ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

សន្និសីទសារព័ត៌មាន ព្រះរាជាណាចក្រកម្ពុជា សម្រេចគោលដៅសកលមេរោគអេដស៍ ៩៥-៩៥-៩៥
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី១ ឆ្នាំ២០២៦
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី១ ឆ្នាំ២០២៦
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯកឧត្តម​ទេស​រដ្ឋមន្ត្រី អៀង មូលី ទទួល​ជួប​សន្ទនា​ការងារ​ជាមួយ​នាយិកា​អង្គការ​យូ​អិន​អេដស៍​ប្រចាំ​ប្រទេស​កម្ពុជា ឡាវ និង​ម៉ាឡេស៊ី

នៅ​ព្រឹក​ថ្ងៃ​ចន្ទ ១១រោច ខែ​ស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ចាប់ពី​ម៉ោង៩ នៅ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី អៀង មូលី ប្រធាន​អាជ្ញាធរ​បាន​ទទួល​ជួប​សន្ទនា​ការងារ​ជាមួយ​លោកស្រី ប៉ា​ទ្រី​ស្យា អុង​ពីន (Patricia Ongpin) នាយិកា​អង្គការ​យូ​អិន​អេដស៍​ប្រចាំ​ប្រទេស​កម្ពុជា ឡាវ និង​ម៉ាឡេស៊ី។ ចូលរួម​ក្នុង​កិច្ច​សន្ទនា​នេះ​មាន​ឯកឧត្តម​អនុប្រធាន អគ្គលេខាធិការ នាយក​ខុទ្ទកាល័យ និង​មន្រ្តី​យូ​អិន​អេដស៍។

ប្រធានបទ​នៃ​កិច្ចពិភាក្សា​បាន​ផ្តោត​លើ​ចំណុច​សំ​ខាន់ៗដូចតទៅ ៖
- ការចូលរួម​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​របស់​អង្គការ​យូ​អិន​អេដស៍ (UNAIDS PCB) នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ី​ស
- សេចក្តី​ប្រកាស​របស់​ប្រទេស​អាស៊ាន​ស្តី​ពី​ជំងឺអេដស៍
- គោលនយោបាយ​បញ្ចប់​អេដស៍ និង​ចីរភាព​កម្មវិធី​អេដស៍
- ការអង្កេត​ថ្នាក់​ជាត​ស្តីអំពី​ការ​ចំណាយ​ក្នុង​ការ​ឆ្លើយតប​នឹង​មេរោគ​អេដស៍ និង​ជំងឺអេដស៍ និង​ផែនការ​យុទ្ធ​សាស្រ្ត​ជាតិ​ទូលំទូលាយ និង​ពហុ​វិស័យ​ឆ្លើយតប​នឹង​មេរោគ​អេដស៍ និង​ជំងឺអេដស៍ លើក​ទី៦
- យន្តការ​សម្របសម្រួល​ការ​ឆ្លើយតប​ជា​ពហុ​វិស័យ​ទៅ​នឹង​ជំងឺអេដស៍

ជា​កិច្ច​ចាប់ផ្តើម លោកស្រី ប៉ា​ទ្រី​ស្យា អុង​ពីន (Patricia Ongpin) បាន​ថ្លែង​អំណរ​សាទរ​ចំពោះ​ឯកឧត្តម​ទេស​រដ្ឋមន្រ្តី ដែល​បាន​ទទួលការ​ទុកចិត្ត​ពី​ថ្នាក់ដឹកនាំ​កម្ពុជា​ឱ្យ​បន្ត​ដឹកនាំ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ក្នុង​រាជរដ្ឋាភិបាល​ថ្មី នីតិកាល​ទី៧នៃ​រដ្ឋសភា ដែល​មាន​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជានា​យក​រដ្ឋមន្រ្តី។ លោកស្រី​នាយិកា​បាន​ជូនពរ​ឯកឧត្តម​ទេស​រដ្ឋមន្រ្តី​ឱ្យ​បាន​ទទួល​ជោគ​ជ័យ​ថ្មីៗថែមទៀត​ក្នុង​ការ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ នៅក្នុង​អាណត្តិ​ថ្មី​ដែល​ទើប​ចាប់ផ្តើម​នេះ។

ពាក់ព័ន្ធ​នឹង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​របស់​អង្គការ​យូ​អនិ​អេដស៍ (UNAIDS PCB) លោកស្រី ប៉ា​ទ្រី​ស្យា អុង​ពីន បាន​ជម្រាប​ជូន​ឯកឧត្តម​ទេស​រដ្ឋមន្រ្តី​ថា កិច្ចប្រជុំ​នេះ​នឹង​ធ្វើ​នៅ ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ី​ស ចាប់ពី​ថ្ងៃទី១២ ដល់១៤ ខែធ្នូ ឆ្នាំ២០២៣។ នេះ​ជា​អង្គប្រជុំ​វគ្គទី២ បន្ទាប់ពី​វគ្គទី១ ដែល បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី២៦-២៨ ខែមិថុនា ឆ្នាំ២០២៣ ហើយដែល​នឹង​លើកយក​ប្រធានបទ​អំពី​ការ​ធ្វើតេស្តឈាម​រក​មេរោគ​អេដស៍ និង​អំពី​មេរោគ​អេដស៍ (HIV)។ លោកស្រី នាយិកា​បាន​សម្តែង​ការ​កោតសរសើរ​ចំពោះ​គណៈប្រតិភូ​កម្ពុជា ដែល​បាន​ចូលរួម​យ៉ាងសកម្ម​នៅក្នុង​កិច្ចប្រជុំ​វគ្គទី១ និង​ដែល​បាន​លើក​មតិ​ជួយ​តម្រង់ផ្លូវ​ក្នុង​ការ​ពង្រឹង​ការងារ​របស់​អង្គការ​យូ​អិន​អេដស៍ ក៏ដូចជា​ចែករំលែក​បទពិសោធន៍​ក្នុង​ការ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​នៅ​ព្រះរាជាណាចក្រ​កម្ពុជា។ ត្រង់​ចំណុច​នេះ ឯកឧត្តម​ទេស​រដ្ឋមន្រ្តី​បាន​ជម្រាប​ជូន​ដៃគូ​សន្ទនា​ថា ឯកឧត្តម​ទេស​រដ្ឋមន្រ្តី​នឹង​ដឹកនាំ​ផ្ទាល់​នូវ គណៈប្រតិភូ​កម្ពុជា​ចូលរួម​ក្នុង​កិច្ចប្រជុំ​វគ្គទី២ នៅ​ទីក្រុង​ហ្សឺណែវ។

ទាក់ទង​នឹង​ការអង្កេត​ថ្នាក់​ជាតិ​ស្តីអំពី​ការ​ចំណាយ​ក្នុង​ការ​ឆ្លើយតប​នឹង​មេរោគ​អេដស៍ និង​ជំងឺអេដស៍ និង​ការរៀបចំ​ផែនការ​យុទ្ធ​សាស្រ្ត​ជាតិ​ទូលំទូលាយ និង​ពហុ​វិស័យ​ឆ្លើយតប​នឹង​មេរោគ​អេដស៍ និង​ជំងឺអេដស៍​លើក​ទី៦ ឯកឧត្តម​ទេស​រដ្ឋមន្រ្តី​បាន​បញ្ជាក់​ថា អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​នឹង​ពិគ្រោះ​យោបល់​ជាមួយ​អង្គការ​យូ​អិន​អេដស៍ ដើម្បី​រៀបចំ​ឯកសារ​ទាំង២នេះ។ ក៏ប៉ុន្តែ កិច្ចការ​ជាបន្ទាន់​នោះ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​ត្រូវ​រៀបចំ​ឱ្យ​ហើយ​នូវ​សេចក្តី​ព្រាង​គោលនយោបាយ​ជាតិ​លុបបំបាត់​អេដស៍​នៅ​ឆ្នាំ២០២៥ និង​ចីរភាព​នៃ​កម្មវិធី​អេដស៍ ឆ្នាំ២០២៣-២០២៨ ដើម្បី​ជូន​គណៈរដ្ឋមន្រ្តី​ថ្មី​អនុម័ត។ គោលនយោបាយ​ជាតិ​លុបបំបាត់​អេដស៍ និង​ចីរភាព​កម្មវិធី​អេដស៍ ជា​មូលដ្ឋាន​គ្រឹះ​នៃ​ការរៀបចំ​ការវាយតម្លៃ​អំពី​ចំណាយ និង​ជា​ត្រីវិស័យ​នៃ​ការរៀបចំ​ផែនការ​យុទ្ធ​សាស្រ្ត​ជាតិ​ឆ្លើយតប​នឹង​ជំងឺអេដស៍ លើក​ទី៦។

ជាថ្មី​ម្តង​ទៀត លោកស្រី ប៉ា​ទ្រី​ស្យា អុង​ពីន បាន​បញ្ជាក់​ថា អង្គការ​យូ​អិន​អេដស៍​នឹង​ផ្តល់​ការ គាំទ្រ​បច្ចេកទេស និង​កិច្ចសហការ​ជិតស្និទ្ធ​ជាមួយ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ដើម្បី​ជួយ​ជំរុញ​ការ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​នៅ​កម្ពុជា​ឱ្យ​បានសម្រេច​ជោគជ័យ​តាមកាល​កំណត់​របស់​រាជរដ្ឋាភិបាល។


កិច្ច​សន្ទនា​បាន​បញ្ចប់​ក្នុង​បរិយាកាស​ស្និទ្ធស្នាល រាក់ទាក់ និង​ប្រកបដោយ​ផ្លែផ្កា​ជាទីបំផុត។