
នាព្រឹកថ្ងៃសៅរ៍ ៨ រោច ខែភទ្របទ ឆ្នំាថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នំា២០២៣ ឯកឧត្តម អៀង មូលី ទេសរដ្ឋមន្រ្តីទទួលបន្ទុកដឹកនំាអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងលោកជំទាវ ព្រមទំាងសាច់ញាតិ បានអញ្ជើញចូលរួមពិធីកាន់បិណ្ឌ នៅវត្តមេ.សប្រចណ្ឌ ស្ថិតនៅក្នុង ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង ក្នុងនោះឯកឧត្តមទេសរដ្ឋមន្រ្តីបានប្រគេនទេយ្យទាន និងបច្ច័យកសាងចំនួន ១.០០០.០០០រៀល និងវត្តរកា ស្ថិតនៅក្នុង ឃុំរកា ស្រុកពារំាង ខេត្តព្រៃវែង ក្នុងនោះឯកឧត្តមទេសរដ្ឋមន្រ្តីបានប្រគេនទេយ្យទាន និងបច្ច័យកសាងចំនួន ១.០០០.០០០រៀល។