ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

សន្និសីទសារព័ត៌មាន ព្រះរាជាណាចក្រកម្ពុជា សម្រេចគោលដៅសកលមេរោគអេដស៍ ៩៥-៩៥-៩៥
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី១ ឆ្នាំ២០២៦
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី១ ឆ្នាំ២០២៦
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ជួបពិភាក្សាការងារ ជាមួយ លោកស្រីវេជ្ជបណ្ឌិត នាយកអង្គការ UNAIDS ប្រចាំព្រះរាជាណាចក្រកម្ពុជា

នាថ្ងៃព្រហស្បតិ៍ ៩ កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានជួបពិភាក្សាការងារ ជាមួយលោកស្រីវេជ្ជបណ្ឌិត Vladanka ANDREEVA នាយក អង្គការសហប្រជាជាតិប្រយុទ្ធនឹងជំងឺអេដស៍ ប្រចាំព្រះរាជាណាចក្រកម្ពុជា (អង្គការ UNAIDS )។
ឯកឧត្តមទេសរដ្ឋមន្រ្តី  និងលោកស្រីវេជ្ជបណ្ឌិត នាយកអង្គការ  បានពិភាក្សា លើទិសដៅកិច្ចសហប្រតិបត្តិការរវាងអង្គការយូអិនអេដស៍  និងព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចខិតខំបន្តអនុវត្ត គោលនយោបាយជាយុទ្ធសាស្រ្ត ការគៀងគរធនធាន និងការផ្តល់ជំនួយបច្ចេកទេសចាំបាច់នានាៗ ដើម្បីជួយលើកកំពស់យន្តការសម្របសម្រួលពហុវិស័យ ដូចជាការកាត់បន្ថយការរើសអើងជាមួយអ្នករស់នៅជាមួយមេរោគអេដស៍ ការកាត់បន្ថយការចម្លងមេរោគអេដស៍ពីម្តាយទៅកូន ការលើកកំពស់នៃការចូលរួមក្នុងភាពជាដៃគូជាមួយវិស័យឯកជនក្នុងការប្រយុទ្ធជាមួយនឹងការចម្លងមេរោគអេដស៍ និងឆ្លើយតបទៅនឹងមេរោគអេដស៍ ការរៀបចំយន្តការសំរាប់ការសម្របសម្រួល និងការឆ្លើយតបពហុវិស័យ និង   ការសម្របសម្រួលនៃការអនុវត្តសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល លេខ២១៣ ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩(ស.ជ.ណ) ដើម្បីឈានទៅសម្រេចគោលដៅលុបបំបាត់ការឆ្លងរាលដាលមេរោគអេដស៍ ត្រឹមឆ្នាំ២០២៥។