ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
Visitors Counter:

NAA Vistor Counter

ឯកឧត្តម ទេសរដ្ឋមន្ត្រី អៀង មូលី អញ្ជើញ​ជួបសំណេះ​សំណាល ជាមួយ​លោកគ្រូ អ្នកគ្រូ ក្នុង​ឱកាស​ទិវារំឭក​គុណគ្រូ​នៅស្រុក​បសេដ្ឋ

នៅស្រុកបរសេដ្ឋខេត្តកំពងស្ពឺ នាព្រឹកថ្ងៃសៅរ៍ ៧កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ ២០១៩ នៅទីស្នាក់ការ​គណបក្ស ប្រជាជន​កម្ពុជា​ស្រុកបរសេដ្ឋ ឯកឧត្តម​ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធាន​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ និងជាប្រធាន​ក្រុមការងារ​ថ្នាក់កណ្ដាល​ចុះជួយ​ស្រុកបរសេដ្ឋ អញ្ជើញ​ជាអធិបតី​ក្នុងពិធី​សំណេះ​សំណាល​ជាមួយ​លោកគ្រូ អ្នកគ្រូ​នៅទូទាំង​ស្រុកបរសេដ្ឋ​ក្នុងទិវាគ្រូ​បង្រៀន ៥តុលា ក្រោមប្រធានបទ "គុណភាព​គ្រូជាមូលដ្ឋាន​គ្រឹះនៃយុគសម័យ​ឌីជីថល"។ ពិធីនេះមានការ​ចូលរួមពី ឯកឧត្តម លោក ជំទាវ និងអស់លោក លោកស្រី ជាថ្នាក់ដឹកនាំ​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ ប្រធាន អនុប្រធាន សមាជិកក្រុមការងារ​ចុះជួយ​ស្រុកឃុំ អភិបាល អភិបាលរងស្រុក មេឃុំ សមាជិក​ក្រុមប្រឹក្សាឃុំ និងអស់លោក លោកស្រីជា គ្រូបង្រៀន​មកពីឃុំ​ទាំង១៥​នៃស្រុក​បរសេដ្ឋចំនួន​ប្រមាណ​ជាង​២០០នាក់​ផងដែរ។

បន្ទាប់ពីលោកប្រធានស្តីទីបក្សស្រុកឡើង​ធ្វើរបាយ ការណ៍មក ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បានមាន​ប្រសាសន៍ថា យើងយក​ថ្ងៃ៥តុលា​ជាទិវារំឭក​គុណគ្រូ។ យើងគោរពគ្រូ ហើយ​តែងតែរំឭក​គុណគ្រូ។ នេះជាប្រពៃណី និងជាទម្លាប់​កុំឱ្យកូន ចៅភ្លេច​គុណគ្រូ។ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បានបន្តថា ក្នុងពេល​ភ្ជុំបិណ្ឌ​កន្លង​ទៅនេះ នៅភ្នំពេញ​ស្ងាត់។ ទេសចរណ៍​ផ្ទៃក្នុងប្រទេស​រីកចម្រើន និងចេះនាំគ្នា​ទៅធ្វើបុណ្យ។ បើតាមការ​បកស្រាយ​របស់សម្តេចតេជោ​គឺមានចំណុច៤ : ១) សន្តិភាព ២) ហេដ្ឋារចនា សម្ព័ន្ធល្អ ៣) ប្រជាជន​មានមធ្យោបាយ​ធ្វើដំណើរ ៤) មានប្រាក់​ចំណូលល្មម​សមរម្យ​អាចដើរ​លេងបាន។ រឿងនេះគឺផ្ទុយ​ពីការលើក​ឡើងរបស់ក្រុម​ប្រឆាំងដែល​ថា ប្រទេស​កំពុង​ចលាចល រំលោភ​អំណាច និងជិះជាន់​ប្រជាជន។

ឯកឧត្តមទេសរដ្ឋមន្ត្រីបាន​បញ្ជាក់ថា សម រង្ស៊ី មិនមាន​សមត្ថភាព​ដឹកនាំ​ប្រទេសទេ។ សូម្បីតែក្នុង​គណបក្សគាត់​មិនអាច​ប្រមូលឱ្យ​ចូលគ្នា​តែមួយទេ។ គាត់ប្រកាសថា​ចូលស្រុក​ថ្ងៃ៩វិច្ឆិកា តែមិនមាន​ការឯកភាព​ពីក្រុម កឹម សុខា។ ហើយ​ជាមួយនេះ អ្នកទៅ​ទទួលសម រង្ស៊ីត្រូវ​មានទោស។ ប៉ុន្តែ យើងនឹងយក​ថ្ងៃ៩វិច្ឆិកា ជាថ្ងៃ​ហូបអំបុក ដើម្បី​ការពារជាតិ សាសនា ព្រះមហាក្សត្រ។ ដូច្នេះ យើងកុំទៅ​ជ្រួលជ្រើម​ជាមួយពួក​ម្រាមដៃ៩។ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បានស្នើលោក​គ្រូអ្នកគ្រូ​ឱ្យប្រុង ប្រយ័ត្ន​កុំជឿ​តាមការ​ឃោសនា​ថា សម រង្ស៊ី ឡើងកាន់អំណាច​នាំឱ្យរីក​ចម្រើន។ បច្ចុប្បន្ន ជម្រើស​ចំពោះអ្នក​ប្រឆាំងគឺ ១) គាំទ្រការ​ផ្តួលរំលំ​របបតាម​ សម រង្ស៊ី គឺគេចមិន​រួចពីគុគ​ទេ និង ២) ស្រឡាញ់​ប្រជាធិប​តេយ្យ ចូលរួម​ក្នុងការ បោះឆ្នោត។


នៅទីបញ្ចប់ ឯកឧត្តម​ទេសរដ្ឋមន្ត្រីបានផ្តែផ្តាំ​លោកគ្រូ អ្នកគ្រូ​ឱ្យណែនាំ​សិស្ស និងកូនចៅ​កុំឱ្យជឿតាម​ការឃោសនា​បោកប្រាស់​របស់ក្រុម​ប្រឆាំង និងឱ្យ​រក្សាបរិស្ថាន​អនាម័យ​នៅតាមភូមិឃុំ។

បន្ទាប់ពីបញ្ចប់ការប្រារព្ធពិធីគ្រូបង្រៀន ៥តុលាមក ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បានដឹកនាំ​កិច្ចប្រជុំ​ប្រចាំខែ​របស់ក្រុម​ការងារ​ចុះជួយ​ស្រុកបរសេដ្ឋ។ ឯកឧត្តម​ទេសរដ្ឋ មន្ត្រីបាន​ណែនាំ​ក្រុមការងារ និងរដ្ឋបាល​ស្រុកឃុំ​ឱ្យយកចិត្ត​ទុកដាក់​លើសកម្មភាព​ក្រុមប្រឆាំង​ឆ្ពោះទៅ​ថ្ងៃ៩វិច្ឆិកា។ ពួកគេប្រុង​ចូល​មកដើម្បី​ធ្វើរដ្ឋប្រហារ។ សម រង្ស៊ី ធ្វើបាន​ឬមិនបាន​គឺអាស្រ័យ​ដោយថ្នាក់​ក្រោមជាតិ។

ក្រោយពីលោកប្រធានស្តីទីបក្សស្រុកធ្វើរបាយ ការណ៍ប្រចាំ​ខែកញ្ញា និងមេឃុំឡើង​រាយការណ៍​អំពីស្ថានភាព​នៅតាមឃុំមក ឯកឧត្តម សត្យា វុធ បានណែនាំ​ថាកុំឱ្យ​តម្លៃ​លើពួក​ឧទ្ទាម។ ឯកឧត្តម​បានស្នើបក្ស​ស្រុកថា ពេលប្រជុំ សូមធ្វើ​របាយការណ៍​អំពីលទ្ធផល និងដាក់ទិសដៅ​ការងារ។

មុននឹងបញ្ចប់កិច្ចប្រជុំ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បានណែនាំឱ្យ​ក្រុមការងារ និងអាជ្ញាធរ​ស្រុកឃុំត្រៀម​រៀបចំពិធី​អបអរសាទរ​ពិធីអក​អំបុក ការពារជាតិ សាសនា ព្រះមហាក្សត្រ នៅថ្ងៃទី៩វិច្ឆិកា។ ឯនៅតាម​ឃុំត្រូវបន្តរៀបចំ​ទិវាគ្រូបង្រៀន ដើម្បីបន្ត​ផ្សព្វផ្សាយ​ទៅគ្រូ​បង្រៀន។ ជាមួយគ្នានេះ ត្រូវខំ​ដោះស្រាយ​ការងារ​បរិស្ថាន​តាមឃុំ នៅតាម​សាលា រៀន និងរោងចក្រ។ ហើយនៅពេល​ប្រជុំ​ធ្វើកំណត់ ហេតុសង្ខេប និងធ្វើ​សេចក្តី​សន្និដ្ឋាន​ផងដែរ។