
នៅរសៀលថ្ងៃព្រហស្បតិ៍ ១៤កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ ២០២០ ចាប់ពីម៉ោង៣ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺ អេដស៍ រៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំប្រចាំខែកញ្ញា ឆ្នាំ ២០២០ និងកិច្ចពិភាក្សាអំពីការងារសមាហរណកម្មក្នុងផែនការអភិវឌ្ឍន៍ឃុំ សង្កាត់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរ។ កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក អ្នកស្រី និងនាងកញ្ញា ជាអនុប្រធាន ទីប្រឹក្សា អគ្គលេខាធិការ អគ្គលេខាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ជំនួយការ ប្រធានការិយាល័យ និងមន្រ្តី ចំនួន៥០នាក់។
កិច្ចប្រជុំដំណើរការតាមរបៀបវារៈដូចខាងក្រោម :
១) របាយការណ៍សង្ខេបស្តីពីលទ្ធផលសកម្មភាពការងាររបស់ថ្នាក់ដឹកនាំ និងអគ្គលេខាធិការដ្ឋាន ដោយឯកឧត្តមអគ្គលេខាធិការ ឈឹម ឃិនដារ៉េត
២) ការរៀបចំវិធីសាស្ត្រនៃការដាក់បញ្ចូលសកម្មភាពឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ នៅថ្នាក់ឃុំសង្កាត់ ដោយឯកឧត្តមអនុប្រធាន ទា ផលា
៣) មតិណែនាំ និងសំណេះសំណាលរបស់ឯកឧត្តមទេសរដ្ឋមន្ដ្រី។
៤) កិច្ចការផ្សេងៗ
(ព័ត៌មានលំអិតនឹងបន្ថែមនៅពេលក្រោយ)