ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

សន្និសីទសារព័ត៌មាន ព្រះរាជាណាចក្រកម្ពុជា សម្រេចគោលដៅសកលមេរោគអេដស៍ ៩៥-៩៥-៩៥
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី១ ឆ្នាំ២០២៦
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី១ ឆ្នាំ២០២៦
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯ.ឧ. ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញកាន់បិណ្ឌនៅវត្តធម្មមង្គល ក្នុងឃុំភារីមានជ័យ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ

ឯ.ឧ. ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញកាន់បិណ្ឌនៅវត្តធម្មមង្គល ក្នុងឃុំភារីមានជ័យ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺនាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧។ អមដំណើរឯកឧត្តមទេសរដ្ឋមន្រ្តីរួមមាន ឯកឧត្តម លោកជំទាវ និងអស់លោក លោកស្រី នាងកញ្ញា ជាអនុប្រធានអាជ្ញាធរ អគ្គលេខាធិការ អគ្គលេខាធិការរង ប្រធាន អនុប្រធាននាយកដ្ឋាន ព្រមទាំងមន្រ្តីអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។ ជាមួយនោះ លោកអភិបាលស្រុកបរសេដ្ឋ ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ អាជ្ញាធរដែនដី និងប្រជាជនប្រមាណជាង២០០នាក់បានចូលរួមផងដែរ។ បន្ទាប់ពីប្រគេនទេយ្យវត្ថុ ថវិកា និងចង្ហាន់ប្រគេនព្រះសង្ឃ ព្រមទាំងជូនបច្ច័យ និងអំណោយដល់លោកតា លោកយាយ និងបងប្អូនពុទ្ធបរិស័ទរួចមក ឯ.ឧ. ទេសរដ្ឋមន្រ្តី អៀង មូលី បានថ្លែងទៅកាន់អង្គពិធីថា : យើងបានមកធ្វើបុណ្យកាន់បិណ្ឌដូចពេលនេះគឺដោយសារប្រទេសជាតិមានសុខសន្តិភាព។ កម្ពុជាយើងដែលមានរដ្ឋាភិបាលកើតចេញពីការបោះឆ្នោត និងដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ហើយបានធ្វើឱ្យប្រទេសជាតិមានការរីកចម្រើន និងអភិវឌ្ឍលើគ្រប់វិស័យ។ ស្ថិរភាព សន្តិភាព ប្រជាធិបតេយ្យ និងនីតិរដ្ឋត្រូវបានពង្រឹង។ យើងធានាបាននូវការបោះឆ្នោតជាទៀងទាត់នៅរៀងរាល់៥ឆ្នាំ។ ហើយយើងចង់បាននូវការបោះឆ្នោតមួយដែលសេរី និងយុត្តិធម៌។ តែគណបក្សប្រឆាំងធ្វើការប្រកួតប្រជែងគ្មានសមភាព ដោយមានបរទេសនៅជួយពីក្រោយ។ ជាភ័ព្វសំណាងល្អដែលយើងបានបកអាក្រាតរឿងនេះ ដោយចាប់មេក្លោងក្បត់ជាតិ កឹម សុខា ដើម្បីឱ្យតុលាការចាត់ចែងតាមនីតិវិធី។ នៅទីបញ្ចប់ ឯ.ឧ. ទេសរដ្ឋមន្រ្តីបានជូនពរឱ្យលោកតា លោកយាយ និងប្រជាពលរដ្ឋទាំងអស់ប្រកបដោយពុទ្ធពរទាំ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងសូមបានសប្បាយរីករាយក្នុងពិធីបុណ្យភ្ជុំបិណ្ឌ។