ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

សន្និសីទសារព័ត៌មាន ព្រះរាជាណាចក្រកម្ពុជា សម្រេចគោលដៅសកលមេរោគអេដស៍ ៩៥-៩៥-៩៥
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី១ ឆ្នាំ២០២៦
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី១ ឆ្នាំ២០២៦
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯកឧត្តម​ទេស​រដ្ឋមន្ត្រី អៀង មូលី អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​សន្និសីទ​គរុ​សភា​ស្តី​ពី​មិត្តភាព៥០០ឆ្នាំ៖ ព្រះ​សហគមន៍​គ្រិស្តសាសនា និង​ព្រះរាជាណាចក្រ​កម្ពុជា​

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១៤រោច ខែ​ស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ចាប់ពី​ម៉ោង៨ព្រឹក នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ មណ្ឌល១ មានការ​រៀបចំ សន្និសីទ​គរុ​សភា​ស្តី​ពី «មិត្តភាព៥០០ឆ្នាំ៖ ព្រះ​សហគមន៍​គ្រិស្តសាសនា និង​ព្រះរាជាណាចក្រ​កម្ពុជា»ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម អៀង មូលី ទេស​រដ្ឋមន្ត្រី​ទទួលបន្ទុក​ដឹកនាំ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ និង​ជាទី​ប្រឹក្សា​ជាន់ខ្ពស់​សមាគម​អ្នក​ប្រវត្តិ​សាស្រ្ត​កម្ពុជា។ សន្និសីទ​នេះ​មានការ​ចូលរួម​ពី ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី និង​នាងកញ្ញា ជា​ថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិក អ្នក​សិក្សា​ស្រាវជ្រាវ និង​និស្សិត នៃ​សមាគម​បេសកជន​បារាំង សមាគម​អ្នក​ប្រវត្តិសាស្ត្រ​កម្ពុជា ដេ​ប៉ាតឺ​ម៉ង់​ប្រវត្តិវិទ្យា​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ វិទ្យា​ស្ថាន​អុីន​ធឺ​រេដ ព្រះ​សហគមន៍​កាតូលិក​ភ្នំពេញ ពុទ្ធិក​សាកល​វិទ្យាល័យ ព្រះសីហនុ​រាជ និង​សាធារណជន (ដោយ​ផ្ទាល់ និង​តាម​ប្រព័ន្ធ​និមិត្ត)។
សន្និសីទ​នេះ​មាន​គោលបំណង​ផ្តោត​ជា​សំខាន់​លើ ទំនាក់ទំនង​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​ព្រះ​សហគមន៍ ដើម្បី​សរសេរ​ប្រវត្តិ​សាស្រ្ត​រួមគ្នា​ឡើងវិញ ខណៈ​ដែល​មានការ​ប្រារព្ធ​ខួប៥០០ឆ្នាំ នៃ​មិត្តភាព​ផង។ សន្និសីទ​ក៏​ចង់​ប្រមូល​ផ្តុំ​អ្នក​សិក្សា​ដែល​ចាប់អារម្មណ៍​ក្នុង​ការ​ស្វែងយល់​ឱ្យ​កាន់តែ​ស៊ីជម្រៅ​អំពី​ប្រវត្តិសាស្ត្រ​រួមគ្នា​នៃ​ប្រជាជន​កម្ពុជា និង​ព្រះ​សហគមន៍ និង​របៀប​ដែល​ទស្សនៈ​របស់​យើង​រួមគ្នា​អាច​ជួយ​បង្កើន​ការយល់​ដឹង​អំពី​ប្រវត្តិ​សា​ស្រ្តរៀងៗខ្លួន ក្នុង​សតវត្ស​ចុងក្រោយ​មកនេះ។
ថ្លែង​នៅក្នុង​ពិធី​បើក​សន្និសីទ ឯកឧត្តម​ទេស​រដ្ឋមន្រ្តី​បាន​កោតសរសើរ​ចំពោះ​គណៈកម្មការ​រៀបចំ​សន្និសីទ ដែល​មាន​កិច្ចសហការ​រវាង​ថ្នាក់ដឹកនាំ​នៃ​ស្ថាប័ន​ចំនួន៣គឺ សមាគម​បេសកជន​បារាំង សមាគម​អ្នក​ប្រវត្តិសាស្ត្រ​កម្ពុជា និង​ដេ​ប៉ាតឺ​ម៉ង់​ប្រវត្តិវិទ្យា​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។ ជាមួយ គ្នា​នេះ ថ្នាក់ដឹកនាំ​នៃ​វិទ្យាស្ថាន​អប់រំ​អន្តរជាតិ (អ៊ី​នធឺ​រេដ) ក៏បាន​ចូលរួម​យ៉ាងសកម្ម ជាមួយ​ស្ថាប័ន​ទាំង​បី​នេះ ដែល​អ្នក​រៀបចំ និង​វាគ្មិន​ទាំងអស់​សុទ្ធតែ​ជា​អ្នក​ស្ម័គ្រចិត្ត​មិន​គិត​កម្រៃ។
ជា​ការចែក​រំលែក​នូវ​ការយល់ឃើញ​មួយចំនួន​លើ​ទំនាក់ទំនង​រវាង​ព្រះ​សហគមន៍​គ្រិស្តសាសនា និង​ព្រះរាជាណាចក្រ​កម្ពុជា ឯកឧត្តម​ទេស​រដ្ឋមន្រ្តី​បាន​មានប្រសាសន៍​ថា ៖ ឆ្នាំ១៥១៥ អាច​ចាត់ទុកជា​ឆ្នាំ​គោល​សំខាន់​មួយ​នៃ​ការ​ចាប់ផ្តើម​វត្តមាន​គ្រិស្តសាសនា​នៅ​ព្រះរាជាណាចក្រ​កម្ពុជា។ នៅ​ឆ្នាំ១៥៥៣ បេសកជន​កាតូលិក​ដំ​បូងៗ ដែល​បាន​មកដល់​ប្រទេស​កម្ពុជា​នោះ គឺ​ជនជាតិ​ព័រ​ទុយ​ហ្កាល់​ឈ្មោះ Louis Cardoso និង Jean Madeira។ នៅ​ឆ្នាំ១៥៥៥ ព្រះបាទ​អង្គ​ច័ន្ទ​បានឃើញ​ជនបរទេស​ម្នាក់​ឈ្មោះ Gaspar da Cruz ជា​ជនជាតិ​ព័រ​ទុយ​ហ្កាល់ មកដល់​រាជវាំង​លង្វែក។ គ្រិស្ត​សាសនិក​នេះ មក​ពី​ម៉ា​ឡា​កា និង​ឡើងគោក​នៅ​ពាម គឺ​ហា​ទៀង​សព្វថ្ងៃ​នេះ។ លោកPonchaud បាន​ផ្តល់​តម្លៃ​ខ្ពស់​ចំពោះ​ប្រទេស​កម្ពុជា ដែល​ជា «ទីជម្រក​របស់​ពួក​អ្នករងគ្រោះ​ពី​ការ​ធ្វើ​ទុក​បុកម្នេញ​ខាង​សាសនា»។
ឯកឧត្តម​ទេស​រដ្ឋមន្រ្តី​បាន​បន្ត​ថា ក្នុង​អំឡុង៥សតវត្សរ៍​នៃ «មិត្តភាព​រវាង​ព្រះ​សហគមន៍​គ្រិស្តសាសនា និង​ព្រះរាជាណាចក្រ​កម្ពុជា»នេះ មានបទពិសោធន៍ និង​មេរៀន​អតីត​កា​លល្អៗជាច្រើន​សម្រាប់​ប្រជាជាតិ​ទាំងពីរ​គឺ​បារាំង និង​កម្ពុជា ៖
១- បេសកកម្ម​អរិយធម៌​របស់​បព្វជិត​កាតូលិក​បារាំង​នៅ​កម្ពុជា ៖ បេសកជន​កាតូលិក​បាន​ផ្សព្វផ្សាយ អរិយធម៌​នៅ​ប្រទេស​កម្ពុជា ជាពិសេស​ក្នុង​សតវត្សរ៍​ទី១៩។
២- អរិយធម៌​ខ្ពស់​របស់​ខ្មែរ​ដែល​បារាំង​កោតសរសើរ ៖ លោ​កមូ​ហូត៍ (Mouhot) បាន​សរសេរ ថា នៅពេល​ឃើញ​ប្រាសាទ​នេះ​ភ្លាម(ប្រាសាទអង្គរវត្ត) យើង​វង្វេងបាត់​ស្មារតី មានការ​ស្រមើល​ស្រមៃ​ហួសនិស្ស័យ យើង​សម្លឹង​មើល យើង​កោតសរសើរ ហើយដោយ​ក្តី​គោរព យើង​នៅ​ស្ងៀម​លែង​ស្រដី ពីព្រោះ​មិន​អាច​រក​ពាក្យ​ណា​ឱ្យ​សក្តិ​សម ដើម្បី​ស្ងើចសរសើរ​ចំពោះ​ស្នាដៃ​ស្ថាបត្យកម្ម​មួយ ដែល​ប្រហែលជា​មិន​មាន ដែល​ប្រហែលជា​គ្មាន​ពីរ​នៅ​លើ​ភពផែន​ដី​នេះ។
៣- បេសកកម្ម​អរិយធម៌​របស់​អ្នក​រដ្ឋបាល​បារាំង​នៅ​កម្ពុជា ៖ ការ​ខិតខំ​សរសេរ​ចងក្រង​អំពី​ប្រវត្តិ​សាស្រ្ត​កម្ពុជា ព្រមទាំង​បង្កើត​មុខជំនាញ​បុរាណវិទ្យា និង​សិលាចារឹក​វិទ្យា ក៏ដូចជា​ខិតខំ​ស្រាវជ្រាវ និង​ចងក្រង​ឯកសារ​អំពី​ប្រវត្តិ​សាស្រ្ត វប្បធម៌ និង​អរិយធម៌​ខ្មែរ ដើម្បី​ពង្រឹង ជំហរ​ជាតិខ្មែរ​ឡើងវិញ ក្រោយពី​បាន​ធ្លាក់ចុះ​ជាច្រើន​សតវត្សរ៍ មុន​ពេល​បារាំង​មកដល់។
៤- ការបង្កើត​ស្ថាប័ន​អប់រំ​សាសនា និង​វប្បធម៌ នៅ​សម័យ​បារាំង ៖ ពួក​មន្រ្តី​បារាំង​បាន​ខិតខំ​បង្កើត​ស្ថាប័ន អប់រំ​ពុទ្ធសាសនា និង​វប្បធម៌​ជាច្រើន​នៅ​កម្ពុជា​ដូចជា សាលា​បាលី​នៅ​ភ្នំពេញ​ឆ្នាំ១៩១៤ ដែល​ក្លាយជា​សាលា​បាលី​ជាន់ខ្ពស់​នៅ​ឆ្នាំ១៩២២ និង​ពុទ្ធសាសនបណ្ឌិត្យ​នៅ​ឆ្នាំ១៩៣០។

នៅទីបញ្ចប់ ឯកឧត្តម​ទេស​រដ្ឋមន្រ្តី​បាន​ជម្រាប​ជូន​អង្គ​សន្និសីទ​ថា មាន​និក្ខេបបទ​ខាង​ប្រវត្តិ​សាស្រ្ត​សំខាន់​ពីរ ដែល​បាន​បង្ហាញ​អំពី​មិត្តភាព​រវាង​បារាំង និង​កម្ពុជា ក្នុង​សម័យ​អាណាព្យាបាល​បារាំង​នោះ​គឺ ៖ ១) និក្ខេបបទ​របស់​សាស្រ្តា​ចារ្យ Alain Forest ដែល​មាន​ចំណងជើង​ថា «ប្រវត្តិ​នៃ​អាណានិគម​កម្ម​មួយ​ដែល​គ្មាន​ការ​ប៉ះទង្គិច» និង​និក្ខេបបទ​របស់​បណ្ឌិតសភា​ចារ្យ ស៊ន សំណាង ដែល​បាន​ធ្វើ​សេចក្តី​សន្និដ្ឋាន​ថា​«ក្នុងអំឡុងពេល៩០ឆ្នាំ​បារាំង​បាន​ចែករំលែក​ជាមួយ​កម្ពុជា​នូវ​ជោគវាសនា​រួម»។