ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
Visitors Counter:

NAA Vistor Counter

ឯកឧត្តមទេសរដ្ឋមន្ដ្រី អៀង មូលី រួមជាមួយ​ថ្នាក់ដឹកនាំ មន្ត្រីរាជ​ការនៃ​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ ចូលរួម​កាន់បិណ្ឌទី៦ នៅវត្ត​ស្លាបលែង និងវត្ត​ធម្មមង្គល

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម​ទេសរដ្ឋ​មន្ដ្រី អៀង មូលី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ សមាជិក​គណៈ​កម្មាធិការ​កណ្តាល​គណបក្ស ប្រជាជន​កម្ពុជា ប្រធាន​​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ស្រុកបរសេដ្ឋ ព្រម​ទាំងលោក​ជំទាវ និងឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា​ជាថ្នាក់​ដឹកនាំ និងមន្ត្រីរាជការ​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ បានចូលរួម​ជាមួយ​រដ្ឋបាល និងប្រជាពលរដ្ឋ​ឃុំស្វាយ​រំពារ និងភារីមានជ័យ​នៃស្រុក​បរសេដ្ឋ កាន់បិណ្ឌទី៦ នៅវត្ត​ស្លាបលែង និងវត្ត​ធម្មមង្គល។

បន្ទាប់ពីប្រគេនទេយ្យទានដល់ព្រះសង្ឃ និងបច្ច័យ​កសាង​ក្នុងវត្ត​រួចមក ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បានមាន​ប្រសាសន៍ថា យើងមក​កាន់បិណ្ឌ ធ្វើបុណ្យ​រួមគ្នា ដើម្បី​បន្តលើក​កម្ពស់​តម្លៃព្រះ​ពុទ្ធសាសនា និងប្រពៃណីជាតិ​យើងឱ្យកាន់តែ​ប្រសើរ​ថែមទៀត។ យើងសព្វថ្ងៃ​មានការរីក​ចម្រើន​ដូចឃើញ​មានសមិទ្ធផល​នានា​កសាង​ជាច្រើន​នៅក្នុងវត្ត។ ហើយយើង​ធ្វើបុណ្យ​ជាមួយគ្នា ចូលរួមសាង កុសល​ជាមួយគ្នា និងប្រជាពលរដ្ឋ​ចេះស្រឡាញ់​គ្នា។ រាជរដ្ឋាភិបាល​បាននិង​កំពុងដឹកនាំ​ឱ្យរួបរួមគ្នា​ឈានទៅ​សម្រេច​គោលដៅ​ក្នុងការរក្សា​សន្តិភាព និងបន្តការ​អភិវឌ្ឍ។ សូមជឿទុកចិត្ត​ថាយើង​មិនក្រ​ទៀតទេ យើងមាន​ធនធាន​ហើយ។ យើងសព្វថ្ងៃ​មានទ្រព្យ និងថវិកា​បម្រុងសម្រាប់​ធានា​ដំណើរការ​៦ខែទៅមុខ​ដោយមិន​មានបញ្ហា។ អ្វីដែល​យើងកំពុងធ្វើ​គឺយើងចង់បន្តអ្វីជា​លក្ខណៈ​ខ្មែរ។ ប៉ុន្តែ មានអ្នក​នយោបាយ​ខ្លះមិន​ទទួល ស្គាល់ការ​រីកចម្រើន​នោះទេ គេរារាំង​វិនិយោ​គិនមិនឱ្យ​មករកស៊ី បញ្ចុះ​បញ្ចូល​ម្ចាស់ជំនួយ​កុំឱ្យផ្តល់​ជំនួយ ហើយថា​ខ្លួនឯង​ស្នេហាជាតិ។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានបន្តថា រាជរដ្ឋាភិបាលខិតខំទាក់ទាញ​វិនិយោគិនមក​បើករោងចក្រ និងរកទីផ្សារ​ឱ្យប្រជាជន​ធ្វើការ។ វិនិយោគិន​មកវិនិយោគ​ទើបកូនចៅ​យើងមាន​ការងារធ្វើ។ កត្តាសំខាន់​យើងមានការងារ​ធ្វើទើបរីក​ចម្រើន។ នៅ បរសេដ្ឋ​យើងមាន​ប្រាក់រាប់លាន​ដុល្លារចូល​ជារៀងរាល់ខែ ដែលបានមក​ពីប្រាក់ខែ​កម្មករ។ ហើយយើង​មកកាន់បិណ្ឌ​ទី៦នេះគឺ ចូលរួមរក្សា​ប្រពៃណី​វប្បធម៌​ឱ្យថ្កុំថ្កើន​រុងរឿង។ យើងធ្វើបុណ្យ​រួមគ្នា គឺរួមបុណ្យ និងរួមកុសល ហើយក្រុម​ការងារ​ចុះជួយមូលដ្ឋាន​នឹងបន្តកិច្ចការ​នេះរហូត។ ទិសដៅ​របស់យើង​លើកកម្ពស់​ស្មារតី​ស្នេហាជាតិ និងស្រឡាញ់​វប្បធម៌។ នៅទីបញ្ចប់​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បានផ្តាំ​ឱ្យពង្រឹង​ស្មារតី​សាមគ្គីភាព​ជាតិ​ឱ្យរឹតតែ​រឹងមាំ​ថែមទៀត។

ព័ត៌មានផ្សព្វផ្សាយនៅទូរទស្សន៍ អប្សរា www.youtu.be/gx6Dvr5IFkc

ព័ត៌មានផ្សព្វផ្សាយនៅទូរទស្សន៍ បាយ័ន www.youtu.be/1aS1TiFrAOY