ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
Visitors Counter:

NAA Vistor Counter

អ្នកប្រឹក្សាយោបល់មិត្ត[អប់រំមិត្ត]កម្ពុជា ជួយពង្រឹងការព្យាបាលមេរោគអេដស៍ ក្នុងវិបត្តិជំងឺកូវីដ-១៩

កៅអីនៅបន្ទប់រង់ចាំរបស់គ្លីនិក​មេរោគអេដស៍​នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក្នុងរាជធានី​ភ្នំពេញ​នៃប្រទេស​កម្ពុជា ត្រូវ​បាន​ដាក់​ឱ្យអង្គុយ​ដោយ​ប្រុងប្រយ័ត្ន​នៅចម្ងាយ​២-៣ម៉ែត្រពីគ្នា។ អ្នកជំងឺដែល​អង្គុយ​នៅក្នុង​បន្ទប់រង់ចាំ​នោះពាក់ម៉ាស់​ដើម្បីបង្ការ​កុំឱ្យឆ្លង​ជំងឺកូវីដ-១៩។ នៅពីក្រោយ​តុទទួលភ្ញៀវតូចមួយ មានស្រ្តី​មួយក្រុម​ដែលរស់នៅ​ជាមួយ​មេរោគអេដស៍ ជាបុគ្គលិក​ដ៏សំខាន់​របស់គ្លីនិក។ ពួកគេគឺ​ជាសមាជិក​សមាគម​អ្នកប្រើប្រាស់​ថ្នាំពន្យារជីវិត (AUA) ដែលផ្តល់ការ​ប្រឹក្សា​យោបល់ យល់ដឹង​ពីការព្យាបាល និងគាំទ្រ​អ្នករស់នៅ​ជាមួយ​មេរោគអេដស៍។

លោកស្រី សូ ធារី គឺជាអ្នកប្រឹក្សាយោបល់​សមាគមអ្នក​ប្រើប្រាស់​ថ្នាំពន្យារ​ជីវិតមួយរូប ដែលបានរស់នៅ​ជាមួយ​មេរោគអេដស៍​អស់រយៈពេល​១៥ឆ្នាំមកហើយ។ គាត់និយាយ​ថា “ខ្ញុំផ្តល់នូវសេវាប្រឹក្សា​យោបល់​ជារៀងរាល់ថ្ងៃ”។ “ខ្ញុំមិនបានឈប់ មិនមកធ្វើការទេ ទោះបីជាខ្ញុំ​ភ័យខ្លាចថា អាចឆ្លងជំងឺកូវីដ-១៩ក្តី”។

មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត គឺជាកន្លែងផ្តល់​ការព្យាបាល​មេរោគអេដស៍​ទី១នៅកម្ពុជា។ ជាច្រើនឆ្នាំ​ក្រោយមក មន្ទីរពេទ្យនេះ​កំពុងត្រូវ​បានប្រើប្រាស់​ជាមជ្ឈ​មណ្ឌល​ជាតិ​ប្រយុទ្ធនឹង​ជំងឺកូវីដ-១៩ ដែលជា ហេដ្ឋារចនា​សម្ព័ន្ធគោល​ក្នុងការ​ប្រយុទ្ធនឹង​ជំងឺឆ្លងរាលដាល​សកលថ្មី។ គ្រួសារ​របស់ធារី មានការ​ព្រួយបារម្ភ ដោយគាត់នៅ​បន្តធ្វើការងារ​នៅក្នុងអំឡុង​ការរីករាលដាល​ជាសកល​ជំងឺកូវីដ-១៩ ប៉ុន្តែគាត់នៅ​បម្រើការងារ​ដូចជាទាហាន។ “ពួកគេគ្រប់គ្នា​ប្រាប់ឱ្យខ្ញុំ​ឈប់ធ្វើការ​នៅគ្លីនិកទៅ។ កូនៗ​របស់ខ្ញុំ​អង្វរខ្ញុំឱ្យមក​ផ្ទះឱ្យបានឆាប់។”

នាងបានធ្វើការបង្ការ ដោយរួម​មានការប្រើម៉ាស់ ស្រោមដៃ និងទឹកអាល់កុល​លាងសម្អាតដៃ ដើម្បីធានាថា គាត់មិនឆ្លង និងមិនចម្លង​មេរោគ​កូរ៉ូណាថ្មីទៅ​អ្នកជំងឺ គ្រួសារ និងអ្នក​ជិតខាង​របស់គាត់។ ការប្រុងប្រយ័ត្នកម្រិតនេះ បានជួយកម្ពុជា​ក្នុងចំណែកមួយ​យ៉ាងធំ​ទប់នឹង​ការរីករាលដាល​ជំងឺកូវីដ-១៩ ៖ នៅដើមខែ​មិថុនា ឆ្នាំ២០២០ មាន​ការ​ឆ្លង១២៦​ករណី និងការស្លាប់​សូន្យករណី​នៅក្នុងប្រទេស។

ឯកសារសម្រាប់ទាញយក

 ចំណងជើងទំហំការទាញយកឯកសារ
   CAMBODIAN PEER COUNSELLORS HELP MAINTAIN HIV TREATMENT DURING THE COVID-19 CRISIS0.13 MB