ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

សិក្ខាសាលាពិគ្រោះយោបល់លើគម្រោងកម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ទី​ផ្សារ​ស្រោម​អនា​ម័យ​ជា​វិស័យ​ឯក​ជន​ដែល​កំពុង​រីក​ចម្រើន​

អ្នក​លក់​ស្រោ​ម​អនា​ម័យ​ឯក​ជន​ក្នុង​ក្រុង​ពុំសូវ​សប្បាយ​ចិត្ត​ទេ​ នៅ​ក្នុង​ពេល​បុណ្យ ​អុំ​ទូក​កាល​ពី​សប្តាហ៍​កន្លង​ទៅ ​នៅ​ពេល​ដែល​ស្រោម​អនា​ម័យ​សន្ធឹក​សន្ធាប់​ត្រូវ​បាន​ចែក ​ជូន​ដោយ​ឥត​គិត​ថ្លៃ ​ដែល​ចេញ​ពី​យុទ្ធ​នា​ការ​សុខ​ភាព​សាធា​រណៈ​ដល់​អ្នក​មក​កម្សាន្ត ​សប្បាយ​ដើម្បី​ឱ្យ​មាន​សុវត្ថិ​ភាព​ ក្នុង​ករណី​ដែល​ពួក​គេ​ចង់​ធ្វើ​ការ​រួម​ភេទ​ ។
 
លោក​ កែម​ វិចិត្រ ​នាយក​ក្រុម​ហ៊ុន ​ភី​ភី​អ៊ី​អេស​ គ្រុប​ (​PPES​ Groups​)​ដែល​ជា ​ក្រុម​ហ៊ុន​ក្នុង​ស្រុក​លក់​ចែក​ចាយ​ស្រោម​អនា​ម័យ​ “Yoi”​ បាន​និយាយ​ថា ​“​ពេល​បុណ្យ​អុំ​ទូក​ ក្រុម​ហ៊ុន​របស់​ខ្ញុំ​សឹង​​តែ​ថា​គ្មាន​បាន​ទទួល​ការ​បញ្ជា​ទិញ​ពី​ផ្ទះ​សំណាក់ ​ព្រោះ​ថា​អតិ​ថិជន​ ភាគ​ច្រើន​ដែល​មក​ភ្នំពេញ​ទទួល​បាន​ស្រោម​អនា​ម័យ​ដោយ​ឥត​បង់​ថ្លៃ​ពី ​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​នា​នា​”​ ។
 
ប៉ុន្តែ​បុណ្យ​អុំ​ទូក​មាន​តែ​ម្តង​ក្នុង​មួយ​ឆ្នាំ ​ក្រុម​ហ៊ុន​ឯក​ជន​ផ្សេង​ទៀត​និយាយ​ថា ​ស្ថា​ប័ន​រដ្ឋា​ភិបាល ​និង​ អង្គការ​ក្រៅ​រដ្ឋា​ភិបាល​ដែល​បាន​ចែក​ស្រោម​អនា​ម័យ​ដោយ​ឥត ​គិត​ថ្លៃ​កាល​ពី​សប្តាហ៍​កន្លង​ទៅ ​បាន​ជួយ​ឱ្យ​ទី​ផ្សារ​ដែល​រក​ផល​ចំណេញ​ពី​ការ​លក់​ស្រោម​ អនា​ម័យ​មាន​សន្ទុះ​ឡើង​ ។
 
អង្គការ​សុខ​ភាព​សាកល​ហៅ​ថា​ “សេវា​ប្រជា​ជន​អន្តរ​ជាតិ ​(PSI)​”​ដែល​មាន​ប្រតិ​បត្តិ ​ការ​ក្នុង​ស្រុក​បច្ចុ​ប្បន្ន​នេះ​ហៅ​ថា ​សេវា​ប្រជា​ជនខ្មែរ​ (PSK)​គ្រប់​គ្រង​ទី​ផ្សារ​ស្រោម​អនា​ម័យ​ មួយ​ភាគ​ធំ​ ដោយ​ការ​ឧប​ត្ថម្ភ​ទុន​យ៉ាង​សន្ធឹក​សន្ធាប់​ពី ​ស្រោម​អនា​ម័យ​ម៉ាក ​Number​ 1​និង​OK​។ ​ថ្វី​បើ​អង្គ​ការ​នៅ​តែ​ផ្តល់​ស្រោម​អនា​ម័យ​ដោយ​ឥត​គិត​ថ្លៃ​ក៏​ដោយ ​ក៏​អង្គ​ការ​បាន​ ស្វះ​ស្វែង​លើក​ទឹក​ចិត្ត​ឱ្យ​ប្រជា​ជន​មាន​ទម្លាប់​ទិញ​ស្រោម​អនា​ម័យ​ ដោយ​ចាប់​ផ្តើម​ពី​តម្លៃ ​ទាប​ ព្រោះ​ថា​មូល​និធិ​ម្ចាស់​ជំនួយ​ដែល​បាន​ផ្តល់​ឱ្យ​សម្រាប់​ការ​បង្ក​ការ​ជំងឺ​អស់​កាល​ដ៏​យូរ​ មក​ហើយ​នោះ​នឹង​ត្រូវ​រីង​ហួត​អស់​ ។​ ហើយ​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​អង្គ​ការ​បង្ហាញ​ឱ្យ​ឃើញ​ថា​មាន​ដំណើរ​ការ​ល្អ​ ។
 
ចំពោះ​ក្រុម​ហ៊ុន ​Full​ Wel​l​ Trading ​ដែល​ជា​ក្រុម​ហ៊ុន​ចែក​ចាយ​ផ្តាច់​មុខ​ស្រោម​ អនា​ម័យ​អូ​កា​មូ​តូ ​(Okamoto)​នៅ​ក្នុង​រយៈ​ពេល​២​ឆ្នាំ​កន្លង​ទៅ ​បាន​ពង្រីក​ការ​គ្រប​ដណ្តប់ ​ទី​ផ្សារ​ដែល​មិន​ឧប​ត្ថម្ភ​ទុន ​ដោយ​កើន​ពី​៣០%​ ឡើង​ទៅ​៥០%​ នៃ​ចំណែក​ទី​ផ្សា​រ​ក្នុង​ការ​ផ្គត់ ​ផ្គង់​ស្រោម​អនា​ម័យ​ ដែល​ធ្វើ​ឱ្យ​ក្រុម​ហ៊ុន​ឈរ​លំដាប់​ឈាន​មុខ​នៅ​ក្នុង​វិស័យ​ឯក​ជន​ ។
 
លោក​ អឿង​ វាសនា ​ប្រធាន​ផ្នែក​លក់​ក្រុម​ហ៊ុន ​Ful​l​ Well​ Trading ​បាន​និយាយ​ថា ​ទី​ផ្សារ​ត្រូវ​បាន​ជំរុញ​ឡើង​ដោយ​ប្រាក់​ចំណូល​កាន់​តែ​ខ្ពស់ ​និង​ ការ​ផ្លាស់​ប្តូរ​ឥរិ​យា​បទ​ក្នុង​ ការ​ប្រើ​ប្រាស់​ស្រោម​អនា​ម័យ ​ដែល​មួយ​ភាគ​ធំ​ចេញ​មក​ពី ​យុទ្ធ​នា​ការ​អប់​រំ​ធ្វើ​ឡើង​ដោយ​ អង្គ​ការ​ក្រៅ​រដ្ឋា​ភិបាល ​និង​ រដ្ឋា​ភិបាល​ ។
 
លោក​និយាយ​ថា ​កាល​ពី​មុន​ស្រ្តី​ធ្លាប់​ពឹង​ផ្អែក​ទាំង​ស្រុង​ទៅ​លើ​ដៃ​គូ​រ​បស់​ពួក​គេ​ក្នុង​ ការ​ទៅ​ទិញ​ស្រោម​អនា​ម័យ​ ។ ​ប៉ុន្តែ​ឥឡូវ​នេះ ​ពួក​គេ​មាន​ទំនុក​ចិត្ត​នៅ​ពេល​ទៅ​ក្នុង​ហាង​ លក់​ទំនិញ​ និង​ ទិញ​វា​ដោយ​គ្មាន​ការ​ខ្មាស​អៀន​ និ​ង​ ការ​ខ្សិប​ខ្សៀវ​ពី​អ្នក​លក់​ឡើយ ​។
 
 លោក​ វាសនា​​ បាន​និយាយ​ថា ​ក្រុម​ហ៊ុន​លក់​ស្រោម​អនា​ម័យ​បាន​ប្រហែល​ ១​លាន ​៣​សែន​ស្រោម​ក្នុង​មួយ​ឆ្នាំ ​ដែល​កើន​ឡើង​ពី​ប្រហែល​តិច​ជាង​១​លាន​ កាល​ពី​២​ឆ្នាំ​មុន ​។ ​ គាត់​បាន​និយាយ​ថា ​បើ​ទោះ​ជា​មាន​បរិ​មាណ​ច្រើន​បែប​នេះ​ក៏​ដោយ ​ក៏​ការ​លក់​របស់ ​ក្រុម​ហ៊ុន​នៅ​តែ​មាន​កម្រិត​ទាប​ជាង ​បើ​ធ្វើ​ការ​ប្រៀប​ធៀបជាមួយ​នឹង​អ្វី​ដែល​គាត់​បាន​ប៉ាន់ ​ស្មាន​លើ​ការ​ចែក​ចាយ​ ទាំង​ឥត​គិត​ថ្លៃ ​និង​ ការ​ឧប​ត្ថម្ភ​ទុន ​របស់​អង្គ​ការ​សេវា​ប្រជា​ជន​ខ្មែរ​ (PSK)​ដែល​មាន​ប្រមាណ​២០​លាន​ស្រោម​ក្នុង​មួយ​ឆ្នាំ​ៗ ​។
 
គាត់​បាន​និយាយ​ទៀត​ថា ​“​ដោយ​ការ​រីក​ចម្រើន​វិស័យ​ឯក​ជន​ និង​ វត្ត​មាន​របស់ ​អង្គ​ការ​សេវា​ប្រជា​ជន​អន្តរ​ជាតិ​ (PSI)​ ធ្វើ​ឱ្យ​ទី​ផ្សារ​មាន​ប្រការ​ប្រកួត​ប្រជែង​យ៉ាង​ខ្លាំង​ ។
ប៉ុន្តែ​លោក​វាសនា​បាន​និយាយ​ថា ​យុទ្ធ​សាស្ត្រ​របស់​អង្គ​ការ​សេវា​ប្រជា​ជន​ខ្មែរ​(PSK)​  ដែល​ណែ​នាំ​ឱ្យ​ប្រើ​ស្រោម​អនា​ម័យតម្លៃ​សម​ល្មម​ដល់​មហា​ជន​ បាន​ធ្វើ​ឱ្យ​អ្នក​ប្រើ​ប្រាស់ ​អាច​ប្តូរ​ទៅ​ទិញ​ស្រោម​អនា​ម័យ​ពាណិជ្ជ​កម្ម​ដែល​មាន​ជម្រើស​ផ្សេង​ៗ​ ហើយ​ជា​បណ្តើរ​ៗ ​បង្កើត​បាន​នូវ​ទី​ផ្សារ​ដែល​មាន​និរន្តរ​ភាព​មួយ ​។
 
លោក​ Suresh​ Krishnan​ម្ចាស់​សហ​គ្រាស​ Dhanam​ដែល​ចែក​ចាយ​លក់​ស្រោម ​អនា​ម័យ​ Moods​ប៉ាន់​ប្រមាណ​ថា​វិស័យ​ឯក​ជន​ស្រោម​អនា​ម័យ​កំពុង​រីក​លូត​លាស់​ក្នុង​ អត្រា​ប្រហែល ​៣០% ​ក្នុង​មួយ​ឆ្នាំ ​។ ​ប្រហែល​២​ឆ្នាំ​កន្លង​ទៅ ​គាត់​លក់​បាន​ប្រហែល​ជា ​ មួយ​ពាន់​ស្រោម​ក្នុងមួយ​ខែ ​។ ​បច្ចុ​ប្បន្ន​គាត់​លក់​បាន​ប្រហែល​២​ម៉ឺន​ស្រោម​ក្នុង​មួយ​ខែ​ ។
 
តាមលោក​ Krishnan​ វិស័យ​ឯក​ជន​ដែល​កំពុង​ពង្រីក​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ជា​ ច្រក​ចូល​នៃ​ផលិត​ផល​ដែល​មិន​បាន​ចុះ​បញ្ជី ​និង​ គ្មាន​សុវត្ថិ​ភាព​ ដែល​គាត់​បាន​ប៉ាន់​ស្មាន​ ថា​បច្ចុ​ប្បន្ន​មាន​ម៉ាក​សញ្ញា​ស្រោម​អនា​ម័យ​ប្រហែល​ជា​ចំនួន​៩​ ដែល​មិន​បាន​ចុះ​បញ្ជី ​កំពុង ​គេច​ពន្ធ​នាំ​ចូល​មក​ក្នុង​ប្រទេស​ ដែល​តាម​ការ​ប៉ាន់​ស្មាន​របស់​គាត់​គឺ​លើស​ពី​ចំនួន​ផលិត​ ផល​ដែល​បាន​ចុះ​បញ្ជី ​គឺ​មាន​ប្រហែល​ជា ​៨​ម៉ាក​សញ្ញា​ប៉ុណ្ណោះ ​។
 
លោក​ស្រី ​Marie​-​Odile​ Emond ​ប្រធាន​អង្គ​ការ​យូ​អិន​អេដស៍​ (UNAIDS) ​ប្រចាំ ​កម្ពុជា​បាន​និយាយ​ថា ​ការរីក​ចម្រើន​នៃ​វិស័យ​ឯក​ជន​ គឺ​ជា​ការ​ចង្អុល​បង្ហាញ​ដ៏​រឹង​មាំ​មួយ​ថា ​តម្រូវ​ការ​ស្រោម​អនា​ម័យ​កំពុង​មាន​ការ​កើន​ឡើង​ ដែល​វា​មាន​សារៈ​សំខាន់​យ៉ាង​ខ្លាំង​នៅ ​ពេល​ដែល​ជំនួយ​ពី​អង្គ​ការ​សុខ​ភាព​សំខាន់​ៗ​កំពុង​ត្រូវ​បាន​កាត់​បន្ថយ​ នៅ​គ្រា​ដែល​កម្ពុជា ​បាន​បោះ​ជំហាន​យ៉ាង​សំខាន់​ក្នុង​ការ​កាត់​បន្ថយ​អត្រាឆ្លង​មេ​រោគ​អេដស៍​/​ជំងឺ​អេដស៍​ ។
 
លោក​ស្រី ​Marie​-​Odile Emond​ បាន​និយាយ​ថា ​“​ចំនួន​ស្រោម​អនា​ម័យ​ឥត​គិត​ថ្លៃ ​មាន​កាន់​តែ​តិច​ទៅ ​បើ​ទោះ​ជា​គេ​អាច​រក​ទិញ​បាន​ក្នុង​តម្លៃ​ថោក​ពី​អង្គ​ការ​នា​នា​ក៏​ដោយ ​។ ​ប៉ុន្តែ​មនុស្ស​កាន់​តែ​ច្រើន​ទិញ​ស្រោម​ពី​ឱសថ​ស្ថាន​ ហើយ​នោះ​គឺ​ប្រែ​ក្លាយ​ទៅ​ជា​រឹត​តែ​អាច​ ទទួល​យក​បាន​ ព្រោះ​ថា​គ្មាន​ការ​អៀន​ខ្មាស​ ឬ​ភ័យ​ខ្លាច​ដូច​ពី​មុន​ ហើយ​កម្រិត​ចំណូល​ ក៏​មាន​ការ​កើន​ឡើង​ដែរ​”​ ។
 

“ការ​ប្រកួត​ប្រជែង​រវាង​ក្រុម​ហ៊ុន​ឯក​ជន​គឺ​ជា​រឿង​ល្អ ​ដោយ​ហេតុ​ថា​វា​បាន​ធ្វើ​ឱ្យ​តម្លៃ ​ស្រោម​អនា​ម័យ​ចុះ​ទាប​ ប៉ុន្តែ​ការ​ប្រឈម​បន្ទាប់​ទៀត​គឺ​ថា ​គេ​ត្រូវ​ពិនិត្យ​មើល​តើ​រដ្ឋា​ភិបាល​ អាច​ជំនួស​អង្គ​ការ​ក្រៅ​រដ្ឋា​ភិបាល​ឬ​ទេ ​ហើយ​រក​ឱ្យ​ឃើញ ​និង​ បែង​ចែក​មធ្យោ​បាយ​ពន្យារ​ កំណើត​ដល់​ប្រជា​ពល​រដ្ឋ​ក្រី​ក្រ​ ក្នុង​គ្រា​ដែល​ជំនួយ​ពី​ក្រៅ​ប្រទេស​កំពុង​ធ្លាក់​ចុះ​”​ ។ 

អត្ថ​បទ​និង​រូប​ភាព​ខាង​លើ​នេះ ​ដក​ស្រង់​ទាំង​ស្រុង​ចេញ​ពីៈ​ http://www.cambodiadaily.com/business/in-condom-market-a-growing-private-sector-72352/