ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៣
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៣
​កិច្ចប្រជុំ​លើក​ទី៥៣នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៣
​ថ្វាយ​កម្រងផ្កា​គោរព ព្រះ​វិញ្ញាណក្ខន្ធ​ព្រះករុណា “ព្រះ​បរម​រតន​កោដ្ឋ”
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
Visitors Counter:

NAA Vistor Counter

ទេសរដ្ឋមន្ត្រី អៀង មូលី : យើងហូបនំបញ្ចុកដើម្បីសាមគ្គីភាព និងសន្តិភាព

នៅព្រឹកថ្ងៃអាទិត្យ ៧កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី បាន​អញ្ជើញ​ចូលរួម​ពិធី​ពិសា​នំបញ្ចុក​សាមគ្គីភាព និងសន្តិភាព នៅទី​ស្នាក់ការ​គណបក្ស​ប្រជាជនកម្ពុជា​ឃុំស្វាយរំពារ និងឃុំភារីមានជ័យ ដោយមាន​ការ​ចូលរួម​ពីឯកឧត្តម លោក ជំទាវ អស់លោក លោកស្រី ជាប្រធាន អនុប្រធាន សមាជិក ក្រុមការងារ​ចុះជួយស្រុក ឃុំក្នុង​ស្រុក​បរសេដ្ឋ ថ្នាក់ដឹកនាំឃុំ ភូមិ ប្រជាការពារ កងកម្លាំង​ប្រដាប់អាវុធ និងប្រជាពលរដ្ឋ​ប្រមាណជាង​២០០នាក់។

ឯកឧត្តមទេស​រដ្ឋមន្ត្រី​បានមាន​ប្រសាសន៍ថា យើងហូប​នំបញ្ចុក​នៅថ្ងៃនេះ​ដើម្បីសាមគ្គីភាព និងសន្តិភាព។ នំបញ្ចុក គឺជាម្ហូបប្រពៃណី។ យើង​ហូបនំ​បញ្ចុក​មិនយក​ធ្វើនយោបាយ ដូចក្រុមគេ​ដែល​ប្រកាន់បក្ស​ពួកទេ។ យើងចង់​បង្ហាញថា​យើងស្រឡាញ់​វប្បធម៌ប្រពៃណី។ ទៅអនាគត​យើងចង់​លើកតម្លៃ​នំបញ្ចុក​ឱ្យទៅជា​វត្ថុបំណង​ទេសចរណ៍។ នេះជាការ​លើកតម្លៃ​ប្រពៃណី វប្បធម៌ជាតិ។ យើងមិន​លាបពណ៌ ដូចជា​ក្រុមអ្នក​ដែលកំពុង​ចង់បំផ្លាញ​សន្តិភាពទេ។ ពួកប្រឆាំង​មានជម្រើស២​គឺ : ១) ចូលរួម​ពង្រឹងលទ្ធិ​ប្រជាធិបតេយ្យ ដោយចូលរួម​ក្នុងការ​បោះឆ្នោត នៅឆ្នាំ២០២២ និង២០២៣ និង ២) បើបង្កឱ្យ​មានការ​បះបោរ​ក្នុងចេតនា​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ផ្ទុយពី​រដ្ឋធម្មនុញ្ញ ដែលនាំឱ្យ​ចលាចល​ប៉ះពាល់ដល់​សន្តិភាពនោះ នឹងទទួល​រងនូវការ​បង្រ្កាប​ជានិច្ច។

បន្ទាប់មក ឯកឧត្តមទេសរដ្ឋមន្ត្រីក៏ បានពិសា​នំបញ្ចុក​យ៉ាងឆ្ងាញ់ និងដោយ​សប្បាយ​រីករាយក្នុងកម្មវិធី​ទាំងពីរ​ខាងលើផងដែរ។