ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

សិក្ខាសាលាពិគ្រោះយោបល់លើគម្រោងកម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

សេច​ក្តី​សង្ឃឹម​ថ្មី​សំរាប់​អ្នក​ជំងឺ​អេដស៍​៖ ការ​ព្យា​បាល​ដោយ​ប្រើ​អង្គ​បដិ​បក្ខ​ដែល​កំពុង​ត្រូវ​បាន​ ធ្វើ​ឡើង​ជា​លើក​ដំបូង​ អាច​ត្រួស​ត្រាយ​ផ្លូវអោយ​មាន​ថ្នាំ​បង្ការ​ការ​ពារ​ជំងឺ​អេដស៍

  • អង្គ​បដិ​បក្ខ​ថ្មី​រាំង​ខ្ទប់​ប្រូ​តេ​អ៊ីន​ដែល​មាន​មុខ​ងារ​ជា​ប្រូ​តេ​អ៊ីន​តោង​ភ្ជាប់​ចាំ​បាច់​ដើម្បី​បង្ក​រោគ​នៅ​កោ​សិការ​មនុស្ស​
  • អ្នក​ជំងឺ​ដែល​ត្រូវ​បាន​ចាក់​បញ្ចូល​អង្គ​បដិ​បក្ខ​ឃើញ​មាន​ការ​ថយ​ចុះ​មេ​រោគ​នៅ​ក្នុង​ឈាម​របស់​ពួក​គេ​ចំនួន​៣០០​ដង
  • ពួក​អ្នក​វិទ្យា​សាស្រ្ត​មាន​ជំនឿ​ថា​ ការ​រក​ឃើញ​ដ៏​សំខាន់​នេះ​អាច​នាំ​អោយ​មាន​ថ្នាំ​បង្ការ​ (វ៉ាក់​សាំង​) ប្រឆាំង​នឹង​មេ​រោគ​អេដស៍​
ដោយ ​Lizzie Parry ​សំរាប់ MAILONLINE
ផ្សព្វ​ផ្សាយ​នៅ​ម៉ោង​ ៨:៣៥ នាទី ម៉ោង​សកល​ ថ្ងៃ​ទី​០៩ ខែមេសា ឆ្នាំ២០១៥ និង​ត្រូវ​បាន​ធ្វើ​បច្ចុ​ប្បន្ន​ភាព​នៅ​ម៉ោង ១០​:០៥នាទី ម៉ោង​សកល​ ថ្ងៃ​ទី​០៩ ខែ​មេសា ឆ្នាំ​២០១៥
 
ការ​ព្យា​បាល​ជំងឺ​អេដស៍​ថ្មី​មួយ​បាន​ធ្វើ​ឡើង​ជា​លើក​ដំបូង​ដោយ​ប្រើ​ប្រាស់​អង្គ​បដិ​បក្ខ​ទៅ​វាយ​ប្រហារ​មេរោគ​វា​អាច​នាំ​អោយ​រក​ឃើញ​ថ្នាំ​បង្ការ​ដែល​ការ​ពារ​ការ​បង្ករ​រោគ​អេដស៍​។​ លទ្ធ​ផល​ដំបូង​ស្តែង​ចេញ​ពី​ការ​ពិសោធន៍​លើ​អ្នក​ជំងឺ​​ បង្ហាញ​ថាកា​រព្យា​បាល​ពិសោ​ធន៍​អាច​កាត់​បន្ថយ​យ៉ាង​សន្ធឹក​សន្ធាប់​កំរិត​មេ​រោគ​នៅ​ក្នុង​ឈាម​អ្នក​ជំងឺ​ (បរិ​មាណ​មេរោ​គ​របស់​អ្នក​ជំងឺ)​។ ​អ្នក​វិទ្យា​សាស្រ្ត​ដែល​នៅ​ពី​ក្រោយ​របក​គំហើញ​សង្ឃឹម​ថា​ការ​រក​ឃើញ​របស់​ពួក​គេ​ផ្តល់​យុទ្ធ​សាស្រ្ត​ថ្មីៗ​សំរាប់​ប្រយុទ្ធ​ប្រឆាំង​ឫ​ក៏​អាច​ការ​ពា​រការ​បង្ក​រោគ​បាន​ផង។​ អង្គ​បដិ​បក្ខ​ត្រូវ​បាន​រៀប​ចំ​ផលិត​ដោយ​អ្នក​ស្រាវ​ជ្រាវ​ដើម្បី​រាំង​ខ្ទប់​ប្រូ​តេ​អ៊ីន​គន្លឹះ​មួយ​ដែល​មាន​មុខ​ងារ​តោង​ភ្ជាប់​របស់​មេ​រោគ​ដែល​វា​ចាំ​បាច់​សំរាប់​ការ​បង្ក​រោគ​ដល់​គោលិ​កា​ឈាម​មនុស្ស​។ ​ជា​លទ្ធ​ផល​អ្នក​ជំងឺ​ដែល​ត្រូវ​បាន​ចាក់​បញ្ចូល​អង្គ​បដិ​បក្ខ​បន្សាប​ក្នុង​អំឡុង​ពេល​ពិសោ​ធន៍​បាន​ឃើញ​ការ​កាត់​បន្ថយ​៣០០​ដង​ចំនួន​បន្ទុក​មេរោគ​របស់​ពួក​គេ​។
 
 
 

អ្នក​វិទ្យា​សាស្រ្ត​នៅ​សាកល​វិទ្យា​ល័យ Rockefeller​ ក្នុង​ទី​ក្រុង​ញូ​យ៉ក​ជឿ​ថា​ការ​ព្យា​បាល​មួយ​ថ្មី​ដោយ​ប្រើ​អង្គ​បដិ​បក្ខ​អាច​ត្រួស​ត្រាយ​ផ្លូវ​សំរាប់​ផលិត​ថ្នាំ​បង្ការ​ថ្មី​មួយ​(វ៉ាក់​សាំង)​ការ​ពារ​ជំងឺ​អេដស៍​បន្ទាប់​ពី​ការ​ពិសោ​ធន៍​គ្លីនិក​ជា​ច្រើន​បាន​បង្ហាញ​អោយ​ឃើញ​ថា​ការ​ព្យា​បាល​បាន​ផ្តល់​លទ្ធ​ផល​នាំ​អោយ​មាន​ការ​ថយ​ចុះ​ចំនួន​៣០០​ដង​នៃ​បរិ​មាណ​មេរោគ​នៅ​ក្នុង​ឈាម​អ្នក​ជំងឺ​។ ​ចំពោះ​មនុស្ស​ដែល​បាន​ឆ្លង​មេ​រោគ​អេដស៍​មាន​ការ​ប្រយុទ្ធ​ឥត​ឈប់​រវាង​មេរោគ​និង​ប្រព័ន្ធ​ភាព​ស៊ាំ​ការ​ពារ​រាង​កាយ​។ ​ការ​បង្ក​រោគ​បំលែង​ផ្លាស់​ប្តូរ​ដើម្បី​គេច​ពី​ការ​កំទេច​ហើយ​អាច​ស្ថិត​ក្នុង​ពីរ​ឫ​បី​ជំហាន​ឈាន​មុន​នៅ​គ្រា​ដែល​ស​រីរាង្គ​ផលិត​អង្គ​បដិ​បក្ខ​ថ្មី​ៗ​ដើម្បី​កំទេច​មេ​រោគ​។ ​ក្រុម​អ្នកវិទ្យា​សាស្ត្រ​នៅ​សាកល​វិទ្យា​ល័យ​ Rockefeller ​ក្នុង​ទី​ក្រុង​ញូ​យ៉ក​ពេល​នេះ​ជឿ​ថា​ការ​ប្រើ​ប្រាស់​អង្គ​បដិ​បក្ខ​សំយោគ​ដែល​ភ្ជាប់​ទៅ​ផ្ទៃ​របស់​ប្រូតេ​អ៊ីន​លើ​ភ្នាស​ផ្នែក​ខាង​ក្រៅ​របស់​មេ​រោគ​អាច​ផ្តល់​ជំរើស​ព្យា​បាល​មួយ​ពី​ការ​ព្យា​បាល​ដោយ​ថ្នាំ​ប្រឆាំង​មេ​រោគ​អេដស៍​ដែល​កំពុង​ត្រូវ​បាន​ប្រើ​ប្រាស់​នៅ​ពេល​បច្ចុ​ប្បន្ន​។ ពួក​អ្នក​វិទ្យា​សាស្ត្រ​សង្ឃឹម​ថា​ការ​រក​ឃើញ​ថ្មី​និង​ចេញ​ជា​លទ្ធ​ផល​បង្កើត​ថ្នាំ​វ៉ាក់​សាំង​ព្យា​បាល​ថ្មី​ៗ​។ ​អង្គ​បដិ​បក្ខ​មេ​រោគ​អេដស៍​ដែល​បាន​ពិសោ​ធន៍​ជា​មួយ​មនុស្ស​កាល​ពី​ពេល​មុន​បាន​បង្ហាញ​លទ្ធ​ផល​ខក​ចិត្ត​ប៉ុន្តែ​អង្គ​បដិ​បក្ខ​ដែល​ត្រូវ​បាន​ពិសោ​ធន៍​នៅ​សាកល​វិទ្យា​ល័យ Rockefeller ស្ថិត​ក្នុង​ជំនាន់​ថ្មី​មួយ​នៃ​អង្គ​បដិ​បក្ខ​បន្សាប​ដ៏​ទូលំ​ទូលាយ​ដែល​វាយ​ប្រហារ​លក្ខណៈលំ​ដាប់​ទូលាយ​ទៅ​នឹង​ប្រភេទ​មេ​រោគ​អេដស៍​នា​នា​។

បុរស​ខ្ទើយ​ដែល​មាន​សុខ​ភាព​ល្អ​គួរ​ត្រូវ​បាន​ផ្តល់​អោយ​ថ្នាំ​ប្រឆាំង​មេ​រោគ​អេដស៍​

បុរស​ខ្ទើយ​ដែល​មាន​សុខ​ភាព​ល្អ​គួរ​ត្រូវ​បាន​ផ្តល់​អោយ​ថ្នាំ​ប្រឆាំង​មេ​រោគ​អេដស៍​ដើម្បី​កាត់​បន្ថយ​ចំនួន​ករណី​ឆ្លង​មេ​រោគ​អេដស៍​ជា​ការ​ផ្តល់​ដំបូន្មាន​ដោយ​ការ​ស្រាវ​ជ្រាវ​មូល​ដ្ឋាន​មួយ​ដែល​ត្រូវ​បាន​បោះ​ពុម្ព​ផ្សាយ​កាល​ពី​ដើម​ឆ្នាំ​នេះ។ ការ​សិក្សា​គួរ​អោយ​មាន​មោទនៈ​ដែល​បាន​ធ្វើ​ឡើង​នៅ​ប្រទេស​អង់​គ្លេស​ផ្តល់​សក្ខី​កម្ម​ដំបូង​ថា​ការ​ព្យា​បាល​កំចាត់​មេ​រោគ​អេដស៍​ជា​វិធី​ការ​ពារ​គឺ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​នៅ​ក្នុង​ពិភព​ជាក់​ស្តែង​។ វា​បាន​បង្ហាញ​ថាកា​រ​ផ្តល់​ថ្នាំ​ប្រឆាំង​មេ​រោគ​អេដស៍ ​Truvada ​នៅ​មុន​គ្រា​ដែល​អាច​ចម្លង​មេ​រោគ ​អេដស៍​អាច​កាត់​បន្ថយ​ហា​និ​ភ័យ​នៃ​ការ​ឆ្លង​រោគ​ក្នុង​ចំណោម​បុរស​ដែល​រួម​ភេទ​ជា​មួយ​បុរស​បាន​ច្រើន​ រហូត​ដល់​៨៦%​។ ​ការ​សិក្សា​ពី​មុន​បាន​ផ្តល់​ដំបូន្មាន​ថា ​ការ​ផ្តល់​ថ្នាំ​ព្យា​បាល​សំរាប់​ការ​ពារ​ អាច​កាត់​បន្ថយ​អត្រា​ចម្ល​ង មេ​រោគ​អេដស៍ ​ប៉ុន្តែ​វា​មិន​ទាន់​ច្បាស់​ទេ​ថា ​តើ​វិធី​នេះ​វា​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​អនុ​វត្ត​ជាក់​ស្តែង​។

លោកស្រីវេជ្ជបណ្ឌិត Marina Caskey សហអ្នកនិពន្ធចំបងនៃការសិក្សាស្រាវជ្រាវ បាននិយាយថា អង្គបដិបក្ខមួយតែឯង ដូចថ្នាំមួយមុខអញ្ចឹង វានិងមិនគ្រប់គ្រាន់សំរាប់បង្រ្កាបការកើនឡើងមេរោគ ក្នុងរយៈពេលយូអង្វែងទេ។ អ្វី​ដែល​ពិសេស​របស់​អង្គ​បដិ​បក្ខ​ទាំង​នេះ​ គឺ​ថា​វា​សកម្ម​ប្រឆាំង​ជា​មួយ​ប្រភេទ​មេ​រោគ​អេដស៍​ជាង​ ៨០% ​ហើយ​ពួក​វា​មាន​កំលាំង​ខ្លាំង​ក្លា​បំផុត​។ ​ការ​សិក្សា​ស្រាវ​ជ្រាវ​វា​បង្ហាញ​ថា​ការ​ព្យា​បាល​ដោយ​អង្គ​បដិ​បក្ខ​ថ្មី​មាន​ប្រសិទ្ធ​ភាព​ប្រឆាំង​នឹង​ប្រភេទ​​មេ​រោគ​អេដស៍ ​១៩៥ ​ក្នុង​ចំណោម​ ២៣៧​។ ប្រព័ន្ធ​ភាព​ស៊ាំ​រាង​កាយ​នៃ​មនុស្ស​ដែល​បាន​ឆ្លង​មេ​រោគ​អេដស៍​ បាន​ផលិត​ជា​លក្ខណៈ​ធម្ម​ជាតិ​អង្គ​ បដិ​បក្ខ​បន្សាប​ទូលំ​ទូលាយ​ក្នុង​ចំណោម​អ្នក​ជំងឺ​ពី​១០​ទៅ​៣០​%​ប៉ុន្តែ​បន្ទាប់​ពី​បាន​ឆ្លង​ច្រើន​ឆ្នាំ ​ប៉ុណ្ណោះ​។ ​នៅ​ពេល​នោះ​មេ​រោគ​បាន​វិវត្ត ​និង​បំលែង​ខ្លួន​ទៅ​ដល់​ចំណុច​មួយ​ធ្វើ​អោយ​អំណាច​អង្គ​ បដិ​បក្ខ​ប្រែ​ជា​គ្មាន​ប្រសិទ្ធ​ភាព​។ ប៉ុន្តែ​ដោយ​ផ្តាច់​បំបែក ​និង​ក្លូន​អង្គ​បដិ​បក្ខ​ទាំង​នេះ​ អ្នក​វិទ្យា​សាស្ត្រ ​អាច​ប្រើ​ប្រាស់​វា​ជា​សារ​ធាតុ ​សំរាប់​ការ​ព្យាបាល​ ប្រឆាំង​នឹង​មេ​រោគ​អេដស៍​ ដែល​មាន​ពេល​តិច​ទៅ​សំរាប់​វិវត្ត​។ ជា​ផ្នែក​មួយ​នៃ​ការ​ស្រាវ​ជ្រា​វថ្មី ​អ្នក​ដែល​បាន​ឆ្លង​មេ​រោគ​អេដស៍ ​និង​អ្ន​កដែល​គ្មាន​ឆ្លង​មេរោគ​ត្រូវ​ បាន​ផ្តល់​អោយ​នូវ​អង្គ​បដិ​បក្ខ​ដោយ​ចាក់​បញ្ចូល​មួយ​ដូស​គត់​តាម​សសៃរ​ឈាម​ និង​តាម​ដាន​អំឡុង ​ពេល​៥៦​ថ្ងៃ​ក្នុង​កំរិត​ថ្នាំ​ខ្ពស់​បំផុត ​៣០​មីលី​ក្រាម​ក្នុង​ទំងន់​មួយ​គីឡូ​ អ្នក​ដែល​បាន​ឆ្លង​មេ​រោគ​អេដស៍​ទាំង​៨​នាក់ ​ដែល​បាន​ទទួល​ការ​ព្យាបាល​ បាន​បង្ហាញ​ការ​ថយ​ចុះ​ចំនួន​៣០០​ដង ​នូវ​បរិ​មាណ​មេ​រោគ​ដែល​ត្រូវ​បាន​ គេ​រាប់​នៅ​ក្នុង​ឈាម​អ្នក​ទាំង​នោះ​។ ​ភាគ​ច្រើន​នៃ​អ្នក​ចូល​រួម​ក្នុង​ការ​ពិសោ​ធន៍​ទាំង​នោះ​បាន​ថយ​ចុះ កំ​រិត​មេរោគ​ដល់​កំរិត​ ទាប​បំផុត​ត្រឹម​តែ​ក្នុង​សប្តាហ៍​ទី​១​នៃ​ការ​ព្យា​បាល​ប៉ុណ្ណោះ​។ការ​សិក្សា​បញ្ជាក់​បង្ហាញ​ជា​លើក​ដំបូង​ដែល​អង្គ​បដិ​បក្ខ​ជំនាន់​ថ្មី​ត្រូវ​បាន​ពិសោ​ធន៍​សាក​ល្បង​លើ​មនុស្ស។
 
 
 
លោក​ស្រី​វេជ្ជ​បណ្ឌិត​ Marina​ Caskey​ សហ​អ្នក​និពន្ធ​ចំបង​នៃ​ការ​សិក្សា​ស្រាវ​ជ្រាវ​បាន​និយាយ​ថា ​អ្វី​ដែល ​ពិសេសរ​បស់​អង្គ​បដិ​បក្ខ​ទាំង​នេះ​គឺ​ថា ​ពួកវា​សកម្ម​ទល់​នឹង​ប្រភេទ​មេ​រោគ​អេដស៍​លើស​ពី​៨០%​ ហើយ​ពួក​វា​មាន​កំលាំង​ខ្លាំង​ក្លា​ណាស់​លោក​ស្រី​វេជ្ជ​បណ្ឌិត​ Marina​ Caskey ​និយាយ​ថា ​ការ​សាក​ល្បង​បន្ត​ទៀត​គឺ​អាច​ជា​ការ​ព្យា​បាល ​ដោយ​អង្គ​បដិ​បក្ខ​ រួម​គ្នា​ជា​មួយ​ថ្នាំ​ប្រឆាំង​មេ​រោគ​អេដស៍​ដែល​មាន​បច្ចុ​ប្បន្ន​ដើម្បី​ធានា​ត្រួត​ត្រា​ការ​បង្ករ​ រោគ​អោយ​បាន​កាន់​តែ​ប្រសើរ​ដើម្បី​ការ​ពារ​ការ​ចាប់​ផ្តើម​បង្ករ​ជា​ជំងឺ​អេដស៍​។ លោក​ស្រី​វេជ្ជ​បណ្ឌិត​ បាន​និយាយ​ថា​ក្នុង​រយៈ​ពេល​២​ឬ​៣​ខែ ​អាច​ត្រូវ​ការ​ការ​ព្យា​បាល​អង្គ​បដិ​បក្ខ ​ម្តង​ បើ​ប្រៀប​ធៀប​ជា​មួយ​កំរិត​ប្រើ​របស់​ថ្នាំ​ប្រឆាំង​មេ​រោគ​អេដស៍ ​បច្ចុ​ប្បន្ន​ការ​ព្យាបាល​ជំរើស​ជួរ​មុខ​។ លើស​ពី​លទ្ធ​ភាព​នៃ​ការ​ព្យា​បាល​ ការ​សិក្សា​ក៏​បាន​សង្ឃឹម​អំពី​ថ្នាំ​វ៉ាក់​សាំង​ការ​ពារ​ការ​ចម្លង​មេ​រោគ​ អេដស៍​ណា​មួយ​ដែរ​។ លោក​ស្រី​វេជ្ជ​បណ្ឌិត​ Marina​ Caskey ​បាន​និយា​យថា ​ប្រសិន​អ្នក​ស្រា​វជ្រាវ​អាច​ធ្វើ​អោយ​ប្រព័ន្ធ​ ភាព​ស៊ាំរ​បស់​មនុស្ស​ដែល​គ្មាន​ឆ្លង​មេរោគ​អេដស៍ ​បង្កើត​អង្គ​បដិ​បក្ខ​ខ្លាំង​ក្លា​ដូច​ដែល​បាន​ធ្វើ​ការ​ ពិសោធន៍​ វា​អាច​នឹង​គ្រប់​គ្រាន់​រាំង​ខ្ទប់​ការ​បង្ក​រោគ ​មុន​នឹង​វា​អាច​កើត​ឡើង​។
ការ​សិក្សា​ស្រាវ​ជ្រាវ​ ត្រូវ​បានបោះ​ពុម្ពផ្សព្វ​ផ្សាយ​ដោយ ​Journal Nature
 
អត្ថ​បទ​និង​រូប​ភាព​នេះ ​ដក​ស្រង់​ទាំង​ស្រុង​ចេញ​ពី​អាស័យ​ដ្ឋាន​៖ http://www.dailymail.co.uk/health/article-3031648/New-hope-HIV-patients-Pioneering-antibody-treatment-pave-way-vaccine-prevent-infection.html