ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
Visitors Counter:

NAA Vistor Counter

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលីអញ្ជើញ​សំណេះ​សំណាល ជាមួយ សមាជិក សមាជិការ​ក្រុមប្រឹក្សា​បច្ចេកទេស អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ នៅអាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ ឯកឧត្តម​ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធាន​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ បានអញ្ជើញ​សំណេះ​សំណាល​ជាមួយ​ក្រុមប្រឹក្សា​បច្ចេកទេស​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ (អ.ជ.ប.ជ.អ)។

ក្រុមប្រឹក្សាបច្ចេកទេស​អាជ្ញាធរជាតិគឺជា រចនាសម្ព័ន្ធថ្នាក់​បច្ចេកទេស​របស់អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ មានសមាជិក​សមាជិការ​ថ្នាក់បច្ចេកទេស​របស់ខ្លួន ជាតំណាង​ពីស្ថាប័នឬ អង្គភាព​របស់​រាជរដ្ឋាភិបាល ស្ថាប័ននិតិ​ប្រតិបត្តិ តំណាងក្រុម​ប្រជាពលរដ្ឋ​រស់នៅ​ជាមួយ​មេរោគអេដស៍ និងរងគ្រោះ​ដោយសារ​មេរោគ​អេដស៍ និងជំងឺ​អេដស៍។

ក្រុមប្រឹក្សាបច្ចេកទេស អ.ជ.ប.ជ.អ មានមុខងារ​ផ្តល់ការចូលរួម​កំរិត​បច្ចេកទេស

  • រៀបចំគោលនយោបាយជាតិ​ប្រយុទ្ធនឹងជំងឺ​អេដស៍ជូន អ.ជ.ប.ជ.អ
  • រៀបចំយុទ្ធសាស្ត្រសម្រាប់​អនុវត្ត​គោលនយោបាយ​ជាតិប្រយុទ្ធនឹង​ជំងឺអេដស៍​ជូន អ.ជ.ប.ជ.អ
  • រៀបចំផែនការ​សកម្មភាព​ប្រយុទ្ធនឹង​ជំងឺអេដស៍
  • ជួយណែនាំការ​អនុវត្ត​គោលនយោបាយ ផែនការយុទ្ធសាស្ត្រ ផែនការ​សកម្មភាព​ប្រយុទ្ធនឹង​ជំងឺអេដស៍ ដើម្បីឆ្លើយតប​ដោយ​ប្រសិទ្ធភាព​ទៅនឹង​តម្រូវការ​នៃស្ថានភាព​មេរោគ​អេដស៍ ជំងឺអេដស៍
  • អនុវត្តភារកិច្ចផ្សេងៗទៀត ដែល អ.ជ.ប.ជ.អ ប្រគល់ជូន

ដើម្បីឆ្លើយតបក្នុងការប្រយុទ្ធនឹង​ការកាត់បន្ថយ​ការរីករាលដាល​នៃមេរោគ​អេដស៍ និងចូលរួម​ចំណែក​លើកកំពស់​ការ​ផ្តល់សេវា​ថែទាំ​ព្យាបាល​ជូនដល់ បងប្អូន​ប្រជាពលរដ្ឋ ដែលរងគ្រោះ​ដោយសារ មេរោគអេដស៍ ដើម្បីអ្នកជំងឺ​អាចទទួល​ការព្យាបាល កាន់តែ​ជាប់លាប់ មានប្រសិទ្ធភាព កាត់បន្ថយ​បរិមាណ​មេរោគអេដស៍​នៅក្នុង​ឈាម ការពារ​កុំអោយមាន​ភាពស៊ាំ​ទៅនឹងថ្នាំ​ប្រឆាំង​មេរោគអេដស៍ ដែលអ្នកជំងឺ​ត្រូវព្យាបាល​ពេញក្នុង​មួយជីវិត។

ក្នុងនាមប្រធាន​ស្ថាប័នជាតិ​សម្របសម្រួល​ពហុវិស័យ​ប្រយុទ្ធនឹង​ជំងឺអេដស៍ ឯកឧត្តម​ទេសរដ្ឋមន្រ្តី បានថ្លែងការ កោតសរសើរ​ចំពោះ​សមាជិក​សមាជិការ នៃក្រុម​ប្រឹក្សា​បច្ចេកទេស​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ ដែលបាន​ចូលរួម​ចំណែក ផ្តល់គំនិត​យោបល់ និងអនុវត្ត​គោលនយោបាយ​ផែនការ​យុទ្ធសាស្រ្ត ផែនការ​សកម្មភាព​នៅក្នុងវិស័យ​នៃផ្នែក​រៀងៗខ្លួន ព្រោះថាការ​ប្រយុទ្ធនឹង​ជំងឺអេដស៍ ត្រូវការការ​ចូលរួម​ទទួលខុសត្រូវ របស់សាម៉ីបុគ្គល ក្រុមគ្រួសារ សហគមន៍ ស្ថាប័ន និងវិស័យ​ទាំងអស់។

ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានថ្លែង​អំណរគុណ ជូនដល់ឯកឧត្តម តែង គន្ធី អគ្គលេខាធិការ ដែលលោកបាន ចំណាយ​ពេលវេលា កំលាំងកាយ កំលាំងចិត្ត ដឹកនាំ​សម្រប​សម្រួល​ក្រុមប្រឹក្សា​បច្ចេកទេស ក្នុងតំណែង​ជាអគ្គលេខាធិការ រហូតពេល​ឯកឧត្តមត្រូវ​ចូលនិវត្តន៍។

ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានលើក​ទឹកចិត្ត ឯកឧត្តម​អគ្គលេខាធិការ ឈឹម ឃិនដារ៉េត ដែលទើបបាន​ត្រូវតែង​តាំងថ្មី ដឹកនាំ​សម្រប​សម្រួល​ក្រុមប្រឹក្សា​បច្ចេកទេស​តាម​លំអាន​ល្អៗ និងវិធី​សាស្រ្តថ្មីៗក្នុង​នាមជា សេនាធិកា​បច្ចេកទេស​របស់អាជ្ញា​ធរជាតិប្រយុទ្ធនឹង​ជំងឺអេដស៍។

ព័ត៌មានផ្សព្វផ្សាយនៅទូរទស្សន៍ បាយ័ន www.youtu.be/MpYA7g7G60M

ព័ត៌មានផ្សព្វផ្សាយនៅទូរទស្សន៍ ទទក www.youtu.be/Hy9i7CyO89w

ព័ត៌មានផ្សព្វផ្សាយនៅទូរទស្សន៍ អប្សរា www.youtu.be/OWpluNtL-zg