ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
Visitors Counter:

NAA Vistor Counter

កិច្ចប្រជុំថ្នាក់ដឹកនាំប្រចាំខែមិថុនា ឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍

នៅព្រឹកថ្ងៃអង្គារ ១០កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ចាប់ពីម៉ោង៩ព្រឹក អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ រៀបចំកិច្ចប្រជុំ​ថ្នាក់ដឹកនាំ​ប្រចាំខែមិថុនា ឆ្នាំ២០២០ ក្រោមអធិបតីភាព​ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី​ ប្រធានអាជ្ញាធរ។ កិច្ចប្រជុំនេះ​មានការចូលរួម​ពីឯកឧត្តម លោកជំទាវ លោក អ្នកកស្រី និងនាងកញ្ញា ជាអនុប្រធាន ទីប្រឹក្សា អគ្គលេខាធិការ អគ្គលេខាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ អនុប្រធាន​ការិយាល័យ និងមន្រ្តី ចំនួន ៦០នាក់។

កិច្ចប្រជុំដំណើរការតាមរបៀបវារៈដូចខាងក្រោម :
១) របាយការណ៍សង្ខេបស្តីពី​លទ្ធផល​​សកម្មភាព​​ការងារ​​របស់ថ្នាក់ដឹកនាំ និង​អគ្គលេខាធិការដ្ឋាន ដោយឯកឧត្តម​​អគ្គលេខាធិការ ឈឹម ឃិនដារ៉េត
២) ការឆ្លើយតបប្រកបដោយ​ចីរភាពឈាន​ទៅបញ្ចប់អេដស៍​ជាការគំរាម​ដល់សុខភាព​សាធារណៈតឆ្នាំ២០២៥ ដោយឯកឧត្តមអគ្គលេខាធិការ ឈឹម ឃិនដារ៉េត
៣) របាយការណ៍​ការងារស្តីពីការ​ឆ្លើយតបនឹង​មេរោគអេដស៍​ប្រកបដោយចីរភាព និងការដាក់បញ្ចូលការងារ​អេដស៍ក្នុងផែនការ​អភិវឌ្ឍន៍ឃុំ សង្កាត់ ដោយឯកឧត្តមអនុប្រធាន ទា ផលា
៤) មតិណែនាំ និងសំណេះសំណាល​របស់ឯកឧត្តមទេសរដ្ឋមន្ដ្រី។