ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៣
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៣
​កិច្ចប្រជុំ​លើក​ទី៥៣នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៣
​ថ្វាយ​កម្រងផ្កា​គោរព ព្រះ​វិញ្ញាណក្ខន្ធ​ព្រះករុណា “ព្រះ​បរម​រតន​កោដ្ឋ”
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
Visitors Counter:

NAA Vistor Counter

ឯកឧត្តមទេសរដ្ឋមន្ដ្រី អៀង មូលី អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពីការឆ្លើយតបពហុវិស័យ​ទៅនឹង​មេរោគអេដស៍ និង​ជំងឺអេដស៍​របស់​គណៈ​កម្មាធិការ​ប្រយុទ្ធនឹង​ជំងឺអេដស៍ខេត្ត​កំពង់ចាម

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម​ទេសរដ្ឋមន្ដ្រី អៀង មូលី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធនឹង​ជំងឺ​អេដស៍ បាន​អញ្ជើញ​ជាអធិបតី​ក្នុងសិក្ខា​សាលា​ស្តីពីការ​ឆ្លើយតប​នឹង​មេរោគ​អេដស៍ និង​ជំងឺ​អេដស៍​ជាពហុ​វិស័យ​របស់​គណៈ​កម្មាធិ ការ​ប្រយុទ្ធនឹង​ជំងឺ អេដស៍​ខេត្ត​កំពង់ចាម ឆមាស​ទី២ ឆ្នាំ២០១៩ ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​មន្ទីរសុខា​ភិបាល​ខេត្ត​កំពង់ចាម។ សមាជិក​ចូលរួម​នៅក្នុង​សិក្ខា​សាលា​រួមមាន ថ្នាក់​ដឹកនាំ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធនឹង​ជំងឺ​អេដស៍ ឯកឧត្តម ហាន កុសល អភិបាល​រងខេត្ត ជា​អនុប្រធាន​គណៈ​កម្មាធិការ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ខេត្ត លោក​វេជ្ជបណ្ឌិត គីមសួរ ភីរុណ ជាប្រធាន​លេខាធិការ​ដ្ឋាន​អេដស៍ និងជាប្រធាន​មន្ទីរសុខា​ភិបាល​ខេត្ត តំណាង​លេខាធិការដ្ឋាន​ប្រយុទ្ធនឹង​ជំងឺអេដស៍​ខេត្ត តំណាងមន្ទីរ​ពាក់ព័ន្ធក្នុង​ខេត្តកំពង់ចាម តំណាង​អង្គការ​សង្គម​ស៊ីវិល (AHF, MHC, KWWA, CWPD, PSOD & Spien) អាជ្ញាធរ​ដែនដី និងកងកម្លាំង​ប្រដាប់អាវុធ ប្រមាណ​ជាង ៥០នាក់។
សិក្ខា​សាលា​នេះធ្វើឡើង​ដើម្បី​ពិនិត្យ​មើល​វឌ្ឍនភាព និងសិក្សាស្វែងយល់​អំពីស្ថានភាព​ប្រយុទ្ធនឹង​ជំងឺអេដស៍​ជាពហុវិស័យ នៅថ្នាក់ ក្រោមជាតិ តាមរយៈ​ការដាក់​បញ្ចូល​ការងារ​ប្រយុទ្ធនឹង​ជំងឺអេដស៍​ក្នុងគោល​នយោបាយ​ភូមិឃុំ​មានសុវត្ថិភាព ឈានឆ្ពោះទៅ​សម្រេច​គោលដៅ ៩៥-៩៥-៩៥ នៅឆ្នាំ២០២៥។
បន្ទាប់ពី​ឯកឧត្តម ហាន កុសល អភិបាលរងខេត្តកំពង់ចាម បានឡើងថ្លែង​សុន្ទរកថា​ស្វាគមន៍មក ឯកឧត្តម​ទេសរដ្ឋមន្រ្តី​បានមាន​ប្រសាសន៍​ថា សម្តេច​តេជោ​បាន​អំពាវនាវ​ឱ្យ​ធ្វើការ​ប្រយុទ្ធនឹង​ជំងឺអេដស៍​ទៅជា​ចរន្តជាតិ។ យើងមានការ​បារម្ភ​ដោយនិន្នាការ​កើនឡើង​នៃការ​ឆ្លងថ្មី។ តាមការ កំណត់មុខ​សញ្ញាមាន​ការកើន ឡើងនូវ​ការឆ្លង​មេរោគ​អេដស៍ក្នុងចំណោម​យុវវ័យដែល​ស្រឡាញ់​ភេទដូចគ្នា ដោយសារ​ការរួមភេទ​ដោយ​មិនបាន​បង្ការការ​ឆ្លង និងការ​រីកចម្រើន​នៃការទំនាក់​ទំនង​តាម​កម្មវិធី​ទូរស័ព្ទ។
ឯកឧត្តមទេសរដ្ឋមន្ត្រី​ក៏បានបញ្ជាក់ជូន​អង្គសិក្ខាសាលាថា កម្ពុជាត្រូវ​បាន​អង្គការUNAIDS ទទួល​ស្គាល់ថា បានសម្រេច​គោលដៅ ៩០-៩០-៩០ តាំងពី​ឆ្នាំ២០១៧​មកម្ល៉េះ។ យើងបាន​ជោគជ័យក្នុង​ការប្រយុទ្ធនឹង​ជំងឺអេដស៍ តែជំនួយ​ពីដៃគូ​អភិវឌ្ឍន៍ក៏មាន​និន្នាការ​ធ្លាក់ចុះ។ ដូច្នេះ អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍​កំពុង​គិតគូរ​រៀបចំ​ឱ្យមាន​និរន្តរភាព​ក្នុងការ​ប្រយុទ្ធនឹង​ជំងឺអេដស៍ ដោយការ​ចូលរួមបង្ការ​ទប់ស្កាត់​ជាពហុវិស័យ។ ហើយថ្មីៗនេះ សម្ដេច​កិត្តិព្រឹទ្ធ​បណ្ឌិត​បានអនុញ្ញាត​ឱ្យ​ប្រធាន​អង្គការ​UNAIDS ចូលជួប​ដើម្បីពិភាក្សា​អំពីការ​ជួយដល់​អ្នកជំងឺ​អេដស៍​ផងដែរ។ ដូច្នេះ នៅពេលយើង​លែងទទួលបាន​ជំនួយ​ពីខាងក្រៅ យើងអាចធានា​បាននូវការ​បង្ការ ព្យាបាល និងថែទាំ​អ្នកជំងឺ​អេដស៍។
បច្ចុប្បន្ន មានអ្នកឆ្លងមេរោគអេដស៍​មានចំនួន​លើសពី២នាក់ក្នុង​មួយថ្ងៃ។ ឯអ្នកស្លាប់​ដោយសារ​ជំងឺអេដស៍​មានជាង២០០០នាក់​ក្នុងមួយឆ្នាំ។ យើងនឹងទម្លាក់​ការងារ​ប្រយុទ្ធនឹង​ជំងឺ​អេដស៍មក ដល់ឃុំសង្កាត់។ ជាមួយគ្នា​នេះ​ក្រសួង ស្ថាប័ន មន្ទីរពាក់ព័ន្ធ​ចូលរួមបង្ការ​ទប់ស្កាត់ តាមរយៈ ពេលចុះទៅ​ជួបជាមួយ​ប្រជាជន សិស្សា​នុសិស្ស បន្ថែម​លើការនិយាយ​ពីគ្រឿង​ញៀន និងចរាចរណ៍ អាចដាក់កម្មវិធី​អេដស៍ចូលផង។ យើងនាំគ្នាចូលរួម​បង្ការទប់ស្កាត់ តាមរយៈការ​ឃោសនា​អប់រំ។ មន្ទីរអប់រំ យុវជន និងកីឡា និងមន្ទីរ​ការងារ និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ អាចចូលរួម​តាមរយៈការអប់រំ​បង្ការដល់​យុវវ័យ សិស្សសាលា និងកម្មករ។ ចំពោះការ​ឆ្លងមេរោគ​អេដស៍ ឯកឧត្តម​ទេសរដ្ឋ​មន្ត្រី​បានស្នើថា ក្នុងចំណោម​អ្នកឆ្លងថ្មី យើងត្រូវសិក្សា​មើលថាតើ​ទើបឆ្លងថ្មី ឬឆ្លង​យូរហើយ។ បើមានអ្នក​ឆ្លងថ្មីច្រើន នោះជាអ្វីដែល​យើងត្រូវព្រួយ​បារម្ភ។ ជាមួយគ្នានេះ ឯកឧត្តមបាន​ស្នើឱ្យគណៈកម្មាធិការ​ប្រយុទ្ធនឹងជំងឺអេដស៍​ផ្តល់របាយការណ៍​ឱ្យទាន់​ពេលវេលា គ្រប់ជ្រុង ជ្រោយ និងចេះ​ឆ្នៃប្រឌិត​រកវិធី​ដោះស្រាយ​បញ្ហា​អេដស៍​ឱ្យបាន។
បន្ទាប់មក លោកវេជ្ជបណ្ឌិត គីមសួរ ភីរុណ ប្រធាន​លេខាធិការដ្ឋាន​អេដស៍ខេត្ត និងជាប្រធាន មន្ទីរសុខាភិបាល​ខេត្តកំពង់ចាម បានធ្វើបទបង្ហាញ​អំពីការ​ឆ្លើយតប​នឹង​មេរោគ​អេដស៍ នៅខេត្ត​កំពង់ចាម។ លោកប្រធាន​បានជម្រាបជូន​អំពីវឌ្ឍនភាព​ក្នុងការប្រយុទ្ធនឹង​ជំងឺអេដស៍ និងប្តេជ្ញា​ខិតខំ​បង្ការ​ទប់ស្កាត់​ឱ្យទទួល​បានជោគជ័យ​ចំណាត់​ថ្នាក់​លេខ១ ដូចជាការ​ផ្តល់សេវា​សុខាភិបាល​ផងដែរ។ បន្តមក ឯកឧត្តម​វេជ្ជបណ្ឌិត ទា ផលា ឯកឧត្តម​វេជ្ជបណ្ឌិត រស់ សីលវ៉ាត់ និងឯកឧត្តម​វេជ្ជបណ្ឌិត តែង គន្ធី បានធ្វើ​បទបង្ហាញអំពីការ​កើនឡើង​អត្រាឆ្លង​មេរោគអេដស៍​ក្នុងចំណោម​ក្រុមបុរស​រួមភេទ​ជាមួយ​បុរស សួរបញ្ជាក់​អំពីអត្រាការ​ផ្តល់សេវា និងការឆ្លងថ្មី និងស្នើសុំឱ្យ​មានការ​ចូលរួម​ជាពហុវិស័យ​ក្នុងការ​ប្រយុទ្ធនឹង​ជំងឺអេដស៍។ ដោយបច្ចុប្បន្ន​គឺនៅខ្វះការ​ចូលរួម និងការផ្តល់​របាយការណ៍​ជាពហុវិស័យ។
នៅទីបញ្ចប់ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បានណែនាំថា
១) ការងារក្នុង​វិស័យ​សុខាភិបាល (ធ្វើតេស្តឈាម ព្យាបាល និងថែទាំ) យើងបន្ត​ទៅមុខទៀត។ ហើយរឿង PrEP (ការលេប​ថ្នាំបង្ការ​ចំពោះ​អ្នកប្រឈម​​មុខខ្ពស់) សូមសហការ​គ្រប់គ្នា​តាម​មន្ទីរពេទ្យ។ ជាមួយ​គ្នានេះ សិក្សាឱ្យ​បានច្បាស់​អំពីអ្នក​ឆ្លងថ្មី រកឱ្យ​ឃើញនូវ​មូលហេតុ។
២) ការងារពហុវិស័យ​មានការ​យឺតយ៉ាវ​ណាស់ គ្រប់ក្រសួង​ស្ថាប័នពាក់ព័ន្ធ​ត្រូវចូលរួម ដោយចាប់ផ្តើម​ធ្វើពីឥឡូវ ដោយធ្វើ​បន្តិចម្តងៗ យូរទៅយើងនឹង​មាននិរន្តរភាព។ យើងនឹង​សិក្សា​អំពីកម្មវិធី​ដែលត្រូវធ្វើ និងកំណត់ថា​មន្ទីរជំនាញ​ពាក់ព័ន្ធត្រូវ​ធ្វើអ្វីខ្លះ។
៣) យើងជួបជុំគ្នា​គ្រប់ក្រសួង ស្ថាប័ន មន្ទីរពាក់ព័ន្ធ ដើម្បីធ្វើការ​ជាពហុវិស័យ និងទម្លាក់​ការងារ​ប្រយុទ្ធនឹង​ជំងឺអេដស៍​ឱ្យដល់​ឃុំសង្កាត់។
បន្ទាប់ពីបិទ​សិក្ខាសាលា ឯកឧត្តម​ទេសរដ្ឋមន្ត្រី ព្រមទាំង​សមាជិក​អង្គសិក្ខា​សាលាក៏បាន​ជួបសំណេះសំណាល​សួរសុខទុក្ខ​អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍ ចំនួន​៤០នាក់។ ឯកឧត្តម​ទេសរដ្ឋបាន​ស្នើឱ្យអ្នក​ទាំង៤០នាក់នោះ​តស៊ូក្នុងការ​លេបថ្នាំ​ព្យាបាល​ជំងឺអេដស៍។ ជាមួយគ្នានេះ ក៏មានការ​ផ្តល់អំណោយ​ពីកាកបាទ​ក្រហម​កម្ពុជា​ដែលរួម​មានអង្ករ មី ត្រីខកំប៉ុង កញ្ចប់គ្រឿង​ប្រើប្រាស់​ឧបភោគ​បរិភោគ ព្រមទាំងពី​អាជ្ញាធរជាតិប្រយុទ្ធនឹង​ជំងឺអេដស៍នូវ​អាវយឺត និងថវិកា​ផងដែរ។