ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៣
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៣
​កិច្ចប្រជុំ​លើក​ទី៥៣នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៣
​ថ្វាយ​កម្រងផ្កា​គោរព ព្រះ​វិញ្ញាណក្ខន្ធ​ព្រះករុណា “ព្រះ​បរម​រតន​កោដ្ឋ”
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
Visitors Counter:

NAA Vistor Counter

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី អញ្ចើញជាអធិបតី សំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍

បន្ទាប់ពីបានបំពេញការងារ រយៈកាលមួយឆ្នាំ២០១៧នេះ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ នៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានរៀបចំកិច្ចជួបប្រជុំប្រចាំ(ឆ្នាំសាកល) នាថ្ងៃច័ន្ទ ៨កើត ខែបុស្ស ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ គ.ស. ២០១៧ ក្រោមអធិបតីភាពរបស់​ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងរំលឹកពីសមិទ្ធផលការងារ​ដែលអាជ្ញាធរជាតិបានបំពេញ និងបានថ្លែង អំណរគុណដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់នៃ​អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដែលបានសហការ​ចូលរួមចំណែក និង សម្រេចបានជោគជ័យយ៉ាងច្រើនក្នុងឆ្នាំ២០១៧នេះ ។
ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិក៏បានរំលឹកអោយ​មន្រ្តីរាជការក្រោមឱវាទ ខិតខំប្រកាន់ខ្ជាប់ សាមគ្គីផ្ទៃក្នុង វិន័យការងារ និងបន្តរៀនសូត្រ ពង្រីកបង្កើនចំណេះដឹងជាលំដាប់​តាមរយៈបច្ចេកវិទ្យាព័ត៌មាន​សម័យទំនើបបច្ចុប្បន្ន។
បន្ថែមលើកិច្ចការងារស្នូលរបស់អាជ្ញាធរជាតិ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានជំរាបជូនព័ត៌មាន និងស្ថានភាពសេដ្ឋកិច្ច នយោបាយ ពិភពលោក តំបន់ និងការរីកចម្រើនសេដ្ឋកិច្ច ការកាត់បន្ថយភាពក្រីក្រ និងការលើកកំពស់​ជីវភាពរស់នៅ និងសុខមាលភាព​របស់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ក្រោមដំបូលសន្តិភាព និងបន្តកសាងផ្លូវថ្នល់ ការបន្តលើកំពស់គុណភាពវិស័យអប់រំជាទូទៅ ការបណ្តុះបណ្តាលជំនាញបច្ចេកទេស វិជ្ជាជីវគ្រប់វិស័យ លើកកំពស់ធនធានមនុស្ស ធនធានបញ្ញា ទាក់ទាញអោយមានការបណ្តាក់ទុន បង្កើនការវិនិយោគពីក្រៅប្រទេស សាងសង់រោងចក្រថ្មីៗ បង្កើតការងារថ្មីៗ បង្កើនការងារបន្ថែមទៀត។
ទាំងនេះជួយអោយបងប្អូនប្រជាពលរដ្ឋ ក្មួយៗយុវជន មានមុខរបរ មានអាជីព ប្រកបរបរចិញ្ចឹមជីវិត មានចំណូលកាន់តែប្រសើ រស់នៅកាន់តែងាយស្រួល និងរីកចម្រើនបន្ថែមទៀតពីមួយឆ្នាំទៅមួយឆ្នាំ។
បច្ចុប្បន្ន ក្មួយៗយុវជនកម្មករ រោងចក្រសហគ្រាស ទទួលបាន ការថែទាំសុខភាព ព្យាបាលជំងឺដោយមានរបបសន្តិសុខសង្គម​​ជាអ្នកជួយបង់ថ្លៃជំនួស។ រាជរដ្ឋាភិបាលបានរៀបចំ និងដាក់អោយដំណើការណ៍​គោលនយោបាយ ជួយអោយ ក្មួយៗជាកម្មករកម្មការី នឹង មានប្រាក់ចូលនិវត្តដល់វ័យចាស់ជរាចូលនិវត្ត។
ឯកឧត្តមទេសរដ្ឋមន្រ្តីក៏បានអំពាវនាវមន្រ្តីរាជការទាំងអស់ ជួយផ្សព្វផ្សាយអំពីសារៈសំខាន់នៃ ការដឹកនាំ និងការរក្សាស្ថេរភាពនយោបាយ អោយបានដល់សមាជិកក្រុមគ្រួសារ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទូទៅ អំពីសារសំខាន់​នៃ​ស្ថេរភាពសង្គម នយោបាយ និងសេដ្ឋកិច្ច ដោយគ្មានចលាចលបង្កឡើងដោយ​ក្រុមប្រឆាំងនឹងការរីកចម្រើន​របស់ជាតិ។