ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
Visitors Counter:

NAA Vistor Counter

អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ អបអរសាទរខួបលើកទី ១០៨ ទិវានារីអន្តរជាតិ ០៨ មីនា ឆ្នាំ ២០១៩ ក្រោមប្រធានបទ « លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គមដើម្បីអភិវឌ្ឍធនធានមនុស្ស»

នាថ្ងៃច័ន្ទ ១៣រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័កព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ០៤ ខែមីនាឆ្នាំ២០១៩នៅ សណ្ឋាគារ Memoria Palace and resort ខេត្តប៉ៃលិន អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ បានរៀបចំពិធី​អបអរសាទរខួបលើកទី ១០៨ ទិវានារីអន្តរជាតិ ០៨ មីនា ឆ្នាំ ២០១៩ ក្រោមប្រធានបទ «លើកកម្ពស់​សមភាព​យេនឌ័រ និងការគាំពារ​សង្គម​ដើម្បី​អភិវឌ្ឍ​ធនធាន​មនុស្ស» ។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងលោកជំទាវ ទុំ សេដ្ឋា ដោយ​មាន​ការ​អញ្ជើញ​ចូលរួម​ពីថ្នាក់​ដឹកនាំ និងមន្រ្តីរាជការ​មានចំនួនសរុប ៩៤ នាក់។
បន្ទាប់ពីបាន បានស្តាប់ ព្រះរាជសារដ៏មាន​អត្ថន័យជ្រាលជ្រៅ របស់ សម្តេចព្រះមហាក្សត្រីនរោត្តម មុនីនាថ ស៊ីហនុ ព្រះវរៈរាជមាតាជាតិខ្មែរ ក្នុងសេរីភាព​សេចក្តី​ថ្លៃ​ថ្នូរ និង សុភមង្គល ប្រទាន ជូនដល់បងប្អូន​ជនរួមជាតិ ក្នុងឱកាសខួប​អនុស្សាវរីយ៍​លើកទី១០៨ នៃទិវាអន្តរជាតិ​នារី៨មីនា ឆ្នាំ២០១៩ រួចមក ឯកឧត្តម​ទេសរដ្ឋ​មន្រ្តី បាន​ថ្លែង​ការ​កោត សសើរ ជូនដល់ លោកជំទាវ ឯកឧត្តម ថ្នាក់ដឹកនាំ និង លោក លោកស្រី មន្រ្តី​រាជការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ទាំងអស់ ដែល​បាន​ចូលរួម​ចំណែក​ដ៏​ធំ​ធេង​នៅ​ក្នុង​កិច្ចការ អភិវឌ្ឍស្ត្រី និងលើក​កំពស់​សមភាព យេនឌ័រ ដើម្បី​អោយ​ការ​ប្រយុទ្ធ និង ឆ្លើយ​តប​ទៅ​នឹង​មេរោគ​អេដស៍ និងជំងឺអេដស៍ បាន​ទទួល​លទ្ធផល​យ៉ាង​ប្រសើរ​នា​ពេល​កន្លង​មក។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងបញ្ជាក់ជូនអង្គពីធីថា ការលើកកម្ពស់ការចូលរួមរបស់ស្រ្តីក្នុងការឆ្លើយតបទៅនឹងការរាលដាល នៃមេរោគអេដស៍  និងជំងឺអេដស៍  គឺ​ជា​ការ​​ចូល​​រួម​​លើក​​កម្ពស់ ប្រសិទ្ធ​​ភាព​​នៃ​​ការ​​អនុវត្ត​​ក្របខ័ណ្ឌ​​គោល​នយោបាយជាតិ​គាំ​ពារ​សង្គម ដើម្បី​ធានា​បាន​ថា​មិន​ទុក​នរណា​ម្នាក់​នៅ​ឯកោ និងធានា​បាន​ថា​ស្រ្តី និង​ក្មេង​ស្រី​កម្ពុជា គ្រប់​រូប​ទទួល​បាន​ផល​ប្រយោជន៍ ពីកំណើន​សេដ្ឋកិច្ច​ជាតិ។