ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
Visitors Counter:

NAA Vistor Counter

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំអាជ្ញាធរជាតិ ពិនិត្យ ពិភាក្សាលើផែនការសកម្មភាព និងថវិកា សំរាប់ឆ្នាំ២០២០

នាព្រឹកថ្ងៃព្រហស្បតិ៍ ១០ រោច ខែ ជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ២០១៩ ឯកឧត្តម​ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ បានដឹកនាំ​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​អាជ្ញាធរជាតិ ដើម្បីពិនិត្យ ពិភាក្សា​លើផែនការ​សកម្មភាព និងផែនការ​ថវិកា របស់​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ សំរាប់​ឆ្នាំ២០២០។
វត្តមានចូលរួមមាន ឯកឧត្តម លោកជំទាវ អនុប្រធាន​អាជ្ញារធជាតិ អគ្គលេខាធិការ អគ្គលេខា​ធិការរង លោក លោកស្រី​ប្រធាន នាយកដ្ឋាន​ក្រោម​ឱវាទ​អគ្គលេខា​ធិការដ្ឋាន នៃអាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍។

កិច្ចប្រជុំ ពិភាក្សាបាន​ផ្តោតលើ កិច្ចខិតខំ​ប្រឹងប្រែង អនុវត្ត​គោលនយោបាយ​ពហុវិស័យ សេចក្តី​ណែនាំ​របស់រាជ​រដ្ឋាភិបាល ផែនការ​ប្រតិបត្តិ​ប្រចាំឆ្នាំ ​ដើម្បី​សម្រេច​គោលដៅ​នៃការបង្ការ​ការចម្លង​មេរោគអេដស៍ និងការ​ផ្តល់សេវា​ថែទាំ និងព្យាបាល​ជូនប្រជា​ពលរដ្ឋ​កំពុងរស់នៅ​ជាមួយ​មេរោគ​អេដេស៍ ​ដោយ​ប្រមាណ​តម្រូវការ​ធនធាន​សំរាប់​ចំណាយ​ប្រតិបត្តិការ​ក្នុងឆ្នាំ២០២០ ដោយអនុវត្តតាម​គោលការណ៍​បីមួយ​
-ផែនការយុទ្ធសាស្ត្រតែមួយ​
-ស្ថាប័នសម្របសម្រួលតែមួយ​ 
-ប្រព័ន្ធតាមដាន​វាយតម្លៃ​តែមួយ ដេីម្បីឆ្ពោះទៅ​សម្រេច​បាន​គោលដៅ ៩៥​ ៩៥​ ៩៥​ នៅឆ្នាំ២០២៥។