ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
Visitors Counter:

NAA Vistor Counter

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី តំណាងដ៏ខ្ពង់ខ្ពស់ របស់​សម្តេច​អគ្គមហាសេនា​បតីតេជោ ហ៊ុន សែន អញ្ជើញ​ទៅចូលរួម សន្និសីទ រៃអង្គា​សថវិកា​លើកទី៦ សំរាប់​មូលនិធិ​សាកល នៅទីក្រុង​លីយ៉ុង ប្រទេស​បារាំង។

ក្នុងនាមប្រទេសបារាំង ជាប្រទេស​ផ្តល់ជំនួយហិរញ្ញវត្ថុ​ច្រើនជូន​មូលនិធិសាកល​លំដាប់ទី២ និង ជាប្រទេស​ម្ចាស់ផ្ទះរៀបចំ​សន្និសីទ  លោកប្រធានា​ធិបតី​បារាំង Emmanuel Macron បានគោរព​អញ្ជើញ សម្តេចអគ្គមហា​សេនា​បតី​​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃព្រះរាជា​ណាចក្រកម្ពុជា ទៅចូលរួម​សន្និសីទ រៃអង្គា​សថវិកា​លើកទី៦ នៅទីក្រុង​លីយ៉ុង ប្រទេស​បារាំង។

ឆ្លើយតបទៅនឹងការអញ្ជើញរបស់​លោកប្រធានា​ធីបតី​បារាំង សម្តេច​​អគ្គ​មហា​​សេនា​បតី​តេ​ជោ នាយករដ្ឋមន្រ្តី បានចាត់តាំង ឯកឧត្តម​ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធាន​អាជ្ញាធរ​ជាតិប្រយុទ្ធនឹង​ជំងឺអេដស៍ និងជាសមាជិក​ក្រុមប្រឹក្សា​ភិបាល​មូលនិធិ​សាកល​នៃមណ្ឌល​តំណាង​តំបន់​បាស៊ីហ្វិក​ខាងលិច ជាតំណាង​ដ៏ខ្ពង់ខ្ពស់ ទៅ​ចូលរួម​កិច្ច​សន្និសីទ​រៃអង្គាស​ថវិកា ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី៩-១០ ខែតុលា ឆ្នាំ២០១៩ នេះ នៅ​ទីក្រុង​លីយ៉ុង ប្រទេស​បារាំង។

គួររំលឹកថា សន្និសីទនេះ ជាសន្និសីទអន្តរជាតិ ដែលត្រូវបាន​បង្កើតឡើង​នៅឆ្នាំ២០០២ និងត្រូវបាន​រៀបចំ​រៀងរាល់​៣ឆ្នាំ​ម្តង ក្នុង​គោលបំណង​ប្រមូល​ផ្តុំ​ប្រទេស​អ្នកផ្តល់​ជំនួយ វិស័យ​ឯកជន​អន្តរជាតិ អង្គការ​សង្គម​ស៊ីវិល និង ប្រទេស​ទទួល​ជំ​នួយនានា ដើម្បីរៃអង្គាស​ថវិកា​ជូនមូលនិធិ​សាកល​សំរាប់​ប្រយុទ្ធនឹង​ជំងឺ​អេដស៍ របេង និង​គ្រុនចាញ់។ ថវិកាដែលនឹង​ទទួលបាន​ពីការៃ​អង្គាសនេះ នឹងត្រូវបាន​ប្រើប្រាស់​សម្រាប់​គម្រោង​កម្មវិធី​ប្រយុទ្ធនឹង​ជំងឺអេដស៍ របេង និងគ្រុនចាញ់ នៅទូទាំង​ពិភព​លោក ពីឆ្នាំ​២០២១ ដល់​ឆ្នាំ២០២៣ ។