ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៣
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៣
​កិច្ចប្រជុំ​លើក​ទី៥៣នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៣
​ថ្វាយ​កម្រងផ្កា​គោរព ព្រះ​វិញ្ញាណក្ខន្ធ​ព្រះករុណា “ព្រះ​បរម​រតន​កោដ្ឋ”
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

រោគ​សញ្ញា​នៃ​ជំងឺ​អេដស៍

តើ​មេ​រោគ​អេដស៍​មាន​រោគ​សញ្ញា​យ៉ាង​ដូច​ម៉េ្តច​?
មេ​រោគ​អេដស៍​(HIV)​មាន​រោគ​សញ្ញា​ផ្សេង​ៗ​ពី​គ្នា​អា​ស្រ័យ​ទៅ​លើ​បុគ្គល​ម្នាក់​ៗ​និង​ដំណាក់​​កាល​​នៃ​​ជំងឺ​​​ដែល​អ្នក​កំពុង​មាន​។
 
ដំណាក់​កាល​ដំបូង​នៃ​មេ​រោគ​អេដស៍​(HIV)​​៖​ រោគ​សញ្ញា​
 
ក្នុង​រយៈ​ពេល​២​-​៤​សប្តាហ៍​ដំបូង​បន្ទាប់​ពី​ការ​ឆ្លង​មេ​រោគ​អេដស៍ ​មនុស្ស​ជា​ច្រើន​ (​ប៉ុន្តែ​មិន​មែន​ទាំង ​អស់​​គ្នា​​ទេ​) មាន​រោគ​សញ្ញា​ដូច​ជា​គ្រុន​ផ្តា​សាយ​ដែល​ជា​រឿយ​ៗ​ត្រូវ​បាន​គេ​ពិ​ពណ៌នា​ថា​ជា​«â€‹áž‡áŸ†áž„ឺ​គ្រុន​ ផ្តា​សាយ​ដ៏​អា​ក្រក់​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​» ​។​រោគ​សញ្ញា​នេះ​គេ​ហៅ​ថា â€‹«â€‹ážŸáž‰áŸ’ញា​នៃ​ការ​ឆ្លង​មេ​រោគ ​អេដស៍​នៅ​គ្រា​ដំបូង​» ​ហើយ​វា​ជា​ការ​ឆ្លើយ​​តប​នៃ​សារ​ពាង្គ​កាយ​ជា​លក្ខណៈ​ធម្ម​ជាតិ​ចំពោះ​ការ​ឆ្លង​ មេ​រោគ​អេដស៍​។​រោគ​សញ្ញា​មេ​រោគេ​អដស៍​នៅ​ដំណាក់​កាល​ឆ្លង​ដំបូង​អាច​រួម​បញ្ចូល​នូវ​សញ្ញា​ដូច ​ត​ទៅ​នេះ ​៖
  • គ្រុន​ក្តៅ​
  • ហើម​ក្រ​ពេញ​
  • រលាក​បំពង់​ក​
  • រលាក​រោល​និង​កន្ទួល​ស្បែក​
  • អស់​កម្លាំង​ល្ហិត​ល្ហៃ
  • ឈឺ​សាច់​ដុំ​និង​សន្លាក់​ឆ្អឹង
  • ឈឺ​ក្បាល​
រោគ​សញ្ញា​ទាំង​នេះ​អាច​កើត​ឡើង​ចាប់​ពី​ពីរ​បី​ថ្ងៃ​រហូត​ដល់​បី​បួន​សប្តាហ៍​។​ទោះ​ជា​យ៉ាង​នេះ​​ក្តី​អ្នក​ មិន​គួរ​សន្មត​ថា​អ្នក​មាន​ផ្ទុក​មេ​រោគ​អេដស៍​នោះ​ទេ​ប្រសិន​បើ​អ្នក​មាន​រោគ​សញ្ញា​ទាំង​នេះ​ព្រោះ​ថា​រោគ​សញ្ញា​នី​មួយ​ៗ​នៃ​រោគ​សញ្ញា​ទាំង​នេះ​អាច​បណ្តាល​មក​ពី​ជំងឺ​ផ្សេង​ទៀត​ក៏​ថា​បាន​។​ផ្ទុយ​ទៅ​វិញ​មិន​មែន​មនុស្ស​គ្រប់​រូប​ដែល​ឆ្លង​មេ​រោគ​អេដស៍​សុទ្ធ​តែ​មាន​​ប្រតិ​កម្ម​ឆ្លើយ​តប​ទៅ​នឹង​សារ​ពាង្គ​កាយ​នោះ​​​​ក៏​ទេ​ដែរ​។​មនុស្ស​ជា​ច្រើន​ឆ្លង​មេ​រោគ​អេដស៍​ហើយ​មិន​ចេញ​រោគ​សញ្ញា​អ្វី​ទាំង​អស់​នៅ​ក្នុង​រយៈ​ពេល ​១០​ឆ្នាំ​ឬ​ច្រើន​ជាង​​នេះ​។​
 
អ្នក​អាច​មិន​ដឹង​ថា​តើ​អ្នក​មាន​ផ្ទុក​មេ​រោគ​អេដស៍​ដោយ​សារ​តែ​រោគ​សញ្ញា​នោះ​ទេ​។មធ្យោ​បាយ​តែ​មួយ​គត់​ដែល​ឱ្យ​អ្នក​ដឹង​ពិត​ប្រាកដ​ថា​អ្នក​មាន​ផ្ទុក​មេរោគ​អេដស៍​ឬ​អត់​នោះ​គឺ​ការ​ធ្វើ​តេស្ត​ឈាម​។
 
គឺ​ជា​ការ​មាន​សារ​សំខាន់​ដែល​អ្នក​ត្រូវ​ចង​ចាំ​ថា​មាន​ឬ​គ្មាន​រោគ​សញ្ញា​ក៏​ដោយ​អ្នក​នៅ​តែ​ស្ថិត​ក្នុង​​ស្ថាន​​ភាព​គ្រោះ​ថ្នាក់​ខ្ពស់​ជា​ពិ​សេស​មួយ​ក្នុង​ការ​ចម្លង​មេ​រោគ​អេដស៍​(HIV)​ទៅ​អោយ​ដៃ​គូ​រួម​ភេទ​ឬ​ដៃ​គូ​ប្រើ​ប្រាស់​ថ្នាំ​ញៀន​របស់​អ្នក​នៅ​អំឡុង​ពេល​នេះ​ព្រោះ​ថា​ក្នុ​ង​លំ​ហូរ​ឈាម​របស់​មាន​​កំរិត​មេរោគ​HIV​​ខ្ពស់​។នៅ​ដំណាក់​កាល​នេះ​មាន​សារ​សំខាន់​ណាស់​ក្នុង​ការ​បន្ថយ​ហា​និ​ភ័យ​នៃ​ការ​ចម្លង​មេ​រោគ​អេដស៍​។
 
ដំ​ណាក់​ការ​ទី​២​នៃ​រោគ​សញ្ញា​មេ​រោគ​អេដស៍​៖
 
បន្ទាប់​ពី​ដំណាក់​កាល​ទី​១​នៃ​ការ​ឆ្លង​មេ​រោគ​អេដស៍​រួច​ហើយ​ជម្ងឺ​បាន​ឈា​ន​ដល់​ដំណាក់​កាល​មួយ​ទៀត​ដែល​ភា​សា​អង់​គ្លេស​ហៅ​ថា​គ្លី​និខ​ល​ឡេ​តឹ​ន​ស៊ី​ស្តេត â€‹(​Clinical ​Latency ​Stage​)​ áŸ”​ពាក្យ​ថា​ឡេ​តឹន​ស៊ី​(​Latency​) ​មាន​ន័យ​ថា​ជា​ដំ​ណាក់​កាល​មួយ​ដែល​មេ​រោគ​ចូល​ទៅ​រស់​នៅ​ឬ​អភិ​វឌ្ឍន៍​ខ្លួន​ក្នុង​ខ្លួន​មនុស្ស​ដោយ​មិន​បាន​បង្កើត​ជា​រោគ​សញ្ញា​អ្វី​ឡើយ​។​ក្នុង​ដំណាក់​កាល​គ្លី​និ​ខល​ឡេ​តឹន​ស៊ី​នេះ​អ្នក​ដែល​បាន​ឆ្លង​មេ​រោគ​អេដស៍​រស់​នៅ​ហាក់​ដូច​ជា​គ្មាន​រោគ​សញ្ញា​ដែល​ទាក់​ទង​នឹង​មេ​រោគ​អេដស៍​អ៊ី​ចឹង​។ (ដំ​ណាក់​កាល​នេះ​ជួន​កាល​គេ​អោយ​ឈ្មោះ​ថា​អា​ស៊ី​ម្ព​ថុ​ម៉ា​ធិក​ហ៊ី​វ​អ៊ិន​ហ្វិច​ស្ស៊ឹន​ឬ​ក្រូ​និច​ហ៊ីវ​អ៊ិន​ហ្វិច​ស៊្សឹន​-​ Asymptomatic ​HIV​ infection ​or​ Chronic​ HIV​ infection​)​ áŸ” áž“ៅ​ដំណាក់​កាល​គ្លី​និ​ខល​ស្តេត​នេះ​មេ​រោគ​អេដស៍​ក​កើត​ឡើង​ក្នុង​កំរិត​ទាប​ណាស់​បើ​ទោះ​ជា​វា​នៅ​មាន​​សកម្ម​ភាព​​រស់​រវើក​ក៏​ដោយ​។​
 
ប្រសិន​បើ​អ្នក​កំពុង​ព្យា​បាល​មេ​រោគ​អេដស៍​អ្នក​ប្រហែល​ជា​រស់​នៅ​ជា​មួយ​នឹង​ដំ​ណាក់​កាល​គ្លី​និ​ខល​ស្តេត​នេះ​រាប់​ទស​វត្ស​ពី​ព្រោះ​ការ​ព្យា​បាល​របៀប​នេះ​អាច​ជួយ​បង្រ្កាប​មេ​រោគ​បាន​។សម្រាប់​មនុស្ស​ដែល​មិន​ព្យា​បាល​ជម្ងឺ​អេដស៍​ ដំណាក់​កាល​គ្លី​និ​ខល​ឡេ​តឹន​ស៊ី​ស្តេត​នេះ​អាច​មាន​រយៈ​ពេល​ត្រឹម​តែ​១០​ឆ្នាំ​ប៉ុណ្ណោះ​ប៉ុន្តែ​សម្រាប់​អ្នក​ខ្លះ​ទៀត​មេ​រោគ​អាច​វិ​វត្ត​តាម​រយៈ​ដំណាក់​កាល​នេះ​កាន់​តែ​រហ័ស​។ áž‘ោះ​​ជា​យ៉ាង​នេះ​ក្តី​អ្នក​ត្រូវ​ចាំ​ថា​មនុស្ស​ដែល​ស្ថិត​ក្នុង​ដំណាក់​កាល​ទី​២​នេះ​នៅ​តែ​អាច​ចម្លង​មេ​រោគ​​អេដស៍​ទៅ​អោយ​អ្នក​ដ៏ទៃ​បាន​បើ​ទោះ​ជា​ពួក​គេ​កំពុង​ព្យា​បាល​មេ​រោគ​អេដស៍​ហើយ​បើ​ទោះ​ជា​ការ​ព្យា​បាល​មេ​រោគ​អេដស៍​អាច​ជួយ​បន្ថយ​កំរិត​នៃ​ការ​ឆ្លង​មេ​រោគ​អេដស៍​ក៏​ដោយ​។​
 
សារ​ជា​ថ្មី​ម្តង​ទៀត​មធ្យោ​បាយ​តែ​មួយ​គត់​ដើម្បី​អោយ​ប្រា​កដ​ថា​តើ​អ្នក​មាន​ផ្ទុក​មេ​រោគ​អេដស៍​ឬ​ទេ​អ្ន​ក​ត្រូវ​តែ​ទៅ​ធ្វើ​តេស្ត​ឈាម​។
 
ដំណាក់​កាល​ទី​៣​នៃ​រោគ​សញ្ញា​អេដស៍​៖​ការ​វិ​វត្តន៍​ទៅ​រក​ជម្ងឺ​អេដស៍
 
ប្រសិន​បើ​អ្ន​ក​មាន​ផ្ទុក​មេ​រោគ​អេដស៍​ហើយ​អ្នក​មិន​បាន​ព្យា​បាល​វា​នោះ​ជាយ​ថា​ហេតុ​មេ​រោគ​នឹង​បំផ្លាញ​ប្រព័ន្ធ​ការ​ពារ​រាង្គ​កាយ​របស់​អ្នក​អោយ​កាន់​តែ​ចុះ​ខ្សោយ​ទៅ​ៗ​។នៅ​ពេល​នេះ​រោគ​សញ្ញា​មួយ​ចំនួន​ទៀត​បាន​លេច​ឡើង​៖
 
  • ស្រកទម្ងន់យ៉ាងលឿន
  • គ្រុនក្តៅផ្ទួនៗឬបែកញើសច្រើននៅពេលយប់
  • អស់កម្លាំងល្ហិតល្ហៃរកអ្វីប្រដូចគ្មាន
  • ហើមក្រពេញ (ពងបែក) នៅក្រោមឃ្លាកក្រលៀននិងកញ្ចឹងករយៈពេលយូរ
  • រាគរូសរយៈពេលជាងមួយសប្តាហ៍
  • ដំបៅឬរលាកបបូរមាត់រន្ធគូថនិងអង្គជាតិ (ប្រាប់ភេទ)
  • រលាកទងសួត
  • មានស្នាមជាំពណ៌ក្រហមពណ៌ផ្កាឈូកឬពណ៌ស្វាយនៅលើស្បែកក្រោមស្បែកក្នុងមាត់ប្រមុះឬត្របកភ្នែក។
  • ឆាប់ភ្លេចភ្លាំងកើតរោគតប់ប្រម៉ល់ក្នុងចិត្តហើយប្រព័ន្ធប្រសាទដំណើរការមិនរៀបរយ។ល។
រោគ​សញ្ញា​នី​មួយ​ៗ​ក្នុង​ចំណោម​រោគ​សញ្ញា​ទាំង​នេះ​អាច​មាន​ជាប់​ទាក់​ទង​ទៅ​នឹង​រោគ​សញ្ញា​ផ្សេង​ទៀត​។​ហេតុ​នេះ​ ážŠáž¼áž…​ការ​កត់​សម្គាល់​ពី​ខាង​ដើម​មក​ដែរ​មធ្យោ​បាយ​តែ​មួយ​គត់​ដើម្បី​អោយ​ប្រាកដ​​ថា​អ្នក​មាន​ផ្ទុក​មេ​រោគ​អេដស៍​ឬ​អត់​នោះ​អ្នក​ត្រូវ​តែ​ទៅ​ពិនិត្យ​ឈាម​។ ážšáŸ„គ​​សញ្ញា​ភាគ​ច្រើន​ក្នុង​ចំណោម​រោគ​សញ្ញា​ទាំង​នេះ​ហើយ​និង​ជម្ងឺ​អេដស៍​គឺ​បណ្តាល​មក​ពី​ការ​ឆ្លង​ពី​​ជម្ងឺ​​ឱកាស​និយម​ដែល​កើត​ឡើង​ដោយ​សារ​តែ​ប្រព័ន្ធ​ការ​ពារ​រាង្គ​កាយ​របស់​អ្នក​ត្រូវ​បាន​បំ​ផ្លាញ​៕
 
 
(អត្ថបទនេះដកស្រង់ទាំងស្រុងចេញពីគេហទំព័រ http://www.aids.gov/hiv-aids-basics/hiv-aids-101/signs-and-symptoms/)