រុកបសេដ្ឋ និងឃុំភារីមានជ័យ យ៉ាងច្រើនកុះករ បានអញ្ជើញចូលរួមពិធីកាន់បិណ្ឌទី១៣ នៅវត្តធម្មមង្គល ភូមិតាធម្ម ឃុំភារីមានជ័យ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
ក្នុងនោះឯកឧត្តមទេសរដ្ឋមន្រ្តី ព្រមទាំងក្រុមការងារបានប្រគេនទេយ្យទាន ប្រគេនបច្ច័យចំនួន៦០០.០០០រៀលដល់ព្រះសង្ឃ៩អង្គ បច្ច័យសម្រាប់ការកសាងក្នុងវត្តចំនួន២.២៦០.០០០រៀល និងបានអញ្ជើញរាប់បាតផងដែរ។