ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

សន្និសីទសារព័ត៌មាន ព្រះរាជាណាចក្រកម្ពុជា សម្រេចគោលដៅសកលមេរោគអេដស៍ ៩៥-៩៥-៩៥
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី១ ឆ្នាំ២០២៦
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី១ ឆ្នាំ២០២៦
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី អញ្ចើញជាអធិបតីបើកយុទ្ធនាការអប់រំ បង្ការការចម្លងមេរោគអេដស៍នៅក្នុងព្រះរាជពិធីបុណ្យអំទូក បណ្តែតប្រទីព និងសំពះព្រះខែ

ការបង្ការកុំអោយឆ្លងមេរោគអេដស៍គឺជា យុទ្ធសាស្រ្តស្នូលនៃការប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍ និងជំងឺអេដស៍ នៅព្រះរាជាណាចក្រកម្ពុជា ក៏ដូចជានៅទូទាំងពិភាពលោក។

ការចម្លងមេរោគអេដស៍ អាចកើតមានឡើងនៅគ្រប់ពេលវេលា គ្រប់ទីកន្លែង និង លើមនុស្សគ្រប់ស្រទាប់ និងគ្រប់វ័យ។ ការចម្លងមេរោគអេដស៍តាមរយៈការរួមភេទ នៅតែជារបៀបឆ្លងដ៏ចំបង ​និងដ៏ស្រួចស្រាវបំផុត ជាពិសេសនៅពេលដែលប្រព្រឹត្តការកំសាន្តសប្បាយ ដែលខ្វះការការប្រុងប្រយ័ត្ន និង មិនប្រើប្រាស់ស្រោមអនាម័យ។

យើង​មិន​អាច​ដឹង​សោះ​ឡើយ​ថា អ្នក​ណា​ម្នាក់​មាន​ផ្ទុក​មេរោគ​អេដស៍ ឬ អត់​ប្រសិន​បើ​មិន​ធ្វើ​តេស្ត​ឈាម​រក​មេរោគ​អេដស៍​នោះ​ទេ​។

ជាកាតាព្វកិច្ចបង្ការខ្លួនពីការឆ្លងមេរោគអេដស៍ អ្នកត្រូវតែប្រើប្រាស់ស្រោមអនាម័យការពារ កុំអោយឆ្លងមេរោគអេដស៍ជាដាច់ខាត។

នេះជាប្រសាសន៍ផ្តាំផ្ញើរជូនដល់ សាធារណៈជន និង បងប្អូនជនរួមជាតិទាំងអស់ នៅក្នុងពិធីបើកយុទ្ធនាការអប់រំ ផ្សព្វផ្សាយ ដល់សាធារណៈជន នៅរសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅមុខទីស្នាក់ការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីព និង សំពះព្រះខែ នៅថ្ងៃទី២ ដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ថ្ងៃស្អែក និងថ្ងៃបន្តបន្ទាប់ខាងមុខនេះ។

ក្រុមការងាររបស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានសហការជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្ត    យុវជនសម្តេចតេជោ ហ៊ុន សែន  (THYDA) អង្គការខាណា(KHANA) អង្គការរ៉ាក់ (RHAC) អង្គការ PSK អង្គការ MHSS អង្គការMHC ស្មាតហ្គើល (SMART GIRLS) បានរៀបចំសកម្មភាពផ្សព្វផ្សាយអប់រំដល់ កីឡាករអុំទូក    ប្អូនៗ ក្មួយៗយុវវ័យ ជាសារដាស់តឿន ក្រើនរំលឹកអោយប្រុងប្រយ័ត្នបង្ការខ្លួនជាប់ជានិច្ចកុំអោយឆ្លងមេរោគអេដស៍បើទោះជានៅពេលណា និង ទីណាក៏ដោយ ត្រូវប្រើប្រាស់ស្រោមអនាម័យជានិច្ច។

កុំនាំអេដស៍ដាក់ខ្លួន !

កុំនាំអេដស៍ចូលផ្ទះ !

អ្នកអាចភ្លេចអេដស៍ តែអេដស៍ មិនភ្លេចអ្នកឡើយ !

បើសង្ស័យ ធ្វើតេស្តពិនិត្យឈាមរកមេរោគអេដស៍ !