ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
Visitors Counter:

NAA Vistor Counter

អ្នកវិទ្យាសាស្រ្តបានបញ្ជាក់ថាខ្លួនបានកំចាត់មេរោគអេដស៍ចេញ ពីសំណុំ ហ្សេណេទិក (អាដេអិន)នៃសត្វកណ្តុរផ្ទុកមេរោគអេដស៍ នេះជាជំហ៊ានដំបូងឈានទៅរកការព្យាបាលមនុស្ស

អត្ថបទដកស្រង់ ពីការបោះពុម្ពផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ស៊ី អិន អិន
(https://edition.cnn.com/2019/07/02/us/researchers-eliminated-hiv-from-mice-dna-trnd/index.html)

ក្រោយដែលបាន​កំចាត់មេរោគ​អេដស៍ ចេញពី​សំណុំហ្សេ​ណេទិក (អាដេអិន)នៃសត្វកណ្តុរ​ដែលផ្ទុក​មេរោគអេដស៍​ដោយ​ជោគជ័យ អ្នក​វិទ្យាសាស្រ្ត​មានក្តី​សង្ឃឹមថា​នេះគឺជា​ជំហ៊ានថ្មី​មួយឆ្ពោះទៅ​រកការព្យាបាល​អ្នកផ្ទុក​មេរោគអេដស៍ ​ប្រមាណ​៣៧លាននាក់​អោយ​ជាសះ​ស្បើយ​ជាស្ថាពរបាន។

លទ្ធផលនៃការ​សិក្សា​ស្រាវជ្រាវ ដែលត្រូវបាន​បោះពុម្ពផ្សាយ​ដោយ​ទស្សនាវដ្តី​វិទ្យាសាស្រ្ត Nature Communications ដោយអ្នក​វិទ្យាសាស្រ្ត​ពីមហាវិទ្យាល័យ​វេជ្ជសាស្រ្ត Lewis Kats នៃសាកល​វិទ្យាល័យ Temple និង មណ្ឌល​វេជ្ជសាស្រ្ត​សាកលវិទ្យាល័យ Nebraska ដោយរកឃើញវិធី បំបាត់​មេរោគអេដស៍​ពីក្នុងខ្លូន​សត្វកណ្តុរ​មួយចំនួនក្នុង​ចំណោមសត្វ​កណ្តុរដែល​បាន​ពិសោធន៍  ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា គ្រប់គ្រង​សំណុំ  ហ្សេណេទិក (Genetic editing tool) រួមផ្សំ​ជាមួយ​ឱសថដែល មានសកម្មភាព​រាំងខ្ទប់​មេរោគអេដស៍​មិនអោយ​បំបែកខ្លួនបាន។

ការព្យាបាល​ដោយឱសថ​ប្រឆាំង​មេរោគអេដស៍ បច្ចុប្បន្ន មិនអាចកំចាត់​មេរោគអេដស៍​ទាំង ស្រុងបានឡើយ គ្រាន់តែ​អាចរាំង​ខ្ទប់ ការបង្កើន​ចំនួន​មេរោគ​អេដស៍​ប៉ុណ្ណោះ។ ការព្យា​បាលដោយ ឱសថ​ប្រឆាំងមេរោគ​អេដស៍ ត្រូវតែបន្ត​អស់មួយជីវិត ដើម្បីបង្អាក់ការ​ចម្លងរាលដាល នៃមេរោគ អេដស៍។ការស្រាវជ្រាវ​ដែលបាន​ផ្តល់​លទ្ធផល ក្នុងខែឧសភា បានស្វែងរក​ឃើញលទ្ធភាព​នៃការបញ្ចប់​ការ​ចម្លង​មេរោគ​អេដស៍ រវាងដៃគូររួមភេទ។

ការសាកល្បងវិធីសាស្រ្ត​របស់ក្រុម​អ្នកស្រាវជ្រាវ​លើសត្វកណ្តុរ​ពិសោធន៍ ​ដែល​ជីវសាស្រ្ត​របស់វា​បាន​បំលែង​អោយ​ស្រឌៀង​នឹងជីវសាស្រ្ត​មនុស្ស​ក្នុង​​វិធី​ពិសោធន៍​មួយ​​​ដែល​​សត្វកណ្តុរ​ទាំងនោះ​ត្រូវបាន​ធ្វើអោយ​ផលិត​កោសិការតេ (T cells) ដូចមនុស្សនិង ដែលអាចឆ្លង​មេរោគ​អេដស៍បាន ។ ក្រុមអ្នក​ស្រាវជ្រាវ​បានព្យាបាល​តាម​វិធីសាស្រ្ត ឡេហ្សឺ ART (LASER: Long Acting Slow Effective Release ART) ដើម្បី​រារាំង​មេរោគ​មិនអោយ​បំបែក ខ្លួនបាន។

ក្រុមអ្នក​ស្រាវជ្រាវ បានកែ​សម្រួល​អោយល្បឿន​នៃការបញ្ចេញ​បរិមាណថ្នាំARTមានសភាព​យឺតរាប់សប្តាហ៍ និង​ដោយផ្តោត​គោលដៅអោយ​ចំជាលិការ​ខួរឆ្អឹង អណ្តើក(spleen) ខួរក្បាល ជាទីកន្លែង​ដែលមេរោគអេដស៍​លាក់បំបាំង​ខ្លួនក្នុងសភាព​ជាមេរោគ​អសកម្ម​ប៉ុន្តែក្នុង​ឱកាសណា​មួយ​មេរោគអេដស៍​ទាំងនោះ​អាច​ក្លាយជាសកម្ម​មកវិញបាន។ 

ក្រុមអ្នកវិទ្យាសាស្រ្ត បានប្រើប្រាស់​ឧបករណ៍ គ្រប់គ្រង​សំណុំហ្សេណេទិក ហៅថា CRISPR-Cas9 ដើម្បី​កំចាត់​កោសិការ​ដែលផ្ទុកមេរោគអេដស៍ ចេញពី DNA នៃសត្វ​កណ្តុរ​ដែល​គេពិសោធន៍។

សហអ្នកនិពន្ធ លោក Kamel Khalili បានរៀបរាប់​ប្រាប់​សារព័តមាន ស៊ី អិន អិន ថា តាមការ​ពិសោធន៍​នេះបានអនុញ្ញាតិ​អោយក្រុម​អ្នក​ស្រាវជ្រាវ អាច​សំអាត​កំណាត់​នៃសំណុំ​ហ្សណេទិក ហើយ​យក ក្រូម៉ូសូម​ដែលមាន​មេរោគ​អេដស៍ចេញ។

ជាលទ្ធផល​ចុងក្រោយ ក្រុមអ្នក​ស្រាវជ្រាវបាន បានកំចាត់​មេរោគ​អេដស៍​ចេញពី​ក្នុងសរីរាង្គ​សត្វកណ្តុរ​ចំនួន០៩ ក្នុង​ចំណោម​សត្វកណ្តុរ​ទាំងអស់​២៣។

ជាលទ្ធផល​ក្រុមអ្នក​ស្រាវជ្រាវ​បានអះអាង​បញ្ជាក់ ថាការ ស្រាវជ្រាវ​ខាងលើ នេះបានផ្តល់​សក្ខីកម្មថា គេអាច អាចកំចាត់​មេរោគអេដស៍ ចេញ​ពីសត្វកណ្តុរ​ដែល​បាន​ពិសោធន៍។