ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

សន្និសីទសារព័ត៌មាន ព្រះរាជាណាចក្រកម្ពុជា សម្រេចគោលដៅសកលមេរោគអេដស៍ ៩៥-៩៥-៩៥
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី១ ឆ្នាំ២០២៦
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី១ ឆ្នាំ២០២៦
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

កិច្ចប្រជុំ​ពេញអង្គ​លើកដំបូង​នៃ​គណៈរដ្ឋមន្រ្តី អាណត្តិ​ទី៧ ក្រោម​អធិបតីភាព ឯកឧត្តម​កិត្តិ​ទេសាភិបាល​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត គណៈរដ្ឋមន្រ្តី​ថ្មី នីតិកាល​ទី៧ នៃ​រដ្ឋសភា

កិច្ចប្រជុំ​ពេញអង្គ​លើកដំបូង​នៃ​គណៈរដ្ឋមន្រ្តី អាណត្តិ​ទី៧ ក្រោម​អធិបតីភាព ឯកឧត្តម​កិត្តិ​ទេសាភិបាល​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត គណៈរដ្ឋមន្រ្តី​ថ្មី នីតិកាល​ទី៧ នៃ​រដ្ឋសភា បើក​កិច្ចប្រជុំ​ពេញអង្គ​លើកដំបូង នៅ​ព្រឹក​ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣នេះ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម​កិត្តិ​ទេសាភិបាល​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។
ក្នុង​ឱកាស​នោះ ឯកឧត្តម​ទេស​រដ្ឋមន្រ្តី អៀង មូលី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ បាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋ​មន្ត្រី​ដំបូង នីតិកាល​ទី៧ នេះ​ផង​ដែរ។
របៀបវារៈ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋ​មន្ត្រី រួមមាន៖
១-ប្រកាស​ឱ្យ​អនុវត្ត​នូវ «យុទ្ធសាស្ត្រ​បញ្ចកោណ-ដំណាក់កាល​ទី១»។
២- ការពិនិត្យ និង​សម្រេច​លើ​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​ការ​កែសម្រួល​ឈ្មោះ «ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា-ព្រឹទ្ធសភា និង​អធិការកិច្ច» ទៅជា «ក្រសួង​អធិការកិច្ច»។
៣- ការពិនិត្យ និង​សម្រេច​លើ​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​ការបង្កើត «រដ្ឋលេខាធិការ​ដ្ឋាន​កិច្ចការ​ព្រំដែន»។
៤- ការណែនាំ​របស់​នាយក​រដ្ឋមន្ត្រី អំពី​របៀបរបប​ការងារ និង​កិច្ច​ដំណើរការ​នៃ​គណៈរដ្ឋ​មន្ត្រី។
៥- បញ្ហា​ផ្សេងៗ