
នាព្រឹកថ្ងៃសៅរ៍ ១ រោច ខែភទ្របទ ឆ្នំាថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នំា២០២៣ ឯកឧត្តម អៀង មូលី ទេសរដ្ឋមន្រ្តីទទួលបន្ទុកដឹកនំាអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងលោកជំទាវ ព្រមទំាងសាច់ញាតិ បានអញ្ជើញចូលរួមពិធីកាន់បិណ្ឌ នៅវត្តពោធិ៍លាស់ ស្ថិតនៅក្នុង ឃុំជ្រៃធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ក្នុងនោះឯកឧត្តមទេសរដ្ឋមន្រ្តីបានប្រគេនទេយ្យទាន និងបច្ច័យកសាងចំនួន ១.០០០.០០០រៀល និងវត្តកំពង់ទ្រា ស្ថិតនៅក្នុង ឃុំមេសរប្រចាន់ ស្រុកពារំាង ខេត្តព្រៃវែង ក្នុងនោះឯកឧត្តមទេសរដ្ឋមន្រ្តីបានប្រគេនទេយ្យទាន និងបច្ច័យកសាងចំនួន ៦០០.០០០រៀល។