ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៣
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៣
​កិច្ចប្រជុំ​លើក​ទី៥៣នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៣
​ថ្វាយ​កម្រងផ្កា​គោរព ព្រះ​វិញ្ញាណក្ខន្ធ​ព្រះករុណា “ព្រះ​បរម​រតន​កោដ្ឋ”
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
Visitors Counter:

NAA Vistor Counter

ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី អញ្ជើញជា​អធិបតី​ប្រកាស​តែងតាំង​ថ្នាក់ដឹកនាំ អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍

នាព្រឹក ថ្ងៃព្រហសត្បិ៍ ៤ រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣  ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩នេះ នៅទីស្នាក់ការ​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ បាន​រៀបចំ​ប្រកាស​តែងតាំង​ថ្នាក់ដឹកនាំ អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់​របស់ ឯកឧត្តម​ទេសរដ្ឋមន្ត្រី អៀង មូលី ប្រធាន​អាជ្ញាធរជាតិ​
ខណៈដែល ឯកឧត្តម​វេជ្ជបណ្ឌិត តែង គន្ធី អគ្គលេខា​ធិការ នៃអាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ ត្រូវបានដាក់​ឲ្យចូលនិវត្តន៍​ពីមុខងារ​សាធារណៈ និង​ត្រូវបាន​ព្រះមហាក្សត្រ​ឡាយព្រះហស្ដលេខា​តែងតាំង​ជាអនុប្រធាន​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ ឯកឧត្តម​ឱសថការី ឈឹម ឃិនដារ៉េត ត្រូវបាន​តែងតាំង​ជាអគ្គលេខា​ធិការថ្មី។

តាមសំណើររបស់ សម្តេចអគ្គ​មហា​សេនាបតី តេជោ នាយករដ្ឋមន្រ្តី ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជា​ណាចក្រ​កម្ពុជា ក៏បានប្រោស​ប្រទាន​ការតែងតាំង​និងតម្លើង​ឋានៈជូន ឯកឧត្តម ទា ផលា ជាអនុប្រធាន​អាជ្ញាធរជាតិ មានឋានៈ​ស្មើរដ្ឋមន្រ្តី ហើយ​មន្រ្តីជាន់ខ្ពស់​របស់អាជ្ញាធរជាតិ​ជាច្រើនរូប​ផ្សេងទៀត ក៏ត្រូវបាន​តែងតាំង ជាអនុប្រធាន ទីប្រឹក្សា​អាជ្ញាធរជាតិ និង ជានាយក​ខុទ្ទកាល័យ​ផងដែរ។

ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិ បានមាន​ប្រសាសន៍ថ្លែង ការកោត​សសើរ និងអរគុណ ជូនដល់​ថ្នាក់ដឹកនាំ និងមន្រ្តី​ទាំងអស់​ដែលបាន​ចូលរួម​ចំណែក​បំពេញ​ការងារ​ជូនអាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ ក្នុងបេស​កកម្ម ដឹកនាំ​សម្របសម្រួល​កិច្ចការ​ប្រយុទ្ធនឹង​ជំងឺអេដស៍ សំរាប់​ព្រះរាជាណាចក្រកម្ពុជា​របស់យើង។

ឯកឧត្តមបាន​មានប្រសាសន៍ រំលឹក លើកទឹកចិត្ត​ជូនមន្រ្តី ដែលទើប​បានទទួល​ការតែងតាំងថ្មី សូមបន្ត​ចូលរួម​ចំណែក​អោយបាន​សកម្មថែមទៀត ព្រោះថា​កិច្ចការ​បង្កាការ​ឆ្លងរាលដាល និង ឆ្លើយតប​ទៅនឹង​មេរោគអេដស៍ និងជំងឺអេដស៍ ត្រូវការចលនា​ចូលរួម​គ្រប់ពេលវេលា គ្រប់វិស័យ គ្រប់បុគ្គល និងគ្រប់​ទីកន្លែង​ជាចលនា​ជាតិ​ដែលមាន​និរន្តរភាព បើទោះជា​ព្រះរាជាណា​ចក្រ​កម្ពុជាបាន ទទួល​ជោគជ័យ​ច្រើនហើយ​ក៏ដោយ ក៏ការឆ្លង​រាលដាល​មេរោគអេដស៍ អាចនឹង​ស្ទុះខ្លាំងឡើងវិញ​បើសិនជា យើង​ម្នាក់ៗខ្វះការ​ប្រុងប្រយ័ត្ន ។


ព័ត៌មានផ្សព្វផ្សាយនៅទូរទស្សន៍ អប្សរា ​www.youtu.be/TWfU28aiZMs

ព័ត៌មានផ្សព្វផ្សាយនៅទូរទស្សន៍ ទទក www.youtu.be/O0iBciZvcbA