ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

សន្និសីទសារព័ត៌មាន ព្រះរាជាណាចក្រកម្ពុជា សម្រេចគោលដៅសកលមេរោគអេដស៍ ៩៥-៩៥-៩៥
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី១ ឆ្នាំ២០២៦
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី១ ឆ្នាំ២០២៦
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

កិច្ចប្រជុំ​គណៈរដ្ឋ​មន្ត្រី​លើក​ទី២ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត

នៅ​ព្រឹក​ថ្ងៃពុធ ៦កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ វេលា​ម៉ោង៨និង១០នាទី​ព្រឹក នៅ​វិមាន​សន្តិភាព ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី មានបើ​កកិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋ​មន្ត្រី ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី អៀង មូលី ក៏បាន​ចូលរួម​ប្រជុំ​នេះ​ដែរ ដើម្បី​ពិនិត្យ​និង​ពិភាក្សា​លើ៖

១- របាយការណ៍​វឌ្ឍនភាព​នៃ​ការរៀបចំ​យន្តការ​អនុវត្ត​កម្មវិធី​គោលនយោបាយ​អាទិភាព​ចំនួន៦ របស់​រាជរដ្ឋាភិបាល នីតិកាល​ទី៧ សម្រាប់​ប្រកាស​ចាប់ផ្តើម​អនុវត្ត​មុន​ដំណាច់ឆ្នាំ២០២៣

២- សេចក្តី​ព្រាង​យុទ្ធសាស្ត្រ​ជាតិ​ស្តី​ពី​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ឆ្នាំ២០២៣-២០២៨

៣- របាយការណ៍​ស្តី​ពី​ស្ថានភាព​ម៉ាក្រូ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​សាធារណៈ​របស់​កម្ពុជា និង​ទិសដៅ​គោលនយោបាយ​សំ​ខាន់ៗ

៤- សេចក្តី​ព្រាងច្បាប់​ស្ដីពី​ការបង្កើត​រដ្ឋ​លេខាធិ​ការ​ដា្ឋន​អាកាសចរណ៍​ស៊ីវិល

៥- សេចក្តី​ព្រាង​ព្រះរាជ​ក្រឹត្យ​ស្តី​ពី​ការរៀបចំ​និង​ការប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មាធិការ​កែទម្រង់​រដ្ឋបាល​សាធារណៈ

៦- សេចក្តី​ព្រាង​អនុក្រឹត្យ​ស្តី​ពី​ការរៀបចំ​និង​ការប្រព្រឹត្ត​ទៅ​នៃ​ក្រសួង​មុខងារ​សារ​ធា​រណៈ

៧- បញ្ហា​ផ្សេង​