
កិច្ចប្រជុំពេញអង្គនៃគណៈរដ្ឋមន្រ្តី
កាលពីព្រឹកថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០១៤ នៅវិមានសន្តិភាព មានបើកកិច្ចប្រជុំពេញអង្គនៃគណៈរដ្ឋមន្រី្ត
ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សមេ្តច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ
ព្រះរាជាណាចក្រកម្ពុជាដើម្បីពិភាក្សាលើរបៀបវារៈដូចខាងក្រោម ៖
១- សេចក្តីព្រាងផែនការយុទ្ធសាស្រ្តជាតិ ស្តីពីការផ្គត់ផ្គង់ទឹកស្អាត និង ការលើកកំពស់
អនាម័យនៅជនបទឆ្នាំ ២០១៤-២០២៥។
២- សេចក្តីព្រាងអនុក្រឹត្យ ស្តីពីវិធានការហាមការជក់ និង បង្ហុយផ្សែងផលិផលថ្នាំជក់
នៅកនែ្លងធ្វើការ និង កន្លែងសាធារណៈ។
៣- សេចក្តីព្រាងអនុក្រឹត្យស្តីពី ក្រមសីលធម៌ឳសថការី។
៤- បញ្ហាផ្សេង ៗ
លោកទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៏ ក៏បានចូលរួមក្នុងអង្គប្រជុំនេះដែរ។ បន្ទាប់ពីបាន ពិភាក្សាគ្នាយ៉ាងស៊ីជម្រៅរួចមក គណៈរដ្ឋមន្រ្តីបានអនុម័តសេចក្តី
ព្រាងយុទ្ធសាស្រ្តជាតិ ស្តីពីការផ្គត់ផ្គង់ទឹកស្អាត និង សេចក្តីព្រាងអនុក្រឹត្យ ស្តីពីក្រមសីលធម៌ឳសថការី។ ចំណែកឯសេចក្តីព្រាងអនុក្រឹត្យ ស្តីពីវិធានហាមការជក់ និង បង្ហុយផ្សែងបារី គណៈរដ្ឋមន្រ្តី
បានទទួលយកជាគោលការណ៏ តែក្រសួងសុខាភិបាលកែសំរួលអត្ថបទឡើងវិញដើម្បីងាយស្រួលក្នុងការអនុវត្ត ៕