ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

សន្និសីទសារព័ត៌មាន ព្រះរាជាណាចក្រកម្ពុជា សម្រេចគោលដៅសកលមេរោគអេដស៍ ៩៥-៩៥-៩៥
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី១ ឆ្នាំ២០២៦
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី១ ឆ្នាំ២០២៦
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯកឧត្តម ទេសរដ្ឋមន្រ្តី អៀង មូលី ទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូសមាគម Asia Horizon 2020 ប្រទេសបារាំង

នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តម ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូសមាគម Asia 2020 ពីប្រទេសបារាំង ដឹកនាំដោយលោកវេជ្ជបណ្ឌិត Robert Andrei ប្រធានសមាគម។
ជាបឋម ឯកឧត្តមទេសរដ្ឋមន្រ្តី បានស្វាគមន៍ ដំណើទស្សនៈកិច្ចការងារមកកាន់ព្រះរាជា ណាចក្រកម្ពុជា របស់​លោក​វេជ្ជបណ្ឌិត​ប្រធាន​សមាគម​បារាំង Asia 2020 និងគណៈ​ប្រតិភូ  និង បាន​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ជូន​ចំពោះ​លោក​វេជ្ជណ្ឌិត​ប្រធាន​ប្រធាន​សមាគម និងសហការី ដែលបាន ជួយ​គាំទ្រ​ដល់​កិច្ច​ខិតខំ​របស់​ព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រយុទ្ធនឹងការឆ្លងរាលដាល នៃមេរោគ អេដស៍ និង​ឆ្លើយតប​​ទៅ​​នឹង​​ជំងឺ​អេដស៍ នា​ពេល​កន្លង​មក។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានកោត​សរសើរ ដល់​កិច្ច​សហ​ប្រតិ​បត្តិការ​នៃ​គម្រោង​កម្មវិធី​រួម​របស់​សមាគម Asia Horizon 2020 និង សមាគមនារីកម្ពុជាដើម្បីសន្តិភាព និង អភិវឌ្ឍន៍ ដែល​បាន​ផ្តួច​ផ្តើម​គម្រោង​បណ្តុះ​បណ្តាល អប់រំ ជាពិសេសស្រ្តីក្នុងការបង្ការការចម្លង​មេរោគ​អេដស៍ ព្រោះ​ស្រ្តី​កម្ពុជា​ជានិច្ច​កាល​នៅ​តែ​រងគ្រោះ និងប្រឈមឆ្លង មេរោគអេដស៍ ពីបុរសៗ។
លោកវេជ្ជបណ្ឌិតប្រធានសមាគម បានសម្តែងការកោតសរសើរ ដល់អាជ្ញាធរជាតិប្រយុទ្ធ នឹង​ជំងឺ​អេដស៍​ដែល​បាន​បំពេញ​តួនាទី​ជាស្ថាប័ន​សម្របសម្រួល​ពហុវិស័យ ក្នុងការបង្ការ​ការ​រាលដាល មេរោគអេដស៍ មាន​ប្រសិទ្ធ​ភាព​ និង​ជោគជ័យ ដោយ​បាន​កាត់​បន្ថយ​ការ​ចម្លង​មក​នៅ​កំរិតទាប។ 
សមាគម Asia Horizon 2020 និង សមាគមនារីកម្ពុជាដើម្បីសន្តិភាព និង អភិវឌ្ឍន៍ បានស្នើ សុំការ​គាំទ្រ​ពី​សំណាក់​ឯកឧត្តមទេស​រដ្ឋមន្រ្តី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ លើគម្រោង នៃគំនិតផ្តួចផ្តើម បណ្តុះ​បណ្តាល​លើ​ផ្នែក​ច្បាប់​ដើម្បី​ជា​ជំនួយ​ដល់កិច្ចខិតខំប្រឹងប្រែង ការពារស្រ្តីពី អំពើហឹង្សា ជា​ពិសេស​ស្រ្តី​រងគ្រោះ​ដោយ​សារ​អំពើ​ហឹង្សា​ផ្លូវភេទ ដោយមានការចូលរួមពីសំណាក់ក្រុម មេធាវីនៃព្រះរាជាណាចក្រកម្ពុជា និង ក្រុម​មេធាវី​បារាំង។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានឆ្លើយតបគាំទ្រដល់គម្រោងកម្មវិធីខាងលើ ពីព្រោះថាអំពើ ហឹង្សា​ផ្លូវភេទ​ជា​មូល​ហេតុ​ចំបង​មួយ​ដែល​ស្រ្តី មិន​អាចបង្ការខ្លួនពីការចម្លងមេរោគ​អេដស៍​អោយ​មាន ប្រសិទ្ធភាព​១០០​ភាគ​រយ​ឡើយ។ អាជ្ញាធរជាតិ​ប្រយុទ្ធ​នឹងជំងឺ​អេដស៍ បន្តគាំទ្រ ជួយជ្រោមជ្រែង នឹងសហការ ជាមួយសមាគមទាំងពីរ ដើម្បី​ស្រ្តី​ដែល​ប្រឈម និងងាយ​រងគ្រោះ អាចមាន​ការយល់ដឹង និងមានសម្ថភាពកាន់តែប្រសើឡើងថែមទៀត។