ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

សន្និសីទសារព័ត៌មាន ព្រះរាជាណាចក្រកម្ពុជា សម្រេចគោលដៅសកលមេរោគអេដស៍ ៩៥-៩៥-៩៥
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី១ ឆ្នាំ២០២៦
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី១ ឆ្នាំ២០២៦
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី អញ្ជើញដឹកនាំអង្គប្រជុំ គណៈកម្មាធិការសម្របសម្រួលមូលនិធិសកលដើម្បីសម្រេចតែងតាំងការិយាល័យ ទទួលគម្រោងជំនួយមូលនិធិសកល អោយស្ថិតក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

នារសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ នៅសណ្ឋាគារណាហ្គាវើល ក្នុងនាមជាប្រធានគណៈកម្មាធិការសម្របសម្រួលមូលនិធិសកល (CCC) ឯកឧត្តម អៀង មូលី ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និង ជា ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានដឹកនាំកិច្ចប្រជុំ បោះឆ្នោតតែងតាំង ការិយាល័យទទួលជំនួយគម្រោងកម្មវិធីមូលនិធិសាកល (Principal Recipient )។

នៅគ្រាដែលជំនួយពីក្រៅប្រទេស ដែលរួមទាំងជំនួយមូលនិធិសកលសំរាប់កម្ពុជាផង បាន និង បន្តធ្លាក់ចុះ ហើយនិងដើម្បីឈានទៅពង្រឹងភាពជាម្ចាស់ និង លើកកំពស់ការចូលរួមចំណែករបស់រាជរដ្ឋាភិបាលអោយកាន់តែខ្លាំងក្លាថែមទៀត ឯកឧត្តមទេសរដ្ឋមន្រ្តី ក្នុងនាមប្រធានគណៈកម្មាធិការសម្របសម្រួលមូលនិធិសកល និងប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានដឹកនាំកិច្ចពិគ្រោះ ពិភាក្សាជាមួយម្ចាស់ជំនួយ ភាគីពាក់ព័ន្ធ និង ស្នើសុំទៅក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រហូតដល់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានសម្រេចទទួលយកសំណើរអោយមានការិយាល័យទទួលជំនួយផ្ទាល់ ដែលស្ថិតនៅក្រោម ឱវាទ ដោយផ្ទាល់របស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។

បន្ទាប់ពីគំនិតផ្តួចផ្តើមនេះ ត្រូវបានទទួលការឯកភាពជាគោលការណ៍ ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួង-ស្ថាប័ន និងដៃគូពាក់ព័ន្ធរួចហើយ នៅថ្ងៃនេះគណៈកម្មាធិការសម្របសម្រួលមូលនិធិសកលកម្ពុជា បានបោះឆ្នោតអនុម័តជាចុងក្រោយ ដើម្បីដាក់បញ្ចូលរចនាសម្ព័ន្ធគ្រប់គ្រងនេះទៅក្នុងសមាសភាគនៃសំណើរគម្រោងបញ្ជូនទៅមូលនិធិសាកលនៅទីក្រុងហ្សឺណែវ ។