ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី អញ្ចើញជាអធិបតីក្នុងអង្គសន្និបាតប្រចាំឆ្នាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍
សិក្ខាសាលាស្តីពីការបញ្ជ្រាបការយល់ដឹងអំពីបញ្ហាមេរោគនិងជំងឺអេដស៍ទៅដល់សិល្បៈករ
ឯកឧត្តមទេសរដ្ឋមន្រ្តី​ អៀង​ មូលី​ ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍​ ផ្តល់ប័ណ្ណសរសើរដល់គណៈកម្មាធិការអេដស៍ក្រសួង​ រាជធានី​ ខេត្ត​ និងអង្គការសង្គមសុីវិល
ឯកឧត្តមទេសរដ្ឋមន្រ្តី​ អៀង​ មូលី​ ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍​ ផ្តល់ប័ណ្ណសរសើរដល់គណៈកម្មាធិការអេដស៍ក្រសួង​ រាជធានី​ ខេត្ត​ និងអង្គការសង្គមសុីវិល​
០១ ធ្នូ ២០១៦
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍
baseth 2017
សិក្ខាសាលាពិគ្រោះយោបល់លើគម្រោងកម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

គួរ​ស្វែង​យល់​អំពី​ច្បាប់​ពី​ការ​បង្ការ​ និង​ការ​ប្រយុទ្ធ​ទប់​ស្កាត់​រីក​រាល​ដាល​ មេ​រោគ​អេដស៍​/​ជម្ងឺ​អេដស៍

ច្បាប់​ស្ដី​ពី​ការ​បង្ការ​ និង​ការ​ប្រយុទ្ធ​ទប់​ស្កាត់​ការ​រីក​រាល​ដាល​មេ​រោគ​អេដស៍​/ជម្ងឺ​អេដស៍ ​បាន​ត្រូវ​ប្រកាស​ឱ្យ​ប្រើ​ដោយ​ព្រះ​រាជ​ក្រម​ លេខ​ នស​/​រក​ម​/​០​៧​០២​/​០១៥ ​ចុះ​ថ្ងៃ​ទី ​២៩ ​កក្កដា ​២០០១​ មាន​ចែង​អំពី​ទោស​បញ្ញាត្ដិ ​ដូច​ត​ទៅ​៖
 
មាត្រា​១២​.​ ហាម​ដាច់​ខាត​រាល់​ការ​ឃោស​នា ​ឫ​ការ​ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម ​ដែល​អះ​អាង​ពី​ការ​ព្យា​បាល​ព្រម​ទាំង​​វិធី​បង្ការ​មេរោគ​អេដស៍/​ជម្ងឺ​អេដស៍​(HIV/AIDS) ​ដែល​ផ្ទុយ​នឹង​វិធាន​ការ​នា​នា​របស់​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជម្ងឺ​អេដស៍​ ​និង​គោល​ការណ៍​បច្ចេក​ទេស​វេជ្ជសាស្ត្រ​។ ជន​​ណា​ដែល​ប្រព្រឹ​ត្ដល្មើស​ មាត្រា​៤៨​ នៃ​ច្បាប់​នេះ​ចែង​ថា​ ត្រូវ​ផ្ដន្ទា​ទោស​ពិន័យ​ជា​ប្រាក់​ពី ​៥០០​,​០០០​​ (ប្រាំ​សែន)​ រៀល​ដល់ ​១,០០០​,​០០០​ (​មួយ​លាន​)រៀ​ល​ និង​ត្រូវ​ផ្ដន្ទា​ទោស​ដាក់​ពន្ធ​នា​គារ ​ពី ​១​(​មួយ​)​ខែ ​ដល់​១​(​មួយ​)​ឆ្នាំ ​និង​ត្រូវ​ដក​ហូត​អាជ្ញា​ប័ណ្ណ​ប្រកប​វិជ្ជា​ជីវៈ​ដែល​ពាក់​ព័ន្ធ​។​ ក្នុង​ករណី​មិន​រាង​ចាល​ ត្រូវ​ផ្ដន្ទា​ទោស​ទ្វេ​មួយ​ជា​ពីរ​។ ​មន្រ្ដី​រាជ​ការ​ត្រូវ​ទទួល​ទណ្ឌ​កម្ម​បន្ថែម​ផ្នែក​រដ្ឋ​បាល​។
 
មាត្រា​១៣​.​ រាល់​វិធី​សាស្រ្ដ ​និង​ការ​អនុ​វត្តន៍​ទាំង​ឡាយ ​ត្រូវ​ធ្វើ​ទៅ​តាម​គោល​ការណ៍​ណែ​នាំ ​របស់​អាជ្ញា​ធរ​ជាតិ​ប្រយទ្ធ​នឹង​ជម្ងឺ​អេដស៍​។ អាជ្ញា​ធរ​ជាតិ​ប្រយទ្ធ​នឹង​ជម្ងឺ​អេដស៍​ ត្រូវ​ពិគ្រោះ​ពិភា​ក្សា​ និង​សម្រ​ប​សម្រួល​ជា​មួយ​ក្រសួង​សុខា​ភិបាល​​អង្គ​ភាព​ជំនាញ​ដែល​ពាក់​ព័ន្ធ ​ដើម្បី​កំណត់ ​និង​ផ្សព្វ​ផ្សាយ​នូវ​គោល​ការណ៍​ណែ​នាំ ​ស្ដី​ពី​ការ​ប្រុង​ប្រយ័ត្ន​ជា​សកល​ ចំពោះ​ការ​ឆ្លង​មេ​រោគ​អេដស៍​/ជម្ងឺ​អេដស៍​(HIV/AIDS) ​ជា​ពិសេស​ក្នុង​កំឡុង​ពេល​វះ​កាត់ ​កែ​សម្ផស្ស ​ធ្វើ​ធ្មេញ​ អប់​សព​ សាក់ ​ឫ ​ការ​ងារ​ដទៃ​ទៀត​ដែល​មាន​លក្ខណៈ​ស្រដៀង​គ្នា​។ ជន​ណា​ដែល​ប្រព្រឹត្ដិ​ល្មើស​ មាត្រា​៤៩​ នៃ​ច្បាប់​នេះ​បាន​ចែង​ថា​ ត្រូវ​ផ្ដន្ទា​ទោស​ពិន័យ​ជា​ប្រាក់​ពី ​៥០០​,​០០០​​ (​ប្រាំ​សែន​)​រៀល​​ ដល់ ​១,​០០០​,​០០០​ (​មួយ​លាន​)​រៀល ​និង​ត្រូវ​ផ្ដន្ទា​ទោស​ដាក់​ពន្ធ​នា​គារ​ ពី​ ៦​(ប្រាំ​មួយ​)​ខែ ​ដល់​១​(​មួយ​)​ឆ្នាំ​។ ក្នុង​ករណី​មិន​រាង​ចាល​ ត្រូវ​ផ្ដន្ទា​ទោស​ទ្វេ​មួយ​ជា​ពីរ​។ ​ទោស​នេះ ​ពុំ​ទាន់​រាប់​បញ្ចូល​ផ្លូវ​ការ​ទទូល​ខុស​ត្រូវ​លើ​សំណង​ផ្នែក​រដ្ឋ​ប្ប​វេណី​​ និង​​ការ​ដក​ហូត​អាជ្ងា​ប័ណ្ណ​ប្រក​ប​វិជ្ចា​ជីវៈ​ដែល​ពាក់​ព័ន្ធ​។មន្រ្ដី​រាជ​ការ​ត្រូវ​ទទួល​ទណ្ឌ​កម្ម​បន្ថែម​ផ្នែក​រដ្ឋ​បាល​។ 
 
មាត្រា​៣១​.​ គ្រប់​កន្លែង​ធ្វើ​តេស្ដ​មេ​រោគ​អេដស៍​/​ជម្ងឺ​អេដស៍​(HIV​/​AIDS​) ​ត្រូវ​កំណត់់​យក​វិធាន​ការ​ក្នុង​ការ​ធា​នា​ចំពោះ​ការ​រក្សា​ភាព​សម្ងាត់​នៃ​របាយ​ការណ៍ ​កំណត់​ត្រា​វេជ្ជ​សាស្រ្ដ ​ព័ត៌​មាន​ផ្ទាល់​ខ្លួន​ រួម​បញ្ចូល​ទាំង​ព័ត៌​មាន​ទាំង​អស់​ដែល​អាច​ទទួល​បាន​ពី​ប្រភព​ព័ត៌​មាន​ផ្សេង​ៗ​ ក្នុង​ការ​អនុ​វត្ដ​ន៍​កម្ម​វិធី​តាម​ដាន​ត្រួត​ពិនិត្យ​។​ កម្ម​វិធី​តាម​ដាន​ត្រួត​ពិនិត្យ​នេះ ​ត្រូវ​ប្រើ​ប្រាស់​នូវ​ប្រព័ន្ធ​លេខ​កូដ​ ដើម្បី​ធា​នា​ឱ្យ​មាន​ភាព​អនា​មិក​។​ ជន​ណា​ដែល​ប្រព្រឹត្ដិ​ល្មើស ​មាត្រា​៥១​នៃ​ច្បាប់​នេះ​ចែ​ង​ថា ​ត្រូវ​ផ្ដន្ទា​ទោស​ពិន័យ​ជា​ប្រាក់​ពី ​៥០​,​០០០​​ (​ប្រាំ​ម៉ឺន​)​រៀល​​ ដល់ ​២០០​,​០០០​ (​ម្ភៃ​ម៉ឺន​)​រៀល ​និង​ត្រូវ​ផ្ដន្ទា​ទោស​ដាក់​ពន្ធ​នា​គា​រ​ ពី​ ១​(​មួយ​)​ខែ ​ដល់​៦​(​ប្រាំ​មួយ​)​ខែ​។ ​ក្នុង​ករណី​មិន​រាង​ចាល​ ត្រូវ​ផ្ដន្ទា​ទោស​ទ្វេ​មួយ​ជា​ពីរ​។​ មន្រ្ដី​រាជ​ការ​ត្រូវ​ទទួល​ទណ្ឌ​កម្ម​បន្ថែម​ផ្នែក​រដ្ឋ​បាល​។
 
មាត្រា​៣៣​. ​អ្នក​មាន​មេ​រោគ​អេដស៍​/​ជម្ងឺ​អេដស៍​(​HIV​/​AIDS​)​ ត្រូវ​ទទួល​បាន​ត្រូវ​ទទួល​បាន​ការ​រក្សា​ភាព​សម្ងាត់​។ ​អ្នក​មាន​អា​ជីព​ផ្នែក​វេជ្ជ​សាស្ដ្រ ​កម្មករ​ និយោ​ជក​ ទី​ភា្នក់​ងារ​ជ្រើស​រើស​បុគ្គ​លិក​នា​នា​ ក្រុម​ហ៊ុន​ធា​នា​រ៉ា​ប់រង​ អ្នក​បញ្ចូល​ទិន្ន​ន័យ ​អ្នក​រក្សា​សំណុំ​ឯក​សារ​ទាក់​ទង​នឹង​មេ​រោគ​អេដស៍​/​ជម្ងឺ​អេដស៍​(​HIV​/​AIDS​)​ និង​អ្នក​ដែល​មាន​​ភារ​កិច្ច​ពាក់​ព័ន្ធ​ផ្សេង​ៗ​ទៀត ​ត្រូវ​បាន​ទទួល​ការ​ណែ​នាំ​ឱ្យ​យក​ចិត្ត​ទុក​ដាក់​ពី​ការ​រក្សា​ការ​សម្ងាត់​នៅ​ក្នុង​ទំនាក់​ទំនង​ការ​ងារ​ ជា​ពិសេស​អត្ត​សញ្ញាណ ​និង​ស្ថាន​ភាព​ផ្ទាល់​ខ្លួន​របស់​អ្នក​មាន​មេ​រោគ​អេដស៍​/​ជម្ងឺ​អេដស៍​(​HIV​/​AIDS​)​។ ​ជន​ណា​ដែល​ប្រព្រឹត្ដិ​ល្មើស ​មាត្រា​៥១​នៃ​ច្បាប់​នេះ​ចែង​ថា ​ត្រូវ​ផ្ដន្ទា​ទោស​ពិន័យ​ជា​ប្រាក់​ពី ​៥០,០០០​​ (​ប្រាំ​ម៉ឺន​)​រៀល​​ ដល់ ​២០០​,​០០០​ (​ម្ភៃ​ម៉ឺន​)​រៀល​ និង​ត្រូវ​ផ្ដន្ទា​ទោស​ដាក់​ពន្ធ​នា​គារ​ ពី ​១​(​មួយ​)​ខែ​ ដល់​៦​(​ប្រាំ​មួយ​)​ខែ​។ ​ក្នុង​ករណី​មិន​រាង​ចាល​ ត្រូវ​ផ្ដន្ទា​ទោស​ទ្វេ​មួយ​ជា​ពីរ​។ ​មន្រ្ដី​រាជ​ការ​ត្រូវ​ទទួល​ទណ្ឌ​កម្ម​បន្ថែម​ផ្នែក​រដ្ឋ​បាល​។
 
មាត្រា១៨. ហាមឃាត់ដាច់ខាតចំពោះអ្នកដែលដឹងថា ខ្លួនមានមេរោគអេដស៍/ជម្ងឺអេដស៍(HIV/AIDS) ទៅប្រព្រឹត្ដក្នុងចេតនាចម្លងទៅអ្នកដទៃ។ ជនណាដែលប្រព្រឹត្ដល្មើស មាត្រា៥០នៃច្បាប់នេះចែងថា ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១០(ដប់)ឆ្នាំដល់១៥(ដប់ប្រាំ)ឆ្នាំ។
 
មាត្រា​២៣​.​ គ្រប់​កន្លែង​ធ្វើ​តេស្ដ​មេ​រោគ​អេដស៍​/​ជម្ងឺ​អេដស៍​(​HIV​/​AIDS​)​ អាច​ផ្ដល់​សេវា​នេះ​បាន​ លុះ​ត្រា​តែ​មាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួង​សុខា​ភិបាល​។​ ក្រសួង​សុខា​ភិ​បាល​ត្រូ​វ​សហ​ការ​ជា​មួយ​អាជ្ងា​ធរ​ជាតិ​ប្រយុទ្ទ​នឹង​ជំងឺ​អេដស៍​ ដើម្បី​កំណត់​និង​រក្សា​នូវ​ស្ដង់​ដារ​សេវា​មួយ​សម​ស្រប​។ ​ជន​ណា​ដែល​ប្រព្រឹត្ដិ​ល្មើស​ មាត្រា​៥១​នៃ​ច្បាប់​នេះ​ចែង​ថា ​ត្រូវ​ផ្ដន្ទា​ទោស​ពិន័យ​ជា​ប្រាក់​ពី ​៥០​,​០០០​​ (​ប្រាំ​ម៉ឺន​)​រៀល​​ ដល់ ​២០០​,​០០០ ​(​ម្ភៃ​ម៉ឺន​)​រៀល ​និង​ត្រូវ​ផ្ដន្ទា​ទោស​ដាក់​ពន្ធ​នា​គារ​ ពី​ ១​(មួយ​)​ខែ​ ដល់​៦​(​ប្រាំ​មួយ​)​ខែ​។ ​ក្នុង​ករណី​មិន​រាង​ចាល​ ត្រូវ​ផ្ដន្ទា​ទោស​ទ្វេ​មួយ​ជា​ពីរ​។​ មន្រ្ដី​រាជ​ការ​ត្រូវ​ទទួល​ទណ្ឌ​កម្ម​បន្ថែ​ម​ផ្នែក​រដ្ឋ​បាល​។
 
មាត្រា​១៥​. ​មិន​អនុ​ញ្ញាត​ឱ្យ​មន្ទីរ​ពិសោធន៍ ​ឬ​​អង្គ​ភាព​ណា​យក​ឈាម​ ជា​លិ​កា ​ឬ ​សរី​រាង្គ ទុក​សម្រាប់​ប្រើ​ប្រាស់​ដោយ​ពុំ​បាន​ធ្វើ​តេស្ដ ​មេ​រោគ​អេដស៍​បញ្ជក់​ជា​មុន​ឡើយ​។ ​ជន​ណា​ដែ​ល​ប្រព្រឹត្​ដិល្មើស​ មាត្រា​៤៩​នៃ​ច្បាប់​នេះ​ចែង​ថា ​ត្រូវ​ផ្ដន្ទា​ទោស​ពិន័យ​ជា​ប្រាក់​ពី​ ៥០០​,​០០០​​ (​ប្រាំ​សែន​)​រៀល​​ ដល់​ ១​,​០០០​,​០០០​ (​មួយ​លាន​)​រៀល ​និង​ត្រូវ​ផ្ដន្ទា​ទោស​ដាក់​ពន្ធ​នាគារ​ ពី​ ៦​(​ប្រាំ​មួយ​)​ខែ​ ដល់​១​(​មួយ​)​ឆ្នាំ។​ ក្នុង​ករណី​មិន​រាង​ចាល​ ត្រូវ​ផ្ដន្ទា​ទោស​ទ្វេ​មួយ​ជា​ពីរ​។ ​ទោស​នេះ ​ពុំ​ទាន់​រាប់​បញ្ចូល​ផ្លូវ​ការ​ទទូល​ខុស​ត្រូវ​លើ​សំណង​ផ្នែក​រដ្ឋ​ប្ប​វេណី​ ​និង​​ការ​ដក​ហូត​អាជ្ងា​ប័ណ្ណ​ប្រក​ប​វិជ្ចា​ជីវៈ​ដែល​ពាក់​ព័ន្ធ​។​ មន្រ្ដី​រាជ​ការ​ត្រូវ​ទទួល​ទណ្ឌ​កម្ម​បន្ថែ​ម​ផ្នែក​រដ្ឋ​បាល​។
 
មាត្រា​១៤​.​ រាល់​ការ​ប្រើ​ប្រាស់​ឈាម​ ជា​លិ​កា ​ឬ ​សរី​រាង្គ ​ត្រូវ​ធ្វើ​តេស្ដ​មេ​រោគ​អេដស៍ ​បញ្ជាក់​ជា​មុន​។​ ជន​ណា​ដែល​ប្រព្រឹត្ដ​ល្មើស​ មាត្រា​៤៩​នៃ​ច្បាប់​នេះ​ចែង​ថា ​ត្រូវ​ផ្ដន្ទា​ទោស​ពិន័យ​ជា​ប្រាក់​ពី​ ៥០០​,​០០០​​ ​(​ប្រាំ​សែន​)​រៀល​​ ដល់ ​១​,​០០០​,​០០០ ​(​មួយ​លាន​)​រៀល ​និង​ត្រូវ​ផ្ដន្ទា​ទោស​ដាក់​ពន្ធ​នា​គារ​ ពី​ ៦​(ប្រាំ​មួយ​)​ខែ ​ដល់​១​(​មួយ​)​ឆ្នាំ។​ ក្នុង​ករណី​មិន​រាង​ចាល​ ត្រូវ​ផ្ដន្ទា​ទោស​ទ្វេ​មួយ​ជា​ពីរ​។ ទោស​នេះ ​ពុំ​ទាន​រាប់​បញ្ចូល​ផ្លូវ​ការ​ទទូល​ខុស​ត្រូវ​លើ​សំណង​ផ្នែក​រដ្ឋ​ប្ប​វេណី​ ​និង​​ការ​ដក​ហូត​អាជ្ងា​ប័ណ្ណ​ប្រកប​វិជ្ចា​ជីវៈ​ដែល​ពាក់​ព័ន្ធ។​ មន្រ្ដី​រាជ​ការ​ត្រូវ​ទទួល​ទណ្ឌ​កម្ម​បន្ថែម​ផ្នែក​រដ្ឋ​បាល​។
 
មាត្រា​៣៦​.​ ហាម​ដាច់​ខាត​ការ​រើស​អើង​ដល់​ជន​ណា​ម្នាក់​ តាម​បែប​ណា​មួយ​គិត​ពី​មុន ​និង​ក្រោយ​ពេល​ឱ្យ​ចូល​បំរើ​ការ​ងារ​រួម​ទាំង​ការ​ជួល ​ការ​ដំឡើង​ឋាន​ន្ដ​រសក្ដិ​ ការ​ចាត់​ឱ្យ​បំពេញ​ការ​ងារ​ ការ​រួម​រស់​នៅ​ក្នុង​សង្គម​ ឬ​ក្រុម​គ្រួសារ​របស់​ជន​នោះ​មាន​មេ​រោគ​អេដស៍​/ជម្ងឺ​អេដស៍​(HIV​/​AIDS​)​។​​ ត្រូវ​ចាត់​ទុក​ថា​ខុស​ច្បាប់​ រាល់​ការ​បញ្ឈប់​ពី​ការ​ងារ​ចំពោះ​ជន​ណា​ម្នាក់​ដោយ​ផ្អែក​លើ​ការ​ដឹង​ ឬ​សង្ស័យ​ថា​​ ជន​នោះ​​ ឬ​ក្រុម​គ្រួសារ​របស់​ជន​នោះ​មាន​មេ​រោគ​អេដស៍​/​ជម្ងឺ​អេដស៍​(​HIV​/​AIDS​)​។ ​ជន​ណា​ដែល​ប្រព្រឹត្ដ​ល្មើស​ មាត្រា​៥២​នៃ​ច្បាប់​នេះ​ចែង​ថា ​ត្រូវ​ពិន័យ​ជា​ប្រាក់​ពី ​១០០​,​០០០​​ (មួយ​សែន)​រៀល​​ ដល់ ​១,​០០០​,​០០០​ (មួយ​លាន​)​រៀល ​និង​ត្រូវ​ផ្ដន្ទា​ទោស​ដាក់​ពន្ធ​នាគារ​ ពី​ ១​(មួយ​)ខែ​ ដល់​៦​(ប្រាំ​មួយ​)ឆ្នាំ​។ ​ក្នុង​ករណី​មិន​រាង​ចាល​ ត្រូវ​ផ្ដន្ទា​ទោស​ទ្វេ​មួយ​ជា​ពីរ​។ ​មន្រ្ដី​រាជ​ការ​ត្រូវ​ទទួល​ទណ្ឌ​កម្ម​បន្ថែ​ម​ផ្នែក​រដ្ឋ​បាល​។
 
មាត្រា​៣៧​. ​គ្រប់​ស្ថាប័ន​អប់​រំ​បណ្ដុះ​បណ្ដាល​ទាំង​អស់​ មិន​ត្រូវ​បដិសេធ ​បណ្ដេញ ​ដាក់​វិន័យ​ ដាក់​ឱ្យ​នៅ​ដាច់​ដោយ​ឡែក ​ឬ​មិន​អនុ​ញ្ញាត​ឱ្យ​ចូល​រួម​ទទួល​ផល​ប្រយោជន៍ ​ឬ​សេវា​ផ្សេង​ៗ​ចំពោះ​សិស្ស ​និស្សិត​ណា​ម្នាក់​ ដោយ​សារ​តែ​ការ​ដឹង​ ឬ​សង្ស័យ​ថា ​សិស្ស ​និស្សិត​នោះ​​ ឬ​ក្រុម​គ្រួសារ​របស់​សិស្ស ​និស្សិត​នោះ​​មាន​មេ​រោគអេដស៍​/​ជម្ងឺ​អេដស៍​(​HIV​/​AIDS​)។​ ជន​ណា​ដែល​ប្រព្រឹត្ដ​ល្មើស​ មាត្រា​៥២​នៃ​ច្បាប់​នេះ​ចែង​ថា​ ត្រូវ​ពិន័យ​ជា​ប្រាក់​ពី ​១០០​,​០០០​​ (​មួយ​សែន​)​រៀល​​ ដល់ ​១​,​០០០​,​០០០​ (​មួយ​លាន​)​រៀល ​និង​ត្រូវ​ផ្ដន្ទា​ទោស​ដាក់​ពន្ធ​នា​គារ​ ពី​ ១​(​មួយ​)ខែ​ ដល់​៦​(ប្រាំ​មួយ​)​ឆ្នាំ​។ ក្នុង​​ករណី​មិន​រាង​ចាល​ ត្រូវ​ផ្ដន្ទា​ទោស​ទ្វេ​មួយ​ជា​ពីរ​។ ​មន្រ្ដី​រាជ​ការ​ត្រូវ​ទទួល​ទណ្ឌ​កម្ម​បន្ថែម​ផ្នែក​រដ្ឋ​បាល​។
 
មាត្រា​៣៨​.​ អ្នក​មាន​មេ​រោគ​អេដស៍​/​ជម្ងឺ​អេដស៍​(​HIV​/​AIDS​) ​មាន​សិទ្ធ​ពេញ​លេញ​ក្នុង​ការ​ស្នាក់​នៅ ​និង​ធ្វើ​ដំណើរ​។ ​ជន​ណា​ម្នាក់​ត្រូវ​បាន​ឃុំ​ឃាំង​ឱ្យ​នៅ​ដោយ​ឡែក​ ដាក់​ឱ្យ​នៅ​ឯកោ ​មិន​អនុញ្ញាត​ឱ្យ​ចូល​ស្នាក់​នៅ ​រួម​ដំណើរ​ ឬ​បណ្ដេញ​ចេញ​ ដោយ​សារ​តែ​ការ​ដឹង​ ឬ​សង្ស័យ​ថា​ជន​នោះ ​ឬ​ក្រុម​គ្រួសារ​នោះ​មាន​មេ​រោគ​អេដស៍​/​ជម្ងឺ​អេដស៍​(HIV/AIDS)​។ ​ជន​ណា​ដែល​ប្រព្រឹត្ដ​ល្មើស​ មាត្រា​៥២​នៃ​ច្បាប់​នេះ​ចែ​ងថា​ ត្រូវ​ពិន័យ​ជា​ប្រាក់​ពី ​១០០​,​០០០​​ (​មួយ​សែន​)រៀល​​ ដល់​ ១​,​០០០​,​០០០​ (​មួយ​លាន​)រៀល ​និង​ត្រូវ​ផ្ដន្ទា​ទោស​ដាក់​ពន្ធ​នាគារ​ ពី ​១​(មួយ​)​ខែ ​ដល់​៦​(ប្រាំ​មួយ​)ឆ្នាំ​។ ក្នុង​ករណី​មិន​រាង​ចាល​ ត្រូវ​ផ្ដន្ទា​ទោស​ទ្វេ​មួយ​ជា​ពីរ​។ ​មន្រ្ដី​រាជ​ការ​ត្រូវ​ទទួល​ទណ្ឌ​កម្ម​បន្ថែម​ផ្នែក​រដ្ឋ​បាល​។​
 
មាត្រា​៣៩​. ​ហាម​ដាច់​ខាត​ការ​រើស​អើង​ចំពោះ​អ្នក​មាន​មេ​រោគ​អេដស៍​/​ជម្ងឺ​អេដស៍​(HIV/AIDS) ​ក្នុង​ការ​ទទួល​តំណែង​សាធា​រណៈ​។​ជន​ណា​ដែល​ប្រព្រឹត្ដ​ល្មើស ​មាត្រា​៥២​នៃ​ច្បាប់​នេះ​ចែង​ថា​ ត្រូវ​ពិន័យ​ជា​ប្រាក់​ពី ​១០០​,​០០០​​ (មួយ​សែន​)រៀល​​ ដល់ ​១​,​០០០​,០០០ ​(មួយ​លាន​)​រៀល ​និង​ត្រូវ​ផ្ដន្ទា​ទោស​ដាក់​ពន្ធ​នាគារ​ ពី​ ១​(មួយ​)ខែ ដល់​៦​(ប្រាំ​មួយ​)ឆ្នាំ​។ ​ក្នុង​ករណី​មិន​រាង​ចាល ​ត្រូវ​ផ្ដន្ទា​ទោស​ទ្វេ​មួយ​ជា​ពីរ​។ ​មន្រ្ដី​រាជ​ការ​ត្រូវ​ទទួល​ទណ្ឌ​កម្ម​បន្ថែម​ផ្នែក​រដ្ឋ​បាល​។
 
មាត្រា​៤០​. ​ហាម​ដាច់​ខាត​ការ​រើស​អើង​ចំពោះ​អ្នក​មាន​មេ​រោគ​អេដស៍​/​ជម្ងឺ​អេដស៍​(​HIV​/AIDS​)​ ក្នុង​ការ​ទទួល​ឥណ​ទាន​ និង​ការ​ខ្ចី​បុល​ទាំង​អស់​ រួម​ទាំង​ការ​ធានា​រ៉ាប់​រង​សុខ​ភាព​គ្រោះ​ថ្នាក់​ និង​អាយុ​ជីវិត​ ក្នុង​ករណី​ដែល​សាមី​ជន​បំពេញ​បាន​នូវ​លក្ខ​ខណ្ឌ​បច្ចេក​ទេស​ ដូច​ពល​រដ្ឋ​ធម្មតា​ដែរ​។ ​ជន​ណា​ដែល​ប្រព្រឹត្ដ​ល្មើស ​មាត្រា​៥២​នៃ​ច្បាប់​នេះ​ចែង​ថា ​ត្រូវ​ពិន័យ​ជា​ប្រាក់​ពី​ ១០​០​,​០០០​​ (មួយ​សែន​)រៀល​​ ដល់ ​១​,​០០០​,​០០០​ (មួយ​លាន)​រៀល ​និង​ត្រូវ​ផ្ដន្ទា​ទោស​ដាក់​ពន្ធ​នាគារ​ ពី​ ១​(មួយ​)ខែ​ ដល់​៦​(ប្រាំ​មួយ​)ឆ្នាំ​។ ​ក្នុង​ករណី​មិន​រាង​ចាល​ ត្រូវ​ផ្ដន្ទា​ទោស​ទ្វេ​មួយ​ជា​ពីរ​។ ​មន្រ្ដី​រាជ​ការ​ត្រូវ​ទទួល​ទណ្ឌ​កម្ម​បន្ថែម​ផ្នែក​រដ្ឋ​បាល​។
 
មាត្រា​៤១​. ​ហាម​ដាច់​ខាត​ការ​រើស​អើង​ចំពោះ​អ្នក​មាន​មេ​រោគ​អេដស៍​/​ជម្ងឺ​អេដស៍​(HIV​/AIDS​) ​នៅ​ក្នុង​មន្ទី​ពេទ្យ ​និង​អង្គ​ភាព​សុខា​ភិបាល​នា​នា​។​ គ្មាន​ជន​ណា​ម្នាក់ ​ត្រូវ​បាន​បដិ​សេធ ​មិន​ឱ្យ​ទទួល​សេវា​ថែ​ទាំ​សុខ​ភាព​ទាំង​រដ្ឋ ​និង​ឯក​ជន​ ឬ​ត្រូវ​បាន​ទារ​តម្លៃ​ខ្ពស់ ​ដោយ​សារ​តែ​ការ​ដឹង​ ឬ​សង្ស័យ​ថា​ជន​នោះ ​ឬ​ក្រុ​មគ្រួ​សារ​របស់​ជន​នោះ​មាន​មេ​រោគ​អេដស៍​/​ជម្ងឺ​អេដស៍​(HIV​/​AIDS​)​។ ជន​ណា​ដែល​ប្រព្រឹត្ដ​ល្មើស ​មាត្រា​៥២​នៃ​ច្បាប់​នេះ​ចែង​ថា ​ត្រូវ​ពិន័យ​ជា​ប្រាក់​ពី ​១០០​,​០០០​​ (មួយ​សែន​)​រៀល​​ ដល់ ​១,​០០០​,០០០​ (មួយ​លាន)​រៀល ​និង​ត្រូវ​ផ្ដន្ទា​ទោស​ដាក់​ពន្ធ​នាគារ​ ពី ​១(មួយ​)​ខែ ដល់​៦​(ប្រាំ​មួយ​)ឆ្នាំ​។ ក្នុង​ករណី​មិន​រាង​ចាល​ ត្រូវ​ផ្ដន្ទា​ទោស​ទ្វេមួយ​ជា​ពីរ​។ ​មន្រ្ដី​រាជ​កា​រត្រូ​វទទួល​ទណ្ឌ​កម្ម​បន្ថែ​ម​ផ្នែក​រដ្ឋ​បាល​។