ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

សន្និសីទសារព័ត៌មាន ព្រះរាជាណាចក្រកម្ពុជា សម្រេចគោលដៅសកលមេរោគអេដស៍ ៩៥-៩៥-៩៥
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី១ ឆ្នាំ២០២៦
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី១ ឆ្នាំ២០២៦
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯកឧត្តម​ទេស​រដ្ឋមន្រ្តី អៀង មូលី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​កាត់ខ្សែបូ​សម្ពោធ​អគារ​រង់ចាំ និង​ទទួលភ្ញៀវ មណ្ឌលសុខភាព​ពោធិ​ចំរើន​

ពិធី​កាត់ខ្សែបូ​សម្ពោធ​អគារ​រង់ចាំ និង​ទទួលភ្ញៀវ មណ្ឌលសុខភាព​ពោធិ​ចំរើន ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម​ទេស​រដ្ឋមន្រ្តី អៀង មូលី កាលពី​ថ្ងៃសៅរ៍ ទី០២ ខែកញ្ញា ឆ្នាំ២០២៣ វេលា​ម៉ោង ៨:០០នាទី​ព្រឹក នៅ​មណ្ឌលសុខភាព​ពោធិ​ចំរើន ឃុំ​ពោធិ​ចំរើន ស្រុក​បសេដ្ឋ ខេត្ត​កំពង់ស្ពឺ។

ឯកឧត្តម​ទេស​រដ្ឋមន្រ្តី អៀង មូលី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះមូលដ្ឋាន​ស្រុក​បសេដ្ឋ បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​កាត់ខ្សែបូ​សម្ពោធ​អគារ​រង់ចាំ និង​ទទួលភ្ញៀវ មណ្ឌលសុខភាព​ពោធិ​ចំរើន ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ។ ក្នុង​ពិធី​នេះ​ក៏​មានការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម សត្យា វុធ អ្នកតំណាង​រាស្រ្ត មណ្ឌល​កំពង់ស្ពឺ ឯកឧត្តម​បណ្ឌិត ហេង សុខ​គង់ អនុប្រធាន​ទី១ ក្រុមការងារ​ចុះមូលដ្ឋាន​ស្រុក​បសេដ្ឋ ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធាន និង​សមាជិក សមា​ជិ​ការ​ក្រុមការងារ​ចុះមូលដ្ឋាន តំណាង​មន្ទីរ​សុខាភិបាល ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សា​ឃុំ កងកម្លាំង​ទាំង​បី​អង្គភាព និង​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ។

ក្នុង​ឱកាស​នោះ ឯកឧត្តម​ទេស​រដ្ឋមន្រ្តី បាន​មាន​មតិ​សំណេះ​សំ​ណា​ល់​ជាមួយ​ប្រជាពលរដ្ឋ ដោយ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ដល់​ប្រជាពលរដ្ឋ​ដែល​បាន​បោះឆ្នោត​គាំទ្រ​ដល់​គណបក្សប្រជាជន​កម្ពុជា ឲ្យបាន​ឈ្នះ​ភ្លូកទឹកភ្លូកដី​ក្នុង​ស្រុក​បសេដ្ឋ​ទាំងមូល ដើម្បី​រក្សា​នូវ​សុខ​សន្តិភាព ស្ថិរភាព​សង្គម និង​ការ​អភិវឌ្ឍ​ប្រទេសជាតិ។
ឯកឧត្តម​ទេស​រដ្ឋមន្រ្តី ក៏បាន​ថ្លែងអំណរគុណ​ដល់​លោក ប្រាក់ សុផល ឯកឧត្តម​ប្រាក់ សុ​ណ្ណា​រ៉ា និង​លោក​វេជ្ជបណ្ឌិត ប្រាក់ សុ​ណ្ណា​រិទ្ធ ដែល​បាន​បរិច្ចាគ​ថវិកា​យ៉ាងច្រើន​ក្នុង​ការសាងសង់​អគារ​មណ្ឌលសុខភាព មាន​បី​បន្ទប់ គឺ​បន្ទប់​រង់ចាំ បន្ទប់​សម្ភព និង​បន្ទប់​ប្រចាំការ​សម្រាប់​បុគ្គលិក ព្រមទាំង​បាន​ជួសជុល​បន្ទប់​ព្យាបាល​ជំងឺរបេង លើស​ពីនេះ​ទៅទៀត​គឺ​បាន​បំពាក់​ឧបករណ៍ សម្ភារ​បរិ​ក្ខា​ក្នុង​មណ្ឌលសុខភាព​ដែល​ខ្វះខាត និង​បាន​ដាក់​អំ​ពូល​សឡា​ជាច្រើន​ដើម​នៅ​តាម​វត្តអារាម សាលាឃុំ ស្នាក់​ការ​គណបក្ស សាលារៀន ប៉ុស្តិ៍​រដ្ឋបាល និង​ផ្លូវ​សាធារណៈ។

ក្នុង​ឱកាស​នោះ ឯកឧត្តម​ទេស​រដ្ឋមន្រ្តី បាន​បំពាក់​មេដាយ និង​គ្រឿងឥស្សរិយយស​ដែល​ព្រះករុណា​បាន​ប្រោស​ព្រះរាជទាន ជូន​ថ្នាក់ដឹកនាំ​នៅ​ឃុំ​ពោធិ​ចំរើន និង​សប្បុរសជន​ដែល​មាន​ស្នាដៃ​ចំនួន៧រូប។
គ្រឿងឥស្សរិយយស​ទាំងនោះ​រួមមាន ៖
១)_ គ្រឿងឥស្សរិយយស ជា​តូប​ការ
២)_ គ្រឿង ឥស្សរិយយស មុនី​សា​រា​ភ័​ណ្ឌ ថ្នាក់​មហា​សេរី​វឌ្ឍន៍ ៣)_ គ្រឿង
ឥស្សរិយយស ព្រះរាជាណាចក្រ​កម្ពុជា ថ្នាក់​ធិប​ឌិន្ទ និង៤)_ គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រ​កម្ពុជា ថ្នាក់​សេនា​ចំនួន៤គ្រឿង។