ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

សិក្ខាសាលាពិគ្រោះយោបល់លើគម្រោងកម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី អញ្ជើញជាអធិបតី និង ដឹកនាំកិច្ចប្រជុំ ពេញអង្គលើកទី២ ឆ្នាំ២០១៧ របស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍

នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីស្តីការគណៈរដ្ឋមន្រ្តី អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺ អេដស៍ បានបើកកិច្ចប្រជុំពេញរបស់ខ្លួនក្រោមអធិបតីភាពរបស់ឯកឧត្តម អៀង មូលី ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។

កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ត្រូវបានរៀបចំឡើងជារៀងរាល់ឆមាស ដើម្បីជួបប្រជុំសមាជិក និង សមាជិការបស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ដែលជាតំណាង ពីក្រសួង-ស្ថាប័ន រដ្ឋបាលរាជធានី-ខេត្ត ដើម្បីពិនិត្យរួមគ្នាលើបច្ចុប្បន្នភាព វឌ្ឍនភាព បញ្ហាប្រឈម ការលំបាកនានា និងពិភាក្សារកដំណោះស្រាយ ។
មានវត្តមានអញ្ជើញចូលរួមនៅក្នុងអង្គប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី២ឆ្នាំ២០១៧នេះ មានឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងក្រសួង-ស្ថាប័ន ឯកឧត្តម លោកជំទាវ លោក លោកស្រីអភិបាលរងរាជធានី-ខេត្ត និង ជាប្រធានគណៈកម្មាធិការអេដស៍ស្ថាប័ន ក្រសួង និង រដ្ឋបាលរាជធានី-ខេត្ត និង ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការអេដស៍ លោក លោកស្រី ជាតំណាងអង្គការដៃគូរអភិវឌ្ឍ តំណាងម្ចាស់ជំនួយ។
នៅទីបញ្ចប់កិច្ចប្រជុំពេញអង្គ បានអនុម័តនូវសេចក្តីសម្រេចចិត្តមានខ្លឹមសារសង្ខេបដូចតទៅ៖
១. គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍គ្រប់ក្រសួង ស្ថាប័ន រាជធានី ខេត្ត ត្រូវបន្តធ្វើផែនការ សកម្មភាពប្រយុទ្ធនឹងជំងឺអេដស៍ប្រចាំឆ្នាំស្របតាមអាណត្តិរបស់ខ្លួន ដាក់ក្នុងផែនការថវិកាជាតិប្រចាំឆ្នាំរបស់ក្រសួង ស្ថាប័ន រាជធានី ខេត្តនីមួយៗ។
២. អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្រសួងមហាផ្ទៃ (គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងអគ្គស្នងការដ្ឋាននគរបាលជាតិ) ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍រាជធានី ខេត្ត ត្រូវបង្កើន សកម្មភាពអប់រំការបង្ការការឆ្លងមេរោគអេដស៍ ការជួយស្វែងរកករណីអេដស៍ថ្មី ការបញ្ជូនអ្នកផ្ទុកមេ រោគអេដស៍ទៅសេវាថែទាំព្យាបាល ការសម្របសម្រួលបង្កបរិយាកាសអំណោយផលដូចចែងក្នុង គោលនយោបាយភូមិឃុំមានសុវត្ថិភាព និងការផ្តល់កញ្ចប់គាំទ្រសង្គម ដែលដាក់ក្នុងផែនការវិនិយោគ និងផែនការអភិវឌ្ឍឃុំសង្កាត់។
៣. អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្រសួងផែនការ គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍រាជ ធានីខេត្ត អង្គការសង្គមស៊ីវិល និងបណ្តាញអ្នកផ្ទុកមេរោគអេដស៍ ត្រូវសហការរួមគ្នាបន្តពង្រីកការផ្តល់អត្តសញ្ញាណ កម្មគ្រួសារក្រីក្រ ដល់អ្នកផ្ទុកមេរោគអេដស៍ក្រីក្រ។
៤. ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវបន្តជំរុញការប្រយុទ្ធនឹងជំងឺអេដស៍ នៅតាមសហគ្រាស គ្រឹះស្ថាននានា អោយអនុវត្តតាមប្រកាសលេខ០៨៦ ក.ក.ប.វ/ប្រ.ក ចុះថ្ងៃទី០៣ ខែ ឧសភា ឆ្នាំ២០០៦ ស្តីពីការបង្កើតគណៈកម្មការអេដស៍នៅតាមសហគ្រាសគ្រឹះស្ថាន និងការបង្ការ ទប់ស្កាត់មេរោគអេដស៍/ជំងឺអេដស៍នៅកន្លែងធ្វើការ និងប្រកាសលេខ១៩៤ក.ប/ប្រ.ក ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៤ ស្តីពីលក្ខខណ្ឌការងារ វិធានអនាម័យ និងសន្តិសុខការងារ នៃសហគ្រាស គ្រឹះស្ថាន ក្រុមហ៊ុនផ្នែកសេវាកម្សាន្ត។
៥. ក្រសួងទេសចរណ៍ ត្រូវបន្តជំរុញការប្រយុទ្ធនឹងជំងឺអេដស៍ ក្នុងវិស័យទេសចរណ៍។
៦. អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងការពារជាតិ ក្រសួងព័ត៌មាន ក្រសួងប្រៃសណីយ៍និងទូរគមនា គមន៍ ក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ ក្រសួងស្ថាប័នពាក់ព័ន្ធ និងគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ រាជធានី ខេត្ត ត្រូវបន្តបង្កើនការរផ្សព្វផ្សាយច្បាប់ស្តីពីការបង្ការ និងការប្រយុទ្ធទប់ស្កាត់ការរីករាលដាលមេរោគអេដស៍/ជំងឺអេដស៍ ច្បាប់ស្តីពី ការបង្រ្កាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងគោល នយោបាយភូមិឃុំមានសុវត្ថិភាព ដល់មហាជនទូទៅ និងអ្នកអនុវត្តច្បាប់។
៧. អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ ខេត្តជាប់ព្រំដែន កម្ពុជា ថៃ ពិសេសខេត្ត បន្ទាយមានជ័យ ឧត្តរមានជ័យ បាត់ដំបង ប៉ៃលិន ពោធិ៍សាត់ ព្រះវិហារ និងកោះកុង  ត្រូវបង្កើនការអប់រំ បង្ការមេរោគអេដស៍ ក្នុងចំណោមប្រជាជនចំណាកស្រុក។
៨. អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងស្ថាប័នពាក់ព័ន្ធ ត្រូវបញ្ចប់ការផលិត និងចាប់ផ្តើមអនុវត្តគោលការណ៍ណែនាំជាតិ ស្តីពីការប្រុងប្រយ័ត្នជាសកលចំពោះការចម្លងមេរោគអេដស៍ នៅកន្លែងផ្តល់សេវាវះកាត់កែសម្ផស្ស ធ្វើធ្មេញ អប់សព សាក់ ឬការងារដទៃទៀត។
៩. ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវរិះរកមធ្យោបាយផ្តល់ថវិកាគាំទ្រដល់ការអនុវត្តផែនការសកម្ម ភាពប្រយុទ្ធនឹងជំងឺអេដស៍ ដែលស្នើឡើងដោយគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួង ស្ថាប័ន រាជធានី ខេត្ត៕