ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
Visitors Counter:

NAA Vistor Counter

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ជួបពិភាក្សាការងារ ជាមួយ លោក Jeffery Smith ប្រធានអង្គការ APLMA

នាថ្ងៃព្រហស្បតិ៍ ៤ កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែមិថុនា​ ឆ្នាំ២០១៩ នៅអាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ ឯកឧត្តម​ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ បានជួប​ពិភាក្សា​ការងារ ជាមួយលោក Jeffery Smith ប្រធានអង្គការ Asia Pacific Leaders Malaria Alliance (APLMA)។
លោក Jeffery Smith ប្រធានប្រតិបត្តិ​នៃអង្គការ បានជំរាបជូន ឯកឧត្តម​ទេសរដ្ឋមន្រ្តី ជ្រាបថា APLMA  ជាសម្ព័ន្ធ​ថ្នាក់ដឹកនាំ​អាស៊ីប៉ា​ស៊ីហ្វិក ចំនួន២២ ប្រទេស។ អង្គការ​មានគោលដៅ​គៀងគរ​កិច្ចសហការ​ប្រទេស​ទាំងអស់​ក្នុងតំបន់​ដើម្បី​ចូលរួម​ចំណែក​ប្រយុទ្ធនឹង​ជំងឺគ្រុនចាញ់​នៅក្នុងតំបន់​អាស៊ីប៉ាស៊ីហ្វិក ​ជាពិសេស​កិច្ចសហការ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់​ឆ្លងព្រំដែន។ 
លោក Jeffery Smith ប្រធានប្រតិបត្តិនៃអង្គការ បានជម្រាបជូន​ឯកឧត្តមទេស​​រដ្ឋមន្រ្តី​អំពី គម្រោង​កម្មវិធី​កិច្ចសហ​ប្រតិបត្តិការ​របស់ APLMA នៅតំបន់​មហា​អនុ​តំបន់​ទន្លេមេគង្គ ហើយលោក បាន គោរពអញ្ចើញ​ឯក​ឧត្តម​ទេសរដ្ឋមន្រ្តី ទៅចូលរួម​នៅក្នុងកិច្ច​ប្រជុំថ្នាក់​ដឹកនាំ​ប្រទេស​ក្នុងតំបន់ នៅទីក្រុង ហាណូយ ក្នុងអំឡុង​ខែមេសា ឆ្នាំ២០២០ ខាងមុខ ក្នុងឋានៈ​ឯកឧត្តម​ទេសរដ្ឋមន្រ្តី ជាសមាជិកក្រុម ប្រឹក្សាភិបាល​មូលនិធិសាកល​នៃមណ្ឌលតំបន់ ប៉ាស៊ីហ្វិកខាងលិច។
តាមរយៈ​បទពិសោធន៍​ទូលំទូលាយ​របស់​ឯកឧត្តម​ទេសរដ្ឋមន្រ្តី នៅក្នុងកិច្ចការ​ការសម្របសម្រួល គម្រោង​កម្មវិធី​ប្រយុទ្ធនឹង​ជំងឺអេដស៍ របេង និង គ្រុនចាញ់ របស់​មូលនិធិ​សាកល នៅព្រះរាជា​ណាចក្រ កម្ពុជា និងនៅ​ក្នុង​តំបន់​ប៉ាស៊ីហ្វិក​ខាងលិច លោក សង្ឃឹមថា ឯកឧត្តម​ទេសរដ្ឋមន្រ្តី នឹងផ្តល់​អនុសាសន៍ ល្អៗជូនតំបន់ ដើម្បីជួយ​លើក​កំពស់​កិច្ចសហ​ប្រតិបត្តិការ​ឆ្លងព្រំដែន​ប្រយុទ្ធនឹង​ជំងឺ​គ្រុនចាញ់​នៅក្នុង តំបន់កាន់​តែ​មាន​ប្រសិទ្ធ​ភាព​ឡើង​ថែមទៀត។  
ឯកឧត្តម​ទេសរដ្ឋមន្រ្តី បានថ្លែង​អំណរគុណ​ជូនលោក​ប្រធាន​អង្គការ ដែលបាន​ជួយលើ​កិច្ចខិតខំ ប្រឹងប្រែង ប្រយុទ្ធឹង​ជំងឺគ្រុនចាញ់​នៅក្នុង​តំបន់ និង​ឆ្លើយតប​លទ្ធភាព​ចូលរួម​ជូនទៅ​អង្គកាAPLMA វិញ។