ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

សន្និសីទសារព័ត៌មាន ព្រះរាជាណាចក្រកម្ពុជា សម្រេចគោលដៅសកលមេរោគអេដស៍ ៩៥-៩៥-៩៥
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី១ ឆ្នាំ២០២៦
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី១ ឆ្នាំ២០២៦
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពីការវាយតម្លៃសកម្មភាពមេរោគអេដស៍ របស់គណៈកម្មាធិការអេដស៍ខេត្តកោះកុង និងអង្គការសង្គមស៊ីវិល

នៅខេត្តកោះកុង ព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពីការវាយតម្លៃសកម្មភាពមេរោគអេដស៍ របស់គណៈកម្មាធិការអេដស៍ខេត្ត និងអង្គការសង្គមស៊ីវិល។

អញ្ជើញចូលរួមក្នុងសិក្ខាសាលារួមមាន ថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ អភិបាលរងខេត្តកោះកុងជាប្រធានគណៈកម្មាធិការអេដស៍ខេត្ត ថ្នាក់ដឹកនាំតាមមន្ទីរពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិលនៅជុំវិញខេត្តកោះកុង។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់នៅក្នុងអង្គសិក្ខាសាលានេះ សំដៅពង្រឹងការអនុវត្តសេចក្តីជូនដំណឹងលេខ ៦៦សជណ ចុះថ្ងៃទី១៤ ខែតុលា ឆ្នាំ១៩៩៩ របស់រាជរដ្ឋាភិបាល ស្តីពីការលើកកម្ពស់ការប្រើប្រាស់ស្រោមអនាម័យ១០០ភាគរយ ព្រោះថានេះជាវិធានការមានប្រសិទ្ធភាពមួយ ដើម្បីកាត់បន្ថយអត្រារីករាលដាលនៃជំងឺអេដស៍។ ហើយស្ថិតក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានលើកឡើងជាសំណូមពរ សុំកិច្ចសហការជាមួយស្ថាប័នសមត្ថកិច្ចនគរបាលយុត្តិធម៌ និងស្ថាប័នតុលាការ សូមកុំយកបញ្ហាស្រោមអនាម័យធ្វើជាភស្តុតាង ចោទប្រកាន់ដាក់ទម្ងន់ទោស ទៅលើការប្រព្រឹត្តអំពើបេស្យាចារ្យ និងអំពើជួញដូរមនុស្ស។ អង្គសិក្ខាសាលាបានពិភាក្សាដោយលើកឡើងអំពីការលំបាក និងបញ្ហាប្រឈម ដែលកើតមានអំពីការអនុវត្តកម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍ក្នុងខេត្តកន្លងមក និងស្វះស្វែងរកដំណោះស្រាយជាក់ស្តែងតាមស្ថានភាពនៅថ្នាក់ក្រោមជាតិ។ កិច្ចពិភាក្សាក៏បានលើកឡើងផងដែរថា នៅតាមក្លឹបកម្សាន្ត និងផ្ទះសំណាក់មួយចំនួន មិនហ៊ានដាក់លក់ស្រោមអនាម័យនោះទេ ដោយបារម្ភមានការភាន់ច្រលំពីកម្លាំងមានសមត្ថកិច្ចថា នៅទីតាំងនោះមានបម្រើសេវាផ្លូវភេទ ដែលច្បាប់មិនមានការអនុញ្ញាត។

ចុងក្រោយ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានបង្ហាញពីរបាយការណ៍ជោគជ័យក្នុងការកាត់បន្ថយអត្រាប្រេវ៉ាឡង់ នៃការរីរាលដាលនៃជំងឺអេដស៍និងជំងឺអេដស៍ ពី២% ក្នុងឆ្នាំ១៩៩៨ ចុះមកនៅត្រឹម០.៦% នៅក្នុងពេលបច្ចុប្បន្ននេះ ហើយតាមការប៉ាន់ប្រមាណ កម្ពុជានឹងឈានទៅលុបបំបាត់ទាំងស្រុងក្នុងការរីករាលដាលនេះ នាឆ្នាំ២០២៥ ។