ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី អញ្ចើញជាអធិបតីក្នុងអង្គសន្និបាតប្រចាំឆ្នាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍
សិក្ខាសាលាស្តីពីការបញ្ជ្រាបការយល់ដឹងអំពីបញ្ហាមេរោគនិងជំងឺអេដស៍ទៅដល់សិល្បៈករ
ឯកឧត្តមទេសរដ្ឋមន្រ្តី​ អៀង​ មូលី​ ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍​ ផ្តល់ប័ណ្ណសរសើរដល់គណៈកម្មាធិការអេដស៍ក្រសួង​ រាជធានី​ ខេត្ត​ និងអង្គការសង្គមសុីវិល
ឯកឧត្តមទេសរដ្ឋមន្រ្តី​ អៀង​ មូលី​ ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍​ ផ្តល់ប័ណ្ណសរសើរដល់គណៈកម្មាធិការអេដស៍ក្រសួង​ រាជធានី​ ខេត្ត​ និងអង្គការសង្គមសុីវិល​
០១ ធ្នូ ២០១៦
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍
baseth 2017
សិក្ខាសាលាពិគ្រោះយោបល់លើគម្រោងកម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ក្មេងជំទង់ម្នាក់កំរិតការបង្ករោគ ដោយគ្មានការព្យាបាលឱសថប្រឆាំងមេរោគអេដស៍អស់រយៈពេល ជាង១២ឆ្នាំ

ដោយ​ Meera​ Senthilingam ​សារ​ព័ត៌​មាន​ CNN 

បច្ចុ​ប្បន្ន​ភាព​ចុង​ក្រោយ​ ម៉ោង​៨ ​និង​៤៧ ​នាទី​ម៉ោង​សកល​ ថ្ងៃ​ទី ​២១​ ខែ​កក្កដា ​ឆ្នាំ​២០១៥
 
ក្មេង​​ជំទង់​​ជន​ជាតិ​បារាំង​ម្នាក់​ដែល​បាន​ឆ្លង​មេ​រោគ​អេដស៍​ពី​កំណើត​ បាន​បង្ហាញ​​នូវ​សមត្ថ​ភាព​មាន​កំរិត​មួយ​នៃ​ការ​បង្ក​រោគ​នៅ​ក្នុង​ខ្លួន​របស់​នាង​ដោយ​គ្មាន​ការ​ព្យា​បាល​ដោយ​ឱសថ​ប្រឆាំង​មេ​រោគ​អេដស៍​។​ ខណៈ​ដែល​បរិ​មាណ​មេ​រោគ​អេដស៍​ត្រូវ​បាន​កាត់​បន្ថយ ​ប៉ុន្តែ​មិន​ទាន់​បាន​ត្រូវ​​លុប​​បំបាត់​អស់​ពី​សរី​រាង្គ​កាយ​នៅ​ឡើយ ​គេ​អាច​គិត​នៅ​ថ្ងៃ​ណា​មួយ​របក​គំហើញ​នឹង​ផ្តល់​ក្តី​​សង្ឈឹម​​ថ្មី​ចំពោះ​ការ​ព្យា​បាល​ដោយ​មូល​ដ្ឋាន​ប្រព័ន្ធ​ការពារ​សរី​រាង្គ​កាយ​ (ការ​ព្យា​បាលជា​ស្ថា​ពរ​)​។ ​ក្មេង​ស្រី​ជំទង់​អាយុ​១៨​ឆ្នាំ ​ដែល​ម្តាយ​របស់​នាង​ផ្ទុក​មេរោគ​អេដស៍​ត្រូវ​បាន​ផ្តល់ ​ការ​ព្យាបាល​ដោយ​ឱសថ​ប្រឆាំង​មេរោគ​អេដស៍​ភ្លាម​ តាំង​ពី​នៅ​ជា ​ទារក​បន្ទាប់​ពី​នាង​បាន​កើត​ភ្លាម​ ប៉ុន្តែ​ត្រូវ​បាន​បញ្ឈប់​ការ​ព្យា​បាល​នៅ​អាយុ​៦​ឆ្នាំ ​ហើយ​តាំង​ពី​ពេល​ នោះ​នាង​បាន​រក្សា​កំរិត​គ្មាន​មេរោគ​នៅ​ក្នុង​ឈាម​របស់​នាង​ ដែល​ត្រូវ​បាន​ ស្គាល់​ថា ​«អស់​មេ​រោគ​ពី​ក្នុង​ឈាម​» អស់​រយៈ​ពេល​១២​ឆ្នាំ​។
 
លោក​ Asier​ Saez ​Cirion​ ពី​វិទ្យា​ស្ថាន​ប៉ាស្ទ័រ​ក្នុង​ប្រទេស​បារាំង ​ដែល​បាន​ធ្វើ​បទ​បង្ហាញ​ក្នុង​សប្តាហ៍​នេះ ​អំពី​របក​គំហើញ​នៅ​ក្នុង​សន្និ​សីទ​អន្តរ​ជាតិ ​ស្តី​ពី​ការ​កា​រពារ​ ព្យា​បាល ​និង​ រោគ​សមុ​ដ្ឋាន​ (ការ​សិក្សា​យន្ត​ការ​បង្ក​រោគ​) ​នៃ​ជំងឺ​អេដស៍​លើក​ទី​៨ ​​នៅ​ទី​ក្រុង ​Vancouver ​បាន​និយាយ​ថា​នេះ ​ជា​ករណី​ដំបូង​ដែល​អស់​ មេ​រោគ​ក្នុង​រយៈ​ពេល​យូរ​ដែល​កើត​មាន​នៅ​លើ​កុមារ​ និង​មនុស្ស​ជំទង់​។  
 
ការ​ព្យា​បាល​នៅ​ពេល​កើត​
 
អ្នក​ស្រាវ​ជ្រាវ​ជឿ​ថា ​វា​ប្រហែល​ជា​មាន​អ្វី​ដែល​ពិសេស​នៅ​ក្នុង​ជីវ​សាស្រ្ត ​របស់​នាង​ ដោយ​រួម​ផ្សំ​ជា​មួយ​ការ​ចាប់​ផ្តើម​ការ​ព្យា​បាល​ពី​ដំបូង ​អាច​អោយ ​នាង​កំរិ​តការ​បង្ករ​រោគ​ក្នុង​ខ្លួន​របស់​នាង​​ប៉ុន្តែ​សំរាប់​ឥឡូវ​នេះ​ ហេតុ​ផល​ស្ថិត​នៅ​ជា​អាថ៌​កំបាំង​មួយ​។
 
ដំបូង​នាង​ត្រូវ​បាន​ព្យា​បាល​ដោយ​ប្រភេទ​ឱសថ​ប្រឆាំ​ងមេរោគ​អេដស៍​ ជា​ការ​បង្ការ​ការ​ចម្លង​រោគ​ ហើយ​បន្ទាប់​មក​ នាង​ត្រូវ​បាន​ផ្តល់​ឱសថ​ប្រឆាំង​ មេ​រោគ​អេដស៍​ចំរុះ​បួន​មុខ​ បន្ទាប់​ពី​រក​ឃើញ​ថា​មេ​រោគ​មាន​វត្ត​មាន​នៅ​ឡើយ​។ ​នាង​ត្រូវ​បាន​តាម​ដាន​នៅ​ក្នុង​ចំណោម​ក្រុម​អ្នក​ជំងឺ​អេដស៍​កុមារ​ ប៉ុន្តែ​ខក​ខាន ​មក​ទទួល​ការ​តាម​ដាន​ពេល​នាង​មាន​អាយុ​៥​ទៅ​៦​ឆ្នាំ ​ពេល​ដែល​ក្រុម​គ្រួសារ​នាងសំរេច​ចិត្ត​បញ្ឈប់​ការ​ព្យា​បាល​របស់​នាង​។
 
មួយ​ឆ្នាំ​ក្រោយ​ពេល​ត្រឡប់​មក​ពិនិត្យ​សុខ​ភាព​ ក្រុម​វេជ្ជ​សាស្រ្ត​បាន​រក​ ឃើញ​ថា ​បរិមា​ណ​មេ​រោគ​នៅ​ក្នុង​ឈាម​របស់​នាង​ទាប​ មិន​អាច​រក​ឃើញ ​បើ​ទោះ​ជា​ការ​អាក់​ខាន​របស់​នាង​ពី​ការ​ព្យា​បាល​ក៏​ដោយ​ ។ រយៈ​ពេល​ជាង​១២​ឆ្នាំ​ក្រោយ​មក​ កំរិត​បរិ​មាណ​មេ​រោគ​នៅ​តែ​មិន​អាច​រក​ឃើញ​។
 
រៀន​សូត្រ​ពី​មនុស្ស​ពេញ​វ័យ
 
លោក​ Saez​ Cirio​n បាន​និយាយ​ថា ​យើង​បាន​រក​ឃើញ​ថា​វា​អាច​កើត ​មាន​នៅ​លើ​មនុស្ស​ចាស់​។ ​ការ​ងារ​នេះ​គឺ​បន្ត​ពី​ការ​ស្រាវ​ជ្រាវ​របស់​គាត់​លើក​ មុន​ ក្នុង​ចំណោម​មនុស្ស​ពេញ​វ័យ​១៤​នាក់​ដែល​ផ្ទុក​មេរោគ​អេដស៍​នៅ​ក្នុង​ ប្រទេស​បារាំង​ ដែល​ត្រូវ​បាន​ស្គាល់​ថា ​«អ្នក​ជំងឺ​វីស្កូន​ទី​» (Visconti Patients) ​ដែល​ត្រូវ​បាន​ព្យាបាល​ភ្លាម​ៗ ​បន្ទាប់​ពី​បាន​រក​ឃើញ​ថា ​បាន​ឆ្លង​មេ​រោគ​អេដស៍ ​ប៉ុន្តែ​រយៈ​ពេល​បី​ឆ្នាំ​ក្រោយ​ បាន​ឈប់​ប្រើ​ថ្នាំ​ព្យាបាល​ ហើយ​បាន​បង្ហាញ​ថា ​គ្មាន​ការ​លេច​ចេញ​មេ​រោគ​ជា​ថ្មី​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ឈាម​ពួក​គេ​ទេ​។ ​ក្រុម​អ្នក​ជំងឺ​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ក្រុម​ដែល​ស្ថិត​ក្រោម​ការ​តាម​ដាន​ត្រួត​ពិនិត្យ​មេ​រោគ​បន្ទាប់​ពី​ការ​ព្យា​បាល​។
 
បច្ចុ​ប្បន្ន ​ករណី​ចំនួន​១២ ​នៅ​តែ​អាច​កំរិត​បរិមាណ​មេ​រោគ​ដោ​យគ្មាន​ ការ​ព្យាបាល​ ហើយ​ពួក​គេ​គ្មាន​មេរោគ​ក្នុង​រយៈ​កាល​មធ្យម​ប្រមាណ​១០​ឆ្នាំ​។​ អ្វី​ដែល​ក្រុម​អ្នក​ជំងឺ​ពេញ​វ័យ​ និង​ក្មេង​ជំទង់​ជន​ជាតិ​បារាំង​ មាន​ដូច​គ្នា​គឺ​ ការ​ចាប់​ផ្តើម​ព្យាបាល​ឱស​ថប្រឆាំង​មេ​រោគ​អេដស៍​ពីដំ​បូង​ទី ​ដែល​ត្រូវ​បាន​ គិត​ថា ​លុប​បំបាត់​មេ​រោគ​អេដស៍ ​ដោយ​ការ​ពារ​ការ​កកើត​ជង្រុក​មេ​រោគ​អេដស៍​ នៅ​ក្នុង​សរី​រាង្គ​។ លោក​ Saez​ Cirion​ បាន​បញ្ជាក់​ឡើង​ថា​ ការ​ព្យា​បាល​ត្រូវ​បាន​ចាប់​ផ្តើម ​យ៉ាង​ឆាប់​បន្ទាប់​ពី​ពេល​ឆ្លង​មេ​រោគ​។
 
ក៏​ប៉ុន្តែ​ជាក់​ស្តែង​ មនុស្ស​ពេញ​វ័យ​ដែល​បាន​ឆ្លង​មេ​រោគ​ទាំង​ឡាយ ​មិន​ ត្រូវ​បាន​ធ្វើ​រោគ​វិនិ​ច្ឆ័យ​រហូត​ដល់​ពេល​មេ​រោគ​បង្ក​របង្កើត​មូល​ដ្ឋាន​រប​ស់វា​ ដែល​ធ្វើ​អោយ​ការ​ព្យា​បាល​ពី​ដំបូង​មាន​ការ​ប្រឈម​។​ ចំពោះ​កុមារ​ដែល​មាន​ ហានិភ័យ​ឆ្លង​មេ​រោគ​អេដស៍​ពី​ម្តាយ​របស់​ពួក​គេ ​ត្រូវ​បាន​គេ​ដឹង ​និង​ព្យា​បាល ​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ ​ឬ ​ពេល​ប្រសូត ​។ ប៉ុន្តែ​គ្រូ​ពេទ្យ​ជំនាញ​ព្យា​បាល​កុមារ​ ដាស់​តឿន​ថា ​ការ​អស់​មេ​រោគ​របៀប​ នេះ​គឺ​វា​មិន​ជា​ទូ​ទៅ​ឡើយ​។
 
ករណី​លើក​លែង​ដ៏​កម្រ​មួយ​?
 
លោក​ស្រី ​Deborah ​Persaud ​បាន​និយាយ​ថា ​វា​ជា​ករណី​កម្រ​ណាស់ ​លោក​ស្រី​ជា​អ្នក​ឯក​ទេស​ផ្នែក​ខាង​មេ​រោគ​វីរុស ​នៅម​ជ្ឈ​មណ្ឌល​កុមារ​ ចន​ហប​គីន ​បាល់​ទី​ម័រ​ ដែល​បាន​ស្រាវ​ជ្រាវ​លើ​ករណី​ «កុមារ​មីស៊ី​ស៊ីពី​» ​ជា​ករណី​កុមារ​ដែល​ត្រូវ​បាន​ធ្វើ​អោយ​ជឿ​ម្តង​ថា ​បាន​ជា​អស់​មេរោគ​ដោយ​សារ​ប្រព័ន្ធ​ការ​ពារ​រាង​កាយ​បន្ទាប់​ពី​ការ​ព្យា​បាល​ដោយ​ឱសថ​ប្រឆាំង​មេ​រោគ​អេដស៍​ពី​ពេល​ឆ្លង​ដំបូង​ ។ មេ​រោគ​មិន​ត្រូវ​បាន​រក​ឃើញ​អស់រ​យៈ​ពេល​២​ឆ្នាំ ​មុន​នឹង​បង្ហាញ​ជា​ថ្មី​ដោយ​លទ្ធ​ផល​តេស្ត​។  
 
លោក​ស្រី ​Deborah ​Persaud ​បាន​និយាយ​ថា ​គាត់​មាន​ការ​រំភើប​ ដែល​ ការ​អស់​មេ​រោគ​វីរុស​ អាច​មាន​រយៈ​ពេល​វែង​ដូច​នេះ​ក្នុង​ករណី​ក្មេង​ជំទង់ ​ប៉ុន្តែ ​បាន​រំលឹ​កថា​ វា​ដូច​ជា​មិន​ទំនង​ថា​មេ​រោគ​ត្រូវ​បាន​ធ្វើ​អោយ​កកើត​ឡើង​វិញ ​ដោយ​ងាយ​ស្រួល​នោះ​ទេ​។ ​ក្មេង​ជា​ច្រើន​ត្រូវ​បាន​ព្យា​បាល​តាំង​ពី​ដំបូង​ទី ​និង​ បាន​ឈប់​ព្យា​បាល​ តែ​យើង​មិន​បាន​ឃើញ​លទ្ធ​ផល​ដូច​នេះ​ឡើយ​។ ឳពុក​ម្តាយ​មិន​ត្រូវ​បញ្ឈប់​ការ​ព្យាបាល​ដោយ​ឱសថ​ប្រឆាំង​មេ​រោគ​អេដស៍ ​របស់​កូន​ដើម្បី​ដឹង​ថា​កូន​របស់​ពួក​គេ​ទទួល​លទ្ធ​ផល​ដូច​ករណី​ក្មេង​ជំទង់​នេះ ​ឬ​អត់​នោះ​ឡើយ​។ ​ក្រុម​ស្រាវ​ជ្រាវ​នៃ​វិទ្យា​ស្ថាន​បាស្ទ័រ​ ឯក​ភាព​ជាមួយ​មតិ​លោក​ស្រី​។ លោក ​Saez​ Cirion ​និយាយ​ថា ​ការ​ពិត​ដែល​ថា ​អ្នក​បាន​ផ្តើម ​ការ​ព្យា​បាល​តាំង​ពី​ដំបូង​ទី ​មិន​មាន​ន័យ​ថា​អ្នក​នឹង​សំរេច​អស់​មេ​រោគ​បង្ក​នោះ​ទេ​។
 
ការ​ស្វែង​រក​ហេតុ​ផល​
 
ក្រុម​របស់​គាត់​ពេល​នេះ​កំពុង​ស្វែង​រក​ ជីវ​សាស្រ្ត​ដែល​ស្ថិត​នៅ​ពី​ក្រោយ ​លទ្ធ​ភាព​កំរិត​ការ​បង្ក​រោគ​នេះ ​ក្នុង​ក្តី​សង្ឃឹម​រក​ឃើញ​ កត្តា​គន្លឹះ​ ឬ ​សារ​ធាតុ ​សមាស​ធាតុ​កំណត់​សំគាល់​មួយ​ចំនួន​ ដែល​អាច​ដឹង​មុន​អំពី​ការ​ជា​អស់​មេរោគ ​និង​ការ​ជា​សះ​ស្បើយ​ស្ថា​ពរ​សំរាប់​ករណី​ផ្សេង​ឯ​ទៀត​។ ​វា​ត្រូវ​បាន ​សង្ឃឹម​ថា ​ទម្រង់​ជា​សះ​ស្បើយ​របៀប​នេះ ​អាច​ដោយ​សារ​កំរិត​មេ​រោគ​ទាប​ ខ្លាំង​មិន​អាច​គ្រប់​គ្រាន់​ បង្ក​អោយ​ខូច​ខាត​ប្រព័ន្ធ​ការ​ពារ​រាង​កាយ ​ដែល​នាំ ​អោយ​មាន​ហេតុ​បច្ច័យ​អវិជ្ជ​មាន​ដល់​សុខ​ភាព​ឡើយ​។
 
លោក​ Saez​ Cirion​ និយាយ​ថា ​មនុស្ស​ភាគ​ច្រើន​នឹង​មិន​អាច​កំរិត​ ការ​បង្ក​រោគ​បន្ទាប់​ពី​បញ្ឈប់​ការ​ព្យាបាល​ ប៉ុន្តែ​អ្នក​ខ្លះ​ទៀត​អាច​។ ​អ្វី​ដែល​យើង​ កំពុង​ព្យា​យាម​ធ្វើ​ពេល​នេះ ​គឺ​ស្វែង​យល់​ហេតុ​អ្វី​បាន​ជា​អ្នក​ខ្លះ​អាច ​ហើយ​មនុស្ស​ភាគ​ច្រើន​មិន​អាច​។ ​នោះ​អាច​ជួយ​អភិ​វឌ្ឍ​យុទ្ធ​សាស្រ្ត​ទាំង​ឡាយ ​ដែល​ជួយ​អោយ​ជា​អស់​មេ​រោគ​របៀប​នេះ​ដល់​អ្នក​ផ្សេង​ទៀត​។
 
ជ័យ​លាភី​ណូ​បែល​ Francoise​ Barre-Sinoussi ​ដែល​បាន​រក​ឃើញ​រួម​ គ្នា​មេរោគ​អេដស៍​ក្នុង​ឆ្នាំ​១៩៨៣ ​ហើយ​គាត់​ធ្វើ​ការ​នៅ​វិទ្យា​ស្ថាន​បាស្ទ័រ​បាន​ និយាយ​ថា ​យើង​កំពុង​រៀនសូ​ត្រអំពី​អ្នក​ជំងឺ​នេះ​ ហេតុ​ដូច្នោះ​ហើយ​បា​នជា​វា ​រំភើប​ណាស់​។
 
យើង​កំពុង​តែ​សិក្សា​យ៉ាង​ច្បាស់​លាស់ ​យុទ្ធ​សាស្រ្ត​ឆ្លើយ​តប​ប្រភេទ​ណា ​គួរ​ប្រើ​សំរាប់​អនា​គត​។ ​នេះ​វា​មាន​សារ​សំខាន់​ណាស់​ប្រសិន​បើ​យើង​ចង់ ​អោយមា​នការរី​កចំរើន​នា​ពេល​អនា​គត​អំពី​ការ​ជា​អស់​មេ​រោគ​។​
លោក ​Saez​ Cirion​ ក៏​បាន​បង្ហាញ​ផង​ដែរ​​ លទ្ធ​ផល​នានា ​នៅ​ឯ​សន្និ​សីទ​ ស្តី​ពី​ការ​ព្យា​បាល​ជំងឺ​អេដស៍​ឆ្នាំ​២០១៥ ​ធ្វើ​ឡើង​នៅ​ពេល​ដំបូង​នៃ​សន្និ​សីទ​ ហើយ​ដែល​ក្នុង​សន្និ​សីទ​នោះ​ អ្នក​ស្រាវ​ជ្រាវ​អំពី​ការ​ព្យា​បាល​ជំងឺ​អេដស៍​ ជុំ​វិញ ​ពិភព​លោក ​បាន​ជួប​ជុំ​គ្នា​ស្តាប់​ព័ត៌​មាន​ថ្មី​ៗ​ចុង​ក្រោយ​បំផុត​អំពី​ការ​ព្យា​បាល ​ជំងឺ​អេដស៍​។ ការ​ប្រកាស​អំពី​ករណី​នៃ​ក្មេង​ជំទង់​ជន​ជាតិ​បារាំង​ ត្រូវ​ពើប​ប្រទះ​នូវ ​សេចក្តី​រំជួយ​មួយ​កំរិត​ ប៉ុន្តែ​ក៏​ចង់​បាន​ឧទា​ហរណ៍​នៃ​ការ​ព្យា​បាល​ស្ថាពរ​របៀប​នេះ​ថែម​ទៀត​។
 
លោក ​Anthony ​Fauci​ ប្រធាន​វិទ្យា​ស្ថាន​ជាតិ​ប្រតិ​កម្ម​សារ​ពាង្គ​កាយ ​និង​ជំងឺ​ឆ្លង​ បាន​និយាយ​នៅ​ឯ​សន្និ​សីទ​ថា ​«គ្មាន​ការ​បង្ក​បង្កើត​មេ​រោគ​ឡើង​វិញ ​គឺ​ជា​រឿងគួរ​អោយ​ចាប់​អារម្ម​ណ៍»​។ ប៉ុន្តែ​វា​ជា​ករណី​តែ​មួយ​ប៉ុណ្ណោះ ​សំរាប់​ពេល​វេលា​ទៅ​មុខ​ទៀត ​អ្នក​ត្រូវ​ប្រមូល​ចង​ក្រង​ភស្តុ​តាង​បន្ថែ​ម។  
 

អត្ថ​បទ​ខាង​លើ​បក​ប្រែ​ក្រៅ​ផ្លូវ​ការ​ទាំង​ស្រុង​ចេញ​ពី​គេហ​ទំព័​រៈ http://edition.cnn.com/2015/07/20/health/teenager-hiv-functional-cure/