ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
Visitors Counter:

NAA Vistor Counter

ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ មណ្ឌល​តំណាង​តំបន់​ប៉ាស៊ីហ្វិក​ខាងលិច​ស្តីពីការរៀបចំ​យុទ្ធសាស្រ្ត​​មូលនិធិសកល តាមវីដេអូខនហ្វឺរេន

នៅរសៀលថ្ងៃព្រហស្បតិ៍ ២រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ ចាប់ពីម៉ោង១៖០០ ដល់ ៤៖១៥រសៀល ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរ និងជាសមាជិក​ក្រុមប្រឹក្សាភិបាល​មូលនិធិសកល បានដឹកនាំកិច្ចប្រជុំ​ពិគ្រោះយោបល់​មណ្ឌលតំណាង​តំបន់ ប៉ាស៊ីហ្វិក​ខាងលិច​ស្តីពីការរៀបចំ​យុទ្ធសាស្រ្ត​មូលនិធិសកល តាមវីដេអូ​ខនហ្វឺរេន កម្មវិធីBlueJeans។

កិច្ចប្រជុំពិគ្រោះយោបល់នេះមានការចូលរួមពី ៖ លោកជំទាវ រ៉ូសលីន ម៉ូរូតា (Roslyn Maurota) អនុប្រធាន​ក្រុមបប្រឹក្សាភិបាល​មូលនិធិសកល លោក អៀម៉ុន មឺហ្វី (Eamonn Murphy) នាយកអង្គការ UNAIDSប្រចាំតំបន់​អាស៊ីប៉ាស៊ីហ្វិក លោកស្រីបណ្ឌិត វ្លាដាំងកា អែនឌ្រីវ៉ា (Vladanka Andreeva) នាយកអង្គការUNAIDS ប្រចាំកម្ពុជា លោកវេជ្ជបណ្ឌិត រ៉ូដែល ណូដូរ៉ា (Rodel Nodora) តំណាង       អង្គការសុខភាព​ពិភពលោក​ប្រចាំតំបន់ប៉ាស៊ីហ្វិក​ខាងលិច លោកវេជ្ជបណ្ឌិត ជីម ទូឡុច (Jim Tulloch) សមាជិកគណៈកម្មាធិការ​យុទ្ធសាស្រ្ត​មូលនិធិសកល ព្រមទាំងឯកឧត្តម អស់លោក អ្នកស្រីជា ប្រធាន និងអ្នកតំណាង​យន្តការ​សម្របសម្រួល​មូលនិធិសកល​ប្រចាំតំបន់​ប៉ាស៊ីហ្វិក​ខាងលិច​មកពីប្រទេស កម្ពុជា ចិន វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី ប៉ាពូអាស៊ីណូវែលហ្គីនេ ណូរូ វ៉ានូទូ ក្រុមយុទ្ធសាស្រ្ត​មូលនិធិសកល និងថ្នាក់ដឹកនាំ​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ ចំនួន៣០គណនី (account) ស្មើនឹងអ្នក​ចូលរួមប្រមាណ៤០នាក់។

កិច្ចប្រជុំបានដំណើរការតាមរបៀបវារៈដូចខាងក្រោម ៖
    ១) សុន្ទរកថាស្វាគមន៍ដោយឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរ និងជាសមាជិកក្រុមប្រឹក្សាភិបាល​មូលនិធិសកល
    ២) សុន្ទរកថាបើកកិច្ចប្រជុំពិគ្រោះ​យោបល់ដោយ លោកជំទាវ រ៉ូសលីន ម៉ូរូតា អនុប្រធានក្រុមបប្រឹក្សាភិបាល​មូលនិធិសកល
    ៣) បទបង្ហាញរបស់ លោក អៀម៉ុន មឺហ្វី នាយកអង្គការ UNAIDSប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក
    ៤) ចំណាប់អារម្មណ៍របស់លោកវេជ្ជបណ្ឌិត រ៉ូដែល ណូដូរ៉ា តំណាងអង្គការសុខភាព​ពិភពលោក​ប្រចាំតំបន់​ប៉ាស៊ីហ្វិក​ខាងលិច
    ៥) បទបង្ហាញរបស់អ្នកនាង សូហ្វៀ ខដដឺរ៉ូ (Sofia Cordero) នៃក្រុមយុទ្ធសាស្រ្ត​មូលនិធិកសកល
    ៦) បទបង្ហាញ និងចំណាប់​អារម្មណ៍​របស់លោកវេជ្ជបណ្ឌិត ជីម ទូឡុច
    ៧) កិច្ចពិភាក្សាអំពី ដោយមាន​វាគ្មិនកិត្តិយស និងវាគ្មិនពិសេស​ដូចខាងក្រោម ៖
    ១) ឯកឧត្តមសាស្ត្រាចារ្យ ផាំ ឡេ តន់ (Pham Le Tuan) អតីតអនុរដ្ឋ​មន្ត្រីសុខាភិបាល និងជាប្រធានយន្តការ​សម្របសម្រួល​មូលនិធិសកល​វៀតណាម
    ២) អ្នកស្រី ស៊ូឡា ប៊ូលូ (Siula Bulu) ប្រធានយន្តការ​សម្របសម្រួល​មូលនិធិសកលវ៉ានូទូ
    ៣) លោក ជួប សុខចំរើន អនុប្រធានគណៈកម្មាធិការសម្របសម្រួលមូលនិធិសកកម្ពុជា និងជានាយកប្រតិបត្តិអង្គការខាណា
    ៤) អ្នកស្រីបណ្ឌិត វ្លាដាំងកា អែនឌ្រីវ៉ា នាយកអង្គការUNAIDS ប្រចាំកម្ពុជា
    ៥) អ្នកនាង អាណា ម៉ាល់សិន (Anna Maalsen) ប្រធានក្រុមសេវាសុខាភិបាលសកលតំណាង​អង្គការសុខភាព​ពិភពលោក ប្រចាំប៉ាពូអាស៊ីណូវែលហ្គីណេ
    ៦) អ្នកនាង អ៊ីងគ្រីត ខ្លាសតុនប៊ឺរី (Ingrid Glastonbury) សមាជិកយន្តការសម្រប​សម្រួល​មូលនិធិសកល​ប៉ាពូអាស៊ីណូវែលហ្គីណេ
    ៨)    វេទិកាសំណួរចម្លើយ
    ៩)    ការបូកសរុបរបស់លោកវេជ្ជបណ្ឌិត ជីម ទូឡុច សមាជិកគណៈកម្មាធិការយុទ្ធសាស្រ្ត​មូលនិធិសកល
    ១០) ប្រសាសន៍បិទកិច្ចប្រជុំពិគ្រោះយោបល់​ដោយឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី។